សម្រាប់អ្នកចង់ស្រកទម្ងន់ មិនអាចផ្តោតតែលើការហាត់ប្រាណមួយមុខបាននោះទេ ទៀតសោតរបបអាហារទទួលទានប្រចាំថ្ងៃក៏ត្រូវតែផ្តោតចម្បងផងដែរ។ ខាងក្រោម Knongsrok បង្ហាញនៅអាហារសាមញ្ញ ៥ ដែលអ្នកគួរបន្ថែមទៅក្នុងរបបអាហារ ព្រោះវាអាចដុតជាតិខ្លាញ់លើសចេញពីរាងកាយបានយ៉ាងល្អ៖
៥) ផ្លែបឺរ
ផ្លែបឺរពោរពេញទៅដោយខ្លាញ់ ដែលរាងកាយគួរតែស្រូបយក ព្រោះវាខ្លាញ់ល្អ ដើរតួបង្កើនថាមពលដល់យើងពេលហាត់ប្រាណ។ អ្វីដែលសំខាន់ក្នុងផ្លែបឺរ មានផ្ទូកនូវសារធាតុម៉ាន់ណេហេបុលឡូស ដែលវាអាចកាត់បន្ថយការបញ្ចេញអាំងស៊ុយលីន ជួយសម្រកទម្ងន់។
ជាងនេះការទទួលទានផ្លែបឺរសម្រាប់អាហារថ្ងៃត្រង់ វាអាចជួយកាត់បន្ថយការឃ្លានបាន ៤០ ភាគរយ។ ប្រសិនចង់ដុតខ្លាញ់លើស អ្នកគួរទទួលទានផ្លែបឺររៀងរាល់ថ្ងៃ ដោយក្រៅពីរក្សាលំនឹងជាតិគ្លុយកូស វាក៏ជួយឲ្យយើងឆ្អែតយូរផងដែរ។
៤) សាច់គោគ្មានខ្លាញ់
សាច់គ្មានខ្លាញ់ មានឥទ្ធិពលដុតកម្តៅក្នុងរាងកាយ ផ្តល់ប្រូតេអ៊ីនដែលរាងកាយត្រូវការ។ ប្រភេទសាច់គ្មានខ្លាញ់នេះ ជាប់ជាសាច់លេខមួយសម្រាប់អ្នកចង់សម្រកទម្ងន់។
៣) ស៊ុត
ខ្លាញ់អូមេហ្គា ៣ ដែលមាននៅក្នុងស៊ុត ជាខ្លាញ់ល្អដែលរាងកាយត្រូវការ ហើយវាជួយឲ្យយើងមានអារម្មណ៍ឆ្អែតបានយូរ។ លើសពីនេះស៊ុតក៏មានអាស៊ីដអាមីណូសំខាន់ៗ និងខ្លាញ់មិនឆ្អែតដែលជួយកាត់បន្ថយការរលាកផងដែរ។
២) ម្ទេស
អ្នកចង់ស្រកទម្ងន់លឿន កុំរំលងឲ្យសោះការទទួលទានម្ទេស។ ម្ទេសមានវីតាមីនខ្ពស់ និងជួយដុតបំផ្លាញជាតិខ្លាញ់ ហើយក៏មាននៅវីតាមីន B6 និង K។ សម្រាប់អ្នកដែលគិតថាទទួលទានអាហារហឹរឡើងមុន តាមពិតទៅគឺខុសហើយ អាហារហឹរអាចនាំឲ្យមុខឡើងក្រហមរយៈពេលខ្លីប៉ុណ្ណោះ តែការដែលឡើងមុន ព្រោះដោយសារអាហារនោះមានដាក់ជាតិអំបិលច្រើន មិនមែនដោយសារម្ទេសនោះទេ។
១) ក្រូចថ្លុង
វាជួយដល់ការរំលាយអាហារបានយ៉ាងល្អ ដោយសារតែជាតិសរសៃរបស់វានៅក្នុងសាច់ក្រូច ហើយក៏មានប្រសិទ្ធភាពក្នុងការសម្រកទម្ងន់ផងដែរ។ ក្រូចថ្លុងជួយរក្សាកម្រិតជាតិស្ករក្នុងឈាម និងដុតខ្លាញ់ចេញពីរាងកាយ ក៏ដូចជាទប់ស្កាត់ចំណង់អាហារ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក