ក្រូចឆ្មារតាមពិតទៅមានប្រយោជន៍ច្រើនណាស់សម្រាប់សុខភាពរាងកាយមនុស្សយើង ជាពិសេសប្រសិនអ្នកអាចយកវាមកដាក់ក្បែរក្បាលដំណេក កំឡុងពេលអ្នកគេងទៀតនោះ វានឹងកាន់តែនាំប្រយោជន៍ធំទាំង ៥ ដូចខាងក្រោម៖
៥) ជួយឲ្យអ្នកគេងលក់ស្រួល
ការសិក្សាបង្ហាញថា គ្រាន់តែស្រូបក្លិនក្រូចឆ្មារនៅពេលយប់ ក៏អាចកាត់បន្ថយកម្រិតអ័រម៉ូនមួយចំនួន ជួយឲ្យមនុស្សមានអារម្មណ៍ថាអាចគេងលក់ស្កប់ស្កល់ផងដែរ។
៤) ផ្ដោតអារម្មណ៍ឲ្យកាន់តែល្អប្រសើរ
ក្រូចឆ្មាមានក្លិនក្រអូបបែបធម្មជាតិ ដែលជួយឲ្យយើងមានការផ្តោតអារម្មណ៍បានល្អ ដូច្នេះហើយទើបមានអ្នកសិក្សាឬអ្នកបម្រើការមួយចំនួន និយមដាក់ក្រូចឆ្មារនៅលើតុរបស់ពួកគេ។ ក្លិនក្រអូបនេះសោត អាចជួយពង្រឹងឲ្យខួរក្បាលអ្នកគិតបានល្អ និងដំណើរការលើការងារអ្វីមួយបានល្អជាងមុនផងដែរ។
៣) ពង្រឹងការចងចាំ
ក្រូចឆ្មារ ក៏ជួយឲ្យយើងមានអារម្មណ៍ល្អនៅពេលក្រោកពីគេងផងដែរ ហើយវាជួយឲ្យយើងគិតបានរហ័ស និងមានការចងចាំប្រសើរជាងមុន។ ហេតុនេះហើយទើបនិស្សិតមួយចំនួន និយមហិតក្រូចឆ្មារមុនការប្រលង ព្រោះវាផ្តល់ប្រយោជន៍ដែលលើសពីការរំពឹងទុក។
២) សម្អាតខ្យល់
ក្រូចឆ្មារក៏វាអាចភាយទៅជាការសម្អាតខ្យល់ និងសម្លាប់មេរោគបាក់តេរីមួយចំនួននៅក្នុងបរិយាកាសថែមទៀតផង។ ចំហាយនៃអាស៊ីដភាយចេញពីក្រូចឆ្មារនេះ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធភាពមួយ។
១) កម្ចាត់មូសនិងសត្វល្អិត
ប្រសិនបើក្នុងបន្ទប់ឬផ្ទះអ្នកមានមូស សត្វល្អិតច្រើន អ្នកអាចប្រើក្រូចឆ្មារដើម្បីកម្ចាត់វាបាន ដោយដាក់វានៅលើតុ ឬក្បែរកន្លែងគេងតែម្តង ព្រោះក្លិនភាយនៃក្រូចឆ្មារអាចធ្វើឲ្យសត្វទាំងនោះហោះចេញបាន ហើយវាក៏អាចទុកបានរយៈពេលយូរច្រើនថ្ងៃផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក