ស្រ្តីដែលមានផ្នែកទាំង ៣ ខាងក្រោមនេះ ដុះក្រាស់ឃ្មឹក នោះគឺជាសញ្ញាបង្ហាញថា នាងមានហានិភ័យនៃការកើតជំងឺនានាទាប ដែលនាំឲ្យនាងអាចរស់នៅដោយមានសុខភាពល្អ អាយុវែងតទៅមុខ៖
៣) សក់ក្រាស់
មនុស្សស្រីដែលមានសក់ក្រាស់ ជាមនុស្សមានសុខភាពល្អ។ សក់ក្រាស់មើលទៅឃើញក្មេងជាងវ័យ ហើយតាមទស្សនៈវេជ្ជសាស្រ្តគេនិយាយថា ជាសញ្ញាបង្ហាញច្បាស់ តម្រងនោមនិងចរន្តឈាមគឺនៅល្អណាស់។
ជាទូទៅនៅពេលខ្សោយតម្រងនោម វាមិនអាចបញ្ចេញកាកសំណល់បានល្អទេ នាំឲ្យស្ទះឈាម បណ្តាលឲ្យសក់ជ្រុះ ដូច្នេះបើសក់របស់អ្នកនៅក្រាស់ល្អ ខ្មៅរលើបរលោង មានន័យថាអ្នកជាមនុស្សដែលអាចរស់នៅយូរឆ្នាំទៅមុខទៀត។
២) រោមចិញ្ចើមក្រាស់
រោមចិញ្ចើមក្រាស់ ក៏ជាសញ្ញាបង្ហាញច្បាស់ផងដែរ ថារាងកាយរបស់អ្នកនៅពោរពេញដោយសុខភាពល្អ ព្រោះចរន្តឈាមនៅរត់ស្រួល ហើយមានតុល្យភាពខាងក្នុងរាងកាយ មិនងាយមានជំងឺផ្សេងៗមកបៀតបៀនឡើយ។
១) ជើងមានរោមច្រើន
ផ្នែកជើងដុះរោមមកច្រើនខុសពីមនុស្សស្រីទូទៅ ខ្លះសឹងតែដូចជាបុរសទៅហើយ តាមក្បូនចិនបុរាណគេប្រាប់ថា វាតំណាងឲ្យរាងកាយយើងអាចបន្សាបជាតិពុលបានល្អ ហើយរោមជើងនេះសោតវាជួយកម្ចាត់បាក់តេរីលើស្បែក និងធ្វើឲ្យរាងកាយមានតុល្យភាពសីតុណ្ហភាពល្អថែមទៀតផង។ ដូច្នេះស្រ្តីមានរោមជើងច្រើន មិនគួរខ្មាសអៀននោះឡើយ។
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក