គ្រួសារមាន ៤ យ៉ាងនេះ ក្នុងផ្ទះនឹងសម្បូរហូរហៀរ សុភមង្គលពេញលេញ

ជាការពិតណាស់ ចង់ឱ្យគ្រួសារមួយមានភាពរីកចម្រើន រុងរឿង មានក្ដីសុខ សុភមង្គល រកលុយបានច្រើន មិនមែនអាស្រ័យតែលើសេចក្ដីស្រឡាញ់តែមួយមុខបានឡើយ។ យ៉ាងណាមិញ ប្រសិនបើក្នុងផ្ទះមាន ៤ យ៉ាងនេះ ច្បាស់ណាស់ថា គ្រួសារនឹងមានភាពរុងរឿង ត្រចះត្រចង់ ថែមទាំងអាចរកលុយបានច្រើនថែមទៀតផង។

១. សុខភាពជាទ្រព្យ

អន្ទាក់ចម្បងគឺ អន្ទាក់សុខភាព នៅពេលដែលអ្នកបានធ្លាក់ចូលទៅហើយ វាពិបាកក្នុងការចេញមកវិញណាស់។ មនុស្សជាច្រើនដោយសារតែពួកគេមើលស្រាលសារៈសំខាន់នៃសុខភាព គិតថាពួកគេល្អ ប៉ុន្តែនៅពេលដែលពួកគេដេកលើគ្រែពេទ្យ ទើបនឹងឃើញសោកស្តាយវ។ ពួកគេ​ធ្វើ​ការ​ដោយ​មិន​គិត​ដល់​សុខភាព ខំរកលុយ ចុងក្រោយ រកដើម្បីតែមើលជំងឺ។

ដូច្នេះកុំមើលស្រាលសុខភាពរបស់អ្នកឱ្យសោះ។ គម្លាតរវាងគ្រួសារវណ្ណៈកណ្តាល និងគ្រួសារក្រីក្រ គឺជាជំងឺធ្ងន់ធ្ងរ។ ដូច្នេះហើយ ការ​ថែរក្សា​សុខភាព​ គឺជា​ទ្រព្យសម្បត្តិ​ដ៏​អស្ចារ្យ​របស់​គ្រួសារ​។

១

២. រៀនរកលុយ

ភាពក្រីក្រ​ខាង​សម្ភារៈ​ គឺ​មិន​គួរ​ឱ្យ​ខ្លាច​នោះ​ឡើយ រឿង​ដែល​គួរ​ឱ្យ​ខ្លាច​បំផុត​គឺ ​ភាព​ក្រីក្រ​ផ្លូវចិត្ត​ពេញ​មួយ​ជីវិត។ នៅពេលដែលយើងតស៊ូឥតឈប់ឈរក្នុងជីវិត វិធីល្អបំផុតគឺអានសៀវភៅ។ ព្រោះ​ការ​អាន​ជា​ផ្លូវ​នាំ​យើង​ទៅ​ដល់​កំពូល និងភាពត្រចះត្រចង់ ថ្កុំថ្កើង។

ប្រសិនបើអ្នកចង់ឈរចេញពីហ្វូងមនុស្ស និងរស់នៅក្នុងជីវិតដែលអ្នកចង់បាន អ្នកត្រូវតែឆ្លងកាត់មហាសមុទ្រ ស្វែងរកភ្នំសៀវភៅឱ្យឃើញ។ បំបាត់ការរំខាន ដើម្បីទទួលបានចំណេះដឹងថ្មីៗ។

២

៣. ចំណងគ្រួសារគឺជាទ្រព្យសម្បត្តិ

មនុស្សក្នុងគ្រួសារមានក្ដីស្រឡាញ់ចំពោះគ្នា រកលុយបានក៏កាន់តែច្រើន។ បើ​គ្រួសារ​មាន​ភាព​ចុះសម្រុង​គ្នា នោះ​អាជីព​នឹង​រលូន​។ ប្រសិនបើគ្រួសារតែងតែមានភាពចលាចល តើមនុស្សម្នាក់អាចលះបង់ក្នុងការងារបានដោយរបៀបណា។ បើ​ប្ដី​ប្រពន្ធ​ស្រុះ​ស្រួល​គ្នា បើ​ឪពុក​ម្ដាយ​រួប​រួម​គ្នា គ្រួសារ​នឹង​មាន​ភាព​រីក​ចម្រើនកាន់តែខ្លាំង។

៤. បុគ្គលិកលក្ខណៈទាក់ទាញលុយ

មនុស្សអាចល្បីល្បាញក្នុងរយៈពេលខ្លី អាស្រ័យលើសំណាង ប៉ុន្តែពរជ័យយូរអង្វែងមិនអាចបំបែកចេញពីការមើលថែខ្លួនឯង និងបុគ្គលិកលក្ខណៈរបស់សមាជិកគ្រួសារនីមួយៗបានទេ។ ផ្ទះ​មានទំហំធំ​ រឹងមាំ​ចាប់​ផ្តើម​ពី​គ្រឹះ​ បើ​គ្រួសារ​ចង់​បានភាពរីក​ចម្រើន​ត្រូវ​ពឹង​លើ​បុគ្គលិក​លក្ខណៈរបស់សមាជិកទាំងអស់ក្នុងផ្ទះ៕

ប្រភព : បរទេស / Knongsrok