មិនថាអ្នកដែលរវល់នឹងការងារ ឬគ្រាន់តែប្រើប្រាស់ទូរស័ព្ទជាការកម្សាន្ត ហើយប្រើយូរដល់យប់ជ្រៅ រហូតក្លាយជាទម្លាប់ បើសុខៗរាងកាយរបស់អ្នកចេញសញ្ញាទាំង ៣ នេះមក អ្នកត្រូវតែប្រញាប់កាត់បន្ថយឬបញ្ឈប់ជាបន្ទាន់ មិនអ៊ីចឹងទេអ្នកអាចនឹងវិវត្តទៅដល់ជំងឺដាច់សរសៃឈាមខួរក្បាល៖
៣) ឧស្សាហ៍ឈឺក្បាល
ខួរក្បាលជាសរីរាង្គមួយដែលមានសរសៃប្រសាទច្រើន ហើយប្រសិនជាអ្នកឧស្សាហ៍វិលមុខ នោះក៏បង្ហាញច្បាស់ថាផ្នែកខួរក្បាលអ្នកមានបញ្ហាហើយ។
ហេតុផលគឺដោយសារអ្នកប្រើខួរក្បាលផ្តោតទៅលើទូរស័ព្ទច្រើនពេក ហើយមិនបានផ្តល់ពេលវេលាសម្រាកដល់ខួរក្បាលគ្រប់គ្រាន់ និងមិនបានធ្វើឲ្យមានលំហូរឈាមឆ្លងកាត់ខួរក្បាលគ្រប់គ្រាន់ ដែលវាអាចបន្ថែមហានិភ័យនៃការកើតជំងឺដាច់សរសៃឈាមខួរក្បាលបានយ៉ាងងាយ ប្រសិនជាអ្នកនៅបន្តដូច្នេះទៀត។
២) ឧស្សាហ៍ឈឺទ្រូង
នេះជាសញ្ញាគ្រោះថ្នាក់មួយ នៅពេលដែលអ្នកមានទម្លាប់ដាច់យប់ មិនគេងឲ្យបានគ្រប់គ្រាន់។ អ្នកងាយនឹងជួបជំងឺគាំងបេះដូង ខ្សោយបេះដូង ដាច់សរសៃឈាមខួរក្បាល ដែលសុទ្ធតែប៉ះពាល់ដល់អាយុជីវិតធ្ងន់ធ្ងរ។
១) ឧស្សាហ៍កណ្ដាស់ ហៀរសំបោរ
នៅពេលដែលរាងកាយគេងមិនបានគ្រប់គ្រាន់ នោះប្រព័ន្ធភាពសាំក៏ចាប់ផ្ដើមធ្លាក់ចុះ អ្នកនឹងកាន់តែពិបាកក្នុងការធន់ទៅនឹងជំងឺ ហើយងាយឲ្យអ្នកជួបជំងឺជាច្រើន។
អាការៈសាមញ្ញតូចៗ មានដូចជាកណ្ដាស់ ក្អក ហៀរសំបោរ គ្រុនផ្ដាសាយ... ដោយសារតែអ្នកចូលគេងយឺត។ រោគសញ្ញាទាំងនេះយូរទៅក៏វិវត្តទៅរកជំងឺដាច់សរសៃឈាមដែលអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកបានដូចគ្នា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក