ខាងក្រោមនេះ ជាទង្វើមិនសមរម្យមួមចំនួនដែលឪពុកម្ដាយគ្រប់គួរតែបោះបង់ចោលភ្លាម ព្រោះវាបានបំផ្លាញទឹកចិត្តរបស់កូនៗដោយមិនដឹងខ្លួន៖
១.ចូលចិត្តស្តីបន្ទោស
ឪពុកម្តាយភាគច្រើនតែងតែមានគំនិតមួយថា ពួកគេស្រឡាញ់កូនណាស់ ដូច្នេះពួកគេអាចបង្រៀនកូនតាមរបៀបការវាយដំ ឬហឹង្សាបែបណាក៏បាន។ ប៉ុន្តែក្នុងនាមជាឪពុកម្ដាយត្រូវដឹងថា នៅពេលដែលកូនមានអាយុ ៥, ៦ ឆ្នាំ គឺជារយៈពេលដ៏សំខាន់ដែលអ្នកត្រូវកំណត់ភាពចាស់ទុំខាងផ្លូវចិត្តរបស់កូនៗ។
ប្រសិនបើកុមារត្រូវគេវាយដំ និងស្តីបន្ទោសញឹកញាប់ នោះក៏អាចនឹងធ្វើឲ្យកុមារមានអារម្មណ៍មិនពេញចិត្ត និងអាក់អន់ចិត្តចំពោះឪពុកម្តាយ ក្រោយមកក៏អាចឈានធ្វើសកម្មភាពបំពានលើអ្នកដទៃយ៉ាងសកម្មផងដែរ។
២.ចូលចិត្តអួត
ចំពោះឪពុកម្តាយដែលចូលចិត្តអួត គឺពិតជាពិបាកក្នុងការចិញ្ចឹមកូនណាស់ ហើយកាលដែលមានទម្លាប់បែបនេះដដែលៗក៏អាចជាមូលហេតុនាំឲ្យកុមារមានអាកប្បកិរិយាគ្មានសីលធម៌ ខ្ជិលធ្វើការងារ ចូលចិត្តបង្ករឿងអាស្រូវ រហូតនាំបញ្ហាដល់ខ្លួនក៏ដូចជាគ្រួសារជាដើម។
៣.ចូលចិត្តបង្អាប់
ជាទៅទៅ កូនដែលទទួលបានជោគជ័យឬបរាជ័យក៏ដោយសារមាត់ម្តាយ ដូច្នេះហើយ ពាក្យជេរស្តីបន្ទោសរបស់ឪពុកម្តាយងាយធ្វើឱ្យកូនមានអារម្មណ៍អវិជ្ជមានខ្លាំងណាស់។
ដោយសារកុមារភាគច្រើនមានវិធីគិតរៀងៗខ្លួន ជាពិសេសអំឡុងពេលពេញវ័យ នៅពេលដែលរាងកាយ និងចិត្តរបស់កុមារស្ថិតក្នុងដំណាក់កាលជាក់លាក់ណាមួយ ឪពុកម្តាយគួរតែចេះស្តាប់ ផ្តល់ទំនុកចិត្ត និងគាំទ្រកូនឱ្យបានញឹកញាប់។
ប្រភព៖ បរទេស