ក:ជើង
អ្នកមានចរិកច្បាស់លាស់ មានសមត្ថភាពខ្លាំង រឿងដែលអ្នកបានសម្រេចហើយ អ្នកដាច់ខាតត្រូវធ្វើអោយបាន ទោះជារឿងនោះលំបាកប៉ុណ្ណា ក៏អ្នកប្តេជ្ញាត្រូវតែធ្វើវាអោយដល់បំផុត អ្នកជាធនធានមនុស្សដ៏ឆ្នើមម្នាក់។ចំពោះផ្លូវចិត្តវិញ អ្នកជាមនុស្សដែលស្ងប់ស្ងាត់ ។ប៉ុន្តែអ្នកជាមនុស្សមាននិស្ស័យល្អ ទោះជាអ្នកជួបនិងមនុស្ស ឬរឿងរ៉ាវដែលអ្នកមិនចូលចិត្តក៏ដោយ ក៏អ្នកមិនងាយបង្ហាញអារម្មណ៍របស់អ្នកអោយអ្នកដទៃដឹងដែរ ដូច្នេះអ្នកសុខចិត្តប្រាស្រ័យទាក់ទងជាមួយអ្នកដទៃដោយភាពស្រុះស្រួល។
ខ: ក្បាលត្រីឆ្លាម
អ្នកជាមនុស្សមានចរិកល្អ មានមនុស្សជាច្រើនចូលចិត្តអ្នក អ្នកជាមនុស្សដែលពូកែគិតគូរដល់អ្នកដទៃ។ ប៉ុន្តែអ្នកជាមនុស្សចចេសរឹងរូសបន្តិច មានពេលខ្លះរាល់រឿងរ៉ាវឬគំនិតដែលអ្នកយល់ឃើញ អ្នកតែងតែយករបៀបនិងការរស់នៅរបស់អ្នកទៅប្រាប់អ្នកដទៃដើម្បីអោយគេធ្វើតាមវិធីរបស់ខ្លួន ម្យ៉ាងទៀត អ្នកជាមនុស្សដែលមិនសូវវៀសរវៃនោះទេ ពេលអ្នកចចេសនិងកិច្ចការណាមួយ អ្នកមិនដែលស្តាប់តាមយោបល់អ្នកដទៃឡើយ។ ម្យ៉ាងទៀត អ្នកមានចរិកឆេឆាវ ជាពិសេសរាល់ពេលដែលខ្លួនជួបរឿងដែលមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនបាន ជួនខ្លះព្រោះតែមិនទាន់ដឹងដើមហេតុច្បាស់លាស់ធ្វើអោយខ្លួនឯងមានការកើតភាពស្លន់ស្លោរ។
រៀបរាងដោយ៖ Mythical Bird/ក្នុងស្រុក