បើយើងមិនសប្បាយចិត្ត ឬមិនស្រណុកចិត្តជាមួយមនុស្សមួយចំនួន យើងគួរតែរៀនផ្លាស់ប្តូររបៀបរស់នៅ កុំបណ្តោយឱ្យខ្លួននឿយហត់ពេក កុំឱ្យខ្លួនឯងមើលឃើញថាជីវិតនេះ មានតែរឿងខកចិត្ត ខូចចិត្តអី។ យ៉ាងណាមិញ នេះជាគន្លឹះ ៣ ដែលមនុស្សឆ្លាតវៃ តែងតែធ្វើដើម្បីខ្លួនឯង។
១. រៀនធ្វើការជាមួយមនុស្សវិជ្ជមាន
នៅឆ្នាំ ២០២៤ សូមនៅឱ្យឆ្ងាយពីមនុស្សដែលមានថាមពលអវិជ្ជមាន និងអ្នកដែលប្រើប្រាស់តែអ្នក រៀនធ្វើការជាមួយមនុស្សវិជ្ជមានដើម្បីបង្កើនថាមពលវិជ្ជមានឱ្យខ្លួនអ្នក។ មនុស្សអវិជ្ជមាន និងទុទិដ្ឋិនិយមពិតជាអាចប៉ះពាល់ដល់ចិត្តសាស្ត្ររបស់អ្នកធ្ងន់ធ្ងរណាស់។ ជីវិតនេះមិនងាយស្រួលទាល់តែសោះ ដូច្នេះកុំនៅក្បែរមនុស្សអវិជ្ជមាន។
ទន្ទឹមនឹងនេះដែរ ប្រសិនបើអ្នកនៅជុំវិញមនុស្សវិជ្ជមាន នោះអ្នកនឹងមានអាកប្បកិរិយាសុទិដ្ឋិនិយម។ មិនថាមានរឿងអ្វីកើតឡើងទេ អ្នកអាចប្រឈមមុខនឹងវាដោយស្ងប់ស្ងាត់ និងមិនត្អូញត្អែរ ញញឹមហើយអ្នកនឹងអាចនាំមកនូវសុភមង្គលដល់ខ្លួនអ្នក។ ក្នុងឆ្នាំថ្មី ចូរនៅឱ្យឆ្ងាយពីមនុស្សដែលមានថាមពលអវិជ្ជមាន កែប្រែចិត្តគំនិតរបស់អ្នក ហើយធ្វើឱ្យខ្លួនអ្នកមានភាពវិជ្ជមាន។
២. នៅក្បែរមនុស្សដែលធ្វើឱ្យអ្នកសុខកាយ សប្បាយចិត្ត
នៅឆ្នាំ ២០២៤ ការនៅជាមួយមនុស្សដែលអ្នកមានអារម្មណ៍ស្រួលជាមួយ គឺជាវិធីល្អបំផុតដើម្បីរក្សាសុខភាពរបស់អ្នក។ តើអ្នកឧស្សាហ៍ព្យាយាមផ្គាប់ចិត្តអ្នកដទៃ ហើយរស់នៅដោយមើលអាកប្បកិរិយារបស់អ្នកដទៃដែរឬទេ? តើអ្នកជាញឹកញាប់ត្រូវបានមនុស្សខ្លះធ្វើបាប ហើយមានអារម្មណ៍ថាត្រូវគេធ្វើដើរខ្សែលើ ត្រូវគេបោកប្រើមែនទេ?
ដល់ឆ្នាំ ២០២៤ បើយើងមិនសប្បាយចិត្ត ឬមិនស្រណុកចិត្តជាមួយមនុស្សមួយចំនួន យើងគួររៀនផ្លាស់ប្តូររបៀបរស់នៅ កុំបណ្តោយខ្លួនឱ្យនឿយហត់ពេក កុំឱ្យខ្លួនឯងមើលឃើញថាជីវិតខុសឆ្គង។ នៅឱ្យឆ្ងាយពីមនុស្សដែលកេងចំណេញលើអ្នក ចេញឱ្យឆ្ងាយពីមនុស្សដែលមិនគោរពអ្នក។ នៅឱ្យឆ្ងាយពីមនុស្សដែលតែងតែធ្វើឱ្យអ្នកមានអារម្មណ៍ខុស ត្រូវនៅឱ្យឆ្ងាយពីមនុស្សដែលតែងតែត្អូញត្អែរ ទួញសោក។ បើអ្នកមិនអាចរស់នៅបានសុខស្រួល តើធ្វើម៉េចឱ្យអ្នកសប្បាយចិត្តបានទៅ?
៣. ចូររស់នៅដោយសុភាពរាបសារ
បុគ្គលចេះលះបង់នឹងក្លាយជាអ្នកមានកាន់តែមាន។ មូលហេតុដែលមនុស្សជាច្រើនរស់នៅដោយហត់នឿយ គឺដោយសារតែពួកគេមិនដឹងថា ត្រូវបោះបង់អ្វី ត្រូវថែរក្សាអ្វី ព្រោះតែពួកគេខ្វល់ខ្វាយច្រើនពេក និងដោយសារតែពួកគេយកចិត្តទុកដាក់លើអ្វីៗទាំងអស់។
មានតែរៀនពីរបៀបបោះបង់ចោល រៀនសម្អាតរង្វង់សង្គមរបស់អ្នក រៀនពីរបៀបនៅឱ្យឆ្ងាយពីទំនាក់ទំនងសង្គមដែលមិនល្អ រៀនពីរបៀបធ្វើឱ្យបេះដូងរបស់អ្នកចេះបំភ្លេច និងរៀនពីរបៀបបោះបង់ចោលនូវអ្វីដែលមិនមានតម្លៃ ទើបអាចបង្កើតជីវិតបានកាន់តែប្រសើរ។ ជីវិតរបស់អ្នកកាន់តែមានផាសុកភាព។
កាត់បន្ថយការចង់បានសម្ភារៈ រៀបចំឡើងវិញនូវរបស់ដែលគ្មានប្រយោជន៍នៅក្នុងផ្ទះ រៀនលះបង់របស់ខ្លះ។ នៅពេលដែលផ្ទះរបស់អ្នកស្អាត អ្នកនឹងមានអារម្មណ៍រីករាយជាងច្រើនជាងមុន។ នៅឆ្នាំ ២០២៤ វិធីល្អបំផុតក្នុងការរស់នៅ គឺមិនត្រូវប្រើប្រាស់ដោយវិចារណញាណនោះទេ ប៉ុន្តែត្រូវរក្សាចិត្តបើកចំហរក្នុងអ្វីៗគ្រប់យ៉ាង ដើម្បីឱ្យអ្នកអាចប្រឈមមុខនឹងជីវិតជាមួយនឹងអាកប្បកិរិយាល្អបំផុត៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក