មនុស្សស្រីដែលមានចរិតទាំង ៧ នេះ ជាមនុស្សដែលងាយនឹងត្រូវគេបោកប្រាស់ខ្លាំងបំផុត ដូច្នេះហើយ បើអ្នកមានចំណុចណាមួយ គួរតែកែប្រែចេញទៅ វាមិនល្អឡើយ។
១. មនុស្សស្រីធ្លាប់ត្រូវគេក្បត់
នៅពេលដែលមានការក្បត់ក្នុងអាពាហ៍ពិពាហ៍ ស្ត្រីនឹងមានទំនោរចង់សងសឹកដៃគូវិញ។ ចិត្តគំនិតនេះត្រូវបានគេមើលឃើញជាញឹកញាប់ នៅពេលដែលពួកគេមានអារម្មណ៍ឯកា ហើយត្រូវការនរណាម្នាក់ឱ្យយល់ ហើយនោះជាមូលហេតុដែលធ្វើឱ្យជំហររបស់ពួកគេរង្គោះរង្គើ ងាយនឹងទោរទន់បំផុត។ ទោះយ៉ាងណាក៏ដោយ វាមិនមានករណីលើកលែងចំពោះជម្រើសដែលស្ត្រីនឹងជ្រើសរើសមានទំនាក់ទំនងស្នេហាក្នុងគោលបំណងសងសឹកប្តីរបស់ពួកគេ ឬដើម្បីបញ្ជាក់ថាពួកគេនៅតែមានតម្លៃច្រើន។
២. រកលុយបានច្រើន
គេថាមនុស្សប្រុសមានលុយងាយនឹងខូច តែតាមពិតមនុស្សស្រីក៏ដូចគ្នាដែរ។ ស្ត្រីដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ ប៉ុន្តែមិនសប្បាយចិត្តជាមួយស្វាមី តែងតែចង់បានដៃគូខាងក្រៅ ដើម្បីផ្គាប់តម្រូវចិត្តខ្លួនឯង ដែលធ្វើឱ្យនាងហ៊ានក្បត់ប្ដី ឬដៃគូរបស់ខ្លួន។
៣. មនុស្សស្រីមានមិត្តភក្តិច្រើន
កុំមើលស្រាលអំណាចនៃឥទ្ធិពលមិត្តភ័ក្តិ។ ប្រសិនបើមិត្តភ័ក្តិរបស់នាងភាគច្រើនកំពុងក្បត់ប្តី/មិត្តប្រុសរបស់ពួកគេ ឱកាសនៃការឈ្លក់វង្វេង បែកគំនិតរបស់នាងក៏ច្រើនដូចគ្នា ដូច្នេះហើយ មនុស្សស្រីដែលមានមិត្តភក្តិច្រើនពេក មានឱកាសក្បត់ប្ដីក៏ច្រើនដែរ។
៤. មនុស្សស្រី Extroverted
ជាធម្មតា មនុស្សស្រី Extroverted មានគំនិត និងទស្សនៈបើកចំហក្នុងជីវិតអាពាហ៍ពិពាហ៍។ ពួកគេតែងតែចង់ស្វែងរកអារម្មណ៍ថ្មី ពីព្រោះសម្រាប់ស្ត្រីទាំងនេះ ជីវិតអាពាហ៍ពិពាហ៍យូរអង្វែង អាចក្លាយទៅជារឿងដែលគួរឱ្យធុញបានយ៉ាងងាយ ដោយសារតែទម្លាប់ដដែលៗដែលកើតឡើងជារៀងរាល់ថ្ងៃ។
អ្វីដែលមនុស្សស្រីនិយមតែងតែនិយាយនោះគឺ ការរៀបការមិនមែនជាផ្លូវនាំទៅរកពាក្យសុភមង្គលនោះទេ។ ពួកគេនៅតែអាចមើលថែគ្រប់បែបយ៉ាងក្នុងគ្រួសារ មានកូន និងប្តីប្រពន្ធដែលមានភាពសុខដុមរមនា ប៉ុន្តែសេរីភាពផ្ទាល់ខ្លួនរបស់ពួកគេក៏ជាអ្វីដែលមនុស្សស្រីឱ្យតម្លៃ និងយកចិត្តទុកដាក់ផងដែរ។
៥. ចូលចិត្តការយកចិត្តទុកដាក់
ស្ត្រីម្នាក់ដែលតែងតែចង់បានការយកចិត្តទុកដាក់ អាចបោកប្រាស់ដៃគូរបស់នាង ប្រសិនបើនាងមានអារម្មណ៍ថា នាងមិនទទួលបានការយកចិត្តទុកដាក់គ្រប់គ្រាន់ពីដៃគូ។ នាងនឹងងាយចាប់អារម្មណ៍ ចំពោះបុរសណាដែលផ្តល់ការយកចិត្តទុកដាក់ដល់នាង ដែលនាងមានអារម្មណ៍ថានាងសមនឹងទទួល។
៦. ស្ត្រីដែលមានតម្រូវការ និងចំណង់តណ្ហាខ្ពស់
ស្ត្រីប្រភេទនេះ អាចរកបុរសម្នាក់ទៀតបានយ៉ាងងាយ ដើម្បីបំពេញសេចក្តីត្រូវការរបស់នាង នៅពេលដែលស្វាមីរបស់នាងមិនអាចបំពេញតាមតម្រូវការរបស់នាង។ ចំណង់ផ្លូវភេទ ធ្វើឱ្យនាងមិនអាចគ្រប់គ្រងខ្លួនឯងបាន និងងាយធ្លាក់ចុះ។ មនុស្សស្រីដែលមានជីវិតផ្លូវភេទដ៏សម្បូរបែប ឬមានដៃគូជាច្រើនមុនពេលរៀបការ ពិបាកស្មោះត្រង់នឹងបុរសតែម្នាក់ណាស់។
៧. មានគំនិតបើកចំហជ្រុល
មនុស្សស្រីដែលចិត្តទូលាយ គឺជាមនុស្សដែលទាក់ទាញ ប៉ុន្តែស្ត្រីដែលគិតដោយចំហពេក គឺមិនល្អទេ។ ដោយសារតែការគិតបើកចំហរបស់ពួកគេ ពេលខ្លះពួកគេនឹងមើលស្រាលស្ថានភាពធ្ងន់ធ្ងរជាមួយភេទផ្ទុយ។ មិនត្រឹមតែប៉ុណ្ណឹងទេ ស្ត្រីដែលបើកចិត្តឱ្យទូលាយ តែងតែមានគំនិតហួសហេតុ ហើយទំនងជាចង់ស្វែងរកអារម្មណ៍ថ្មីនៅខាងក្រៅគ្រួសារ៕