ឆ្នាំ ២០២៤ ហើយ មិនបាច់ភ័យខ្លាចគ្មានញាតិគ្មានមិត្តណារាប់រកទៀតទេ សំខាន់ឱ្យតែអ្នកឆ្លាតចេះវិនិយោគលើផ្នែកទាំង ៣ នេះ ថ្ងៃមុខអត់ខ្វះអ្នករាប់រកឡើយ អ្វីដែលសំខាន់ ៣ យ៉ាងនេះ នឹងជួយឱ្យអ្នករកលុយបានកាន់តែច្រើន។
១. វិនិយោគលើចំណេះដឹង
ចំណេះដឹង គឺជាជង្រុកនៃទ្រព្យ ដរាបណាអ្នកមានចំណេះចេះដឹងពិតប្រាកដ វានឹងជួយឱ្យអ្នកមិនខ្វះការងារនោះឡើយ។ មនុស្សដែលមានចំណេះដឹង ក៏មិនខ្លាចនឹងបោះជំហានចូលក្នុងសង្គមមនុស្សជុំវិញខ្លួននោះឡើយ។ ចំណេះគឺជាស្ពានចម្លងមនុស្សឱ្យរួចចាកផុតពីភាពល្ងង់ខ្លៅ មនុស្សចេះដឹង នឹងមានគំនិតប្លែកៗ ថ្មីៗដើម្បីរកលុយ ដូច្នេះហើយ ចំណេះដឹងនឹងនាំឱ្យអនាគតអ្នកកាន់តែភ្លឺស្វាង រកលុយបានកាន់តែច្រើន វិនិយោគលើចំណេះដឹងមិនចេះខាត មិនចេះរីងស្ងួតឡើយ។ អនាគតនឹងស្ថិតនៅក្នុងដៃអ្នកសិក្សាពេញមួយជីវិត។ ដូច្នេះ ចូរបន្តរៀនសូត្រ និងបណ្តុះចំណេះដឹងឱ្យខ្លួនឯងកាន់តែច្រើន។
២. វិនិយោគលើសុខភាព
ជីវិតនេះមានទ្រព្យ ៣ ប្រភេទធំៗគឺ ទី៣ គឺទ្រព្យសម្បត្តិ ទី២ គឺសម្រស់ និងទី១ គឺសុខភាព ។ បើប្រៀបធៀបទៅនឹងអ្វីផ្សេងទៀត សុខភាពគឺជាទ្រព្យដ៏មានតម្លៃបំផុត។ មនុស្សដែលមានទម្លាប់ហាត់ប្រាណ និងថែរក្សាសុខភាពឱ្យបានល្អ ច្រើនតែរកចំណូលបានច្រើនជាងមុន ព្រោះការហាត់ប្រាណមានឥទ្ធិពលក្នុងការបំបាត់ភាពតានតឹង និងធ្វើឱ្យសុខភាពផ្លូវចិត្តប្រសើរឡើង។ ការគេងឱ្យបានស្រួល និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ជួយឱ្យមានសុខភាពល្អប្រសើរ ។
នោះហើយជាមូលហេតុដែលមនុស្សមានប្រាជ្ញា តែងតែឱ្យតម្លៃលើការហាត់ប្រាណ។ នេះគឺជាវិធីដែលអាចជួយឱ្យរាងកាយលុបបំបាត់ការខូចខាត ដែលបណ្តាលមកពីទម្លាប់អាក្រក់។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តកីឡាក៏ត្រូវផ្អែកលើស្ថានភាពសុខភាពរបស់អ្នកផងដែរ ការជ្រើសរើសប្រភេទកីឡាដែលសក្តិសមនឹងស្ថានភាពរាងកាយរបស់អ្នក នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់។ លើសពីនេះទៀត អ្នកក៏ត្រូវយកចិត្តទុកដាក់ក្នុងការរក្សាស្មារតីរបស់អ្នកឱ្យស្រួល និងសុទិដ្ឋិនិយមផងដែរ គំនិតសុទិដ្ឋិនិយមនឹងជួយអ្នកឱ្យរស់នៅបានយូរ។
៣. វិនិយោគលើទំនាក់ទំនង
រឿងទីបី គឺថាជនជាតិយូដាតែងតែហ៊ានចំណាយលុយ ដើម្បីកសាងទំនាក់ទំនង។ នេះគឺជាការពិតទៅនឹងពាក្យថា អាយុ 20 ឆ្នាំរកប្រាក់ដោយកម្លាំងកាយ 30 ឆ្នាំរកប្រាក់ដោយខួរក្បាល 40 ឆ្នាំរកប្រាក់ដោយទំនាក់ទំនង។ ដូច្នេះ ការវិនិកយោគលើទំនាក់ទំនង គឺជារឿងដែលចាំបាច់ ដែលអាចជួយឱ្យអ្នករកលុយបានទៅថ្ងៃអនាគត។ មនុស្សមានទំនាក់ទំនងល្អ ក៏មានឱកាសរកលុយបានកាន់តែច្រើនផងដែរ៕