ជឿថាមានមនុស្សមិនតិចនោះទេ ដែលមានទម្លាប់ទទួលទានកាហ្វេតាមរបៀបទាំងនេះ ហើយការពិតទៅវាពិតជាប៉ះពាល់ដល់អាយុជីវិតអ្នកខ្លាំងណាស់ទៅថ្ងៃខាងមុខ៖
៥) កុំផឹកកាហ្វេលឿនឬយឺតពេក
នេះមានន័យថា កុំផឹកក្រោយក្រោកពីគេងភ្លាម និងកុំផឹកពេលអ្នកកៀកនឹងចូលគេងទៅវិញ នោះវារាងជ្រេម៉ោងហើយ។ ពេលវេលាល្អបំផុតគឺចន្លោះម៉ោង ១០-១២ ព្រឹក នៅពេលដែលកម្រិតអ័រម៉ូន Cortisol ចាប់ផ្តើមធ្លាក់ចុះ។
អ្នកមិនគួរទទួលទានកាហ្វេនៅយប់ជ្រៅពេកទេ ព្រោះបរិមាណកាហ្វេអ៊ីនមិនអាចរំលាយអស់ឡើយ ដែលនឹងបណ្តាលឲ្យអ្នកអត់ងងុយ គេងលក់មិនស្កប់ស្កល់ យូរទៅប៉ះពាល់ដល់សុខភាពរាងកាយរបស់អ្នកបាន។
៤) កុំទទួលទានកាហ្វេទាំងក្តៅខ្លាំង
តាមការណែនាំរបស់អង្គការសុខភាពពិភពលោករាល់ភេសជ្ជៈដែលមានសីតុណ្ហភាពលើសពី ៦៥ អង្សាសេ នឹងងាយបណ្តាលឲ្យអ្នកកើតជំងឺមហារីកបំពង់ក។ ល្អបំផុតអ្នកត្រូវទុកវាចោល ៥ នាទីសិន ក្រោយចម្អិនរួច សឹមយកមកទទួលទាន។
៣) កុំព្យាយាមទទួលទាន ដើម្បីឲ្យអ្នកគេងមិនលក់
ប្រសិនអ្នកនៅបន្តគេងបានត្រឹម ៤-៥ ម៉ោងជាប់ៗគ្នា ៣ ថ្ងៃ នោះវានឹងធ្វើឲ្យរាងកាយរបស់អ្នកចាប់ផ្តើមចុះថយសមត្ថភាពមួយចំនួន ដូច្នេះហើយមិនត្រូវបង្ខំខ្លួនឯងមិនឲ្យបានគេងគ្រប់គ្រាន់ តាមរយៈការទទួលទានកាហ្វេទាំងយប់នោះទេ។
២) ដាក់ស្ករច្រើនពេកក្នុងកាហ្វេ
ក្រៅពីបណ្តាកឲ្យអ្នកឡើងទម្ងន់ វាក៏នាំឲ្យឡើងជាតិស្ករក្នុងឈាម ដែលយូរទៅវិវត្តជាជំងឺទឹកនោមផ្អែម ដូច្នេះគួរទម្លាប់ទទួលទានកាហ្វេឥតស្ករ ឬកាហ្វេខ្មៅជាជម្រើសល្អបំផុត។
១) ស្រូបយកជាតិកាហ្វេអ៊ីនច្រើនពេក
អ្នកមិនគួរទទួលទានវាច្រើនកែវពេកនោះទេក្នុងមួយថ្ងៃៗ ដោយយូរទៅវានឹងធ្វើឲ្យអ្នកមានជំងឺវង្វេងស្មារតី លែងចង់ទទួលទានអាហារ នាំឲ្យកើតជំងឺក្រពះជាដើម និងជំងឺផ្សេងៗទៀតជាដើម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក