អាយុច្រើនហើយ រាប់អានមនុស្សមើលផង ជាពិសេសមនុស្ស ៤ ប្រភេទនេះ ចៀសបានចៀសទៅ កាន់តែឆ្ងាយ កាន់តែល្អ

អាយុកាន់តែច្រើន មិត្តក៏រឹតតែតិច ការរាប់អានមនុស្ស យើងត្រូវតែមើលឱ្យបានច្បាស់ កុំចំណាយពេលវេលាដ៏មានតម្លៃ នៅក្បែរមនុស្សដែលមិនសក្តិសម កុំរាប់អាន កុំក្បែរ ជាពិសេសមនុស្សទាំង ៤ ប្រភេទនេះ។

Cover Copy

១. មាត់ខុសពីចិត្ត

ក្នុងជីវិត មានមនុស្សច្រើនណាស់ ដែលតែងតែញញឹមដាក់អ្នក ធ្វើល្អនៅតែចំពោះមុខ តែលាក់ពុត ល្បិចពិសពុលនៅក្រោយខ្នង មនុស្សទាំងនេះជាប្រភេទមនុស្សមាត់ផ្សេងចិត្តផ្សឹង គេមិនស្មោះត្រង់ចំពោះយើង ដូចដែលយើងបានឃើញនោះឡើយ។ ដូច្នេះក្រោយចូលនិវត្តន៍ ត្រូវតែចេះបែងចែករវាងស និងខ្មៅ ហើយត្រូវប្រើវាឱ្យអស់ពីសមត្ថភាព ដើម្បីមើលឃើញពីធម្មជាតិរបស់មនុស្សឱ្យឃើញកាន់តែច្បាស់។ អ្វី​ទៅ​ជា​មនុស្ស​ល្អ អ្វី​ទៅ​ជា​មនុស្ស​អាក្រក់? យើងត្រូវមានចិត្តច្បាស់លាស់ កុំមើលមនុស្សតែសម្បកក្រៅ។

២. ពូកែត្អូញត្អែរ ទួញសោក

មនុស្ស​ដែល​តែង​តែ​និយាយ​អំពី​ទុក្ខ​លំបាក និង​ត្អូញត្អែរឥតល្ហែ គឺ​ជា​មនុស្ស​អវិជ្ជមានបំផុត។ មនុស្សទាំងនេះរស់នៅក្នុងជីវិតទុទិដ្ឋិនិយមខ្លាំងណាស់ មិនមានទំនុកចិត្តគ្រប់គ្រាន់លើសមត្ថភាពខ្លួនឯង គិតថាមិនអាចដោះស្រាយបញ្ហាបាន ដូច្នេះហើយពួកគេតែងតែត្អូញត្អែរ ទួញសោកស្ទើរតែគ្រប់រឿងនៅក្នុងជីវិត។ ពេល​យើង​ចាស់​ទៅ យើង​គួរ​នៅ​ឱ្យ​ឆ្ងាយ​ពី​មនុស្ស​ប្រភេទ​នេះ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវ​ចិត្តរបស់យើង។

ការរងទុក្ខ គឺដូចជាថ្នាំពុល។ មនុស្សដែលចូលចិត្តត្អូញត្អែរអំពីជោគវាសនារបស់ខ្លួន នឹងត្រូវបិទបាំងក្នុងភាពងងឹតគ្រប់ទីកន្លែងដែលពួកគេទៅដែលធ្វើឱ្យមនុស្សគ្រប់គ្នាធុញទ្រាន់ពេលនៅក្បែរ។ នៅពេលដែលយើងអាយុកាន់តែច្រើន យើងនឹងយល់ថាជីវិតមិនអាចរលូនគ្រប់រឿងបានឡើយ ដូច្នេះគ្រាន់តែព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីយកឈ្នះវានឹងក្លាយជាផ្លូវដ៏ល្អបំផុត។

42d97a1cc6eab98f453d6c66a2b1bfde

៣. ក្រអឺទក្រទម

បន្ទាប់ពីចូលនិវត្តន៍ ដើម្បីធានាបាននូវជីវិតដ៏សុខសាន្ត យើងគួរព្យាយាមនៅឱ្យឆ្ងាយពីមនុស្សដែលក្រអឺតក្រទម អាត្មានិយមគិតតែពីខ្លួនឯង ហើយគិតថាពួកគេតែងតែត្រូវគ្រប់រឿង។ មនុស្សខ្លះប្រហែលជាមានអារម្មណ៍ល្អលើសគេក្នុងចិត្ត ដោយគិតថាជីវិតរបស់គេប្រសើរជាងអ្នកដទៃ គេមានអាកប្បកិរិយាក្រអឺតក្រទម តែងតែមើលងាយអ្នកដទៃ និងនិយាយពាក្យប្រមាថទៅកាន់អ្នកដែលអន់ជាងខ្លួន។

៤. ឆ្លៀត​ឱកាស ខ្សែលើ

ក្រោយចូលនិវត្តន៍ មិនថាអ្នកមានទ្រព្យធនប៉ុនណាទេ អ្នកត្រូវនៅឱ្យឆ្ងាយពីមនុស្សដែលតែងតែកេងចំណេញលើអ្នក។ មនុស្ស​ប្រភេទ​នេះ​មាន​ចិត្ត​អាត្មានិយម​ខ្លាំង​ណាស់ ​មិន​មាន​ស្មារតី​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក​ឡើយ។ ដូច្នេះ​វិធី​ល្អ​បំផុត​គឺ​នៅ​ឱ្យ​ឆ្ងាយ​ពី​ពួក​គេ។ បង្រៀនកូនរបស់អ្នកឱ្យមានភាពឯករាជ្យ ខិតខំរៀនសូត្រ និងរកលុយ ដើម្បីឱ្យពេលគាត់ចាស់ទៅ ពួកគេអាចផ្តោតលើខ្លួនឯងបាន ដោយមិនចាំបាច់មានបន្ទុកលើស្មាច្រើនពេក៕

D64a9b6a37c52a2e9cbec1ff5aab30c7