លាក់យ៉ាងណាក៏មិនជិតដែរ! សញ្ញាទាំង ៣ នេះបញ្ជាក់ថា មនុស្សស្រីនាងកំពុងតែមិនសប្បាយចិត្ត

បន្ទាប់ពីរៀបការ មិនមែនគ្រប់មនុស្សស្រីសុទ្ធតែទទួលបាននូវសេចក្ដីសុខ និងសុភមង្គលនោះឡើយ។ យ៉ាងណាក៏ដោយ បើមនុស្សស្រីបង្ហាញចេញនូវសញ្ញាទាំង ៣ នេះ បញ្ជាក់ច្បាស់ណាស់ថា នាងកំពុងតែមិនសប្បាយចិត្ត ជីវិតគូខ្វះភាពកក់ក្ដៅ មិនមានក្ដីសុខសុភមង្គលឡើយ។

Cover Copy

១. ឆាប់ខឹង បាត់បង់ចិត្តអំណត់អត់ធ្មត់

ជឿ ឬមិនជឿ អាពាហ៍ពិពាហ៍អាចផ្លាស់ប្តូរមនុស្សម្នាក់យ៉ាងងាយ ហើយនេះជាការពិតទាំងស្រុង។ នារីដែលចូលចិត្តរអ៊ូរទាំគ្រប់ពេល ឬក្រៀមក្រំក្រោយពេលរៀបការគឺជាការឆ្លុះបញ្ចាំងដោយផ្ទាល់បំផុតនៃភាពមិនសប្បាយចិត្តរបស់នាង។ ស្ត្រី​ដែល​តែងតែ​ខឹង​ មួម៉ៅ បន្ទាប់ពីរៀបការ​ ច្រើន​តែ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​សង្ឃឹម​លើ​បុរស។

ពួកគេ​ចង់​រត់គេច ប៉ុន្តែ​មិន​អាចធ្វើ​បាន​ទេ ព្រោះ​ស្ថានភាព​បច្ចុប្បន្ន​មិន​អនុញ្ញាត។ ដូច​នេះ​ដែរ ស្ថានភាព​ធ្វើ​ឱ្យ​ពួក​គេ​កាន់​តែ​ធ្លាក់​ទឹក​ចិត្ត។ ក្រោយពេលរៀបការ សុភមង្គលរបស់ស្ត្រីនឹងបញ្ចេញពន្លឺចេញពីភ្នែក ស្នាមញញឹម និងភាពទន់ភ្លន់។ ផ្ទុយ​ទៅ​វិញ មនុស្ស​ដែល​ឆាប់​ខឹង មួម៉ៅ អារម្មណ៍មិននឹងន និង​បាក់​ទឹក​ចិត្ត​កាន់​តែ​ខ្លាំង បង្ហាញ​ថា​ខ្លួន​កំពុង​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន។

Fde33e400719bcd14043fd6ca593a05d

២. ស្ត្រីកាន់តែព្រងើយកន្តើយ

មនុស្សគ្រប់រូបពឹងផ្អែកលើការលើកទឹកចិត្ត ដើម្បីឈានទៅមុខក្នុងជីវិត។ ប៉ុន្តែ​ប្រសិនបើ​ស្ត្រី​មិន​សប្បាយចិត្ត​ក្នុង​អាពាហ៍ពិពាហ៍ ហើយ​មិន​អាច​ឃើញ​ដៃគូ​ផ្លាស់ប្តូរ ឬ​នាំមក​នូវ​រឿង​វិជ្ជមាន​ទេ នាង​នឹង​កាន់តែ​ព្រងើយកន្តើយ​។ ពួកគេមិនខ្វល់ពីអាពាហ៍ពិពាហ៍ មិនចាប់អារម្មណ៍នឹងជីវិតដ៏រីករាយ មិនមានអារម្មណ៍ថាមានអ្វីដែលពួកគេត្រូវចិញ្ចឹមបីបាច់ទៀតទេ ពួកគេនឹងធ្លាក់ចូលទៅក្នុងស្ថានភាពលែងខ្វល់ពីអ្វីទាំងអស់។

1143a5540d35b6d5514ab8c12021aac0

៣. ស្ត្រីកាន់តែអាត្មានិយម

ភាពអាត្មានិយម គឺជាលក្ខណៈរបស់មនុស្សម្នាក់ៗ។ មនុស្សគ្រប់រូបមានភាពអាត្មានិយម ប៉ុន្តែស្ថិតក្នុងទម្រង់ខុសគ្នា។ មនុស្ស​ខ្លះអាចធ្វើ​បាប​អ្នក​ដទៃ​ ដើម្បី​ប្រយោជន៍​ខ្លួន។ មនុស្សខ្លះដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបំពានសីលធម៌ គឺអាត្មានិយម ជាមធ្យោបាយការពារខ្លួនស្របច្បាប់។ ស្ត្រីជាច្រើនមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំងក្នុងអាពាហ៍ពិពាហ៍របស់ពួកគេ ហើយចាប់ផ្តើមរស់នៅដោយភាពអាត្មានិយម។ គេ​ខ្វល់តែ​ខ្លួន​ឯង លែង​ចង់​ធ្វើ​កិច្ចការ​ផ្ទះ​ទៀត​ហើយ លែង​ចង់​មើល​ថែ​អ្នកណាទៀត​ហើយ។

ស្ត្រី​ដែល​រស់នៅ​មិន​បាន​ល្អ​ក្នុង​អាពាហ៍ពិពាហ៍ ​នឹង​ចាក​ចេញពី​ភាព​ព្រងើយ​កន្តើយ​ ហើយ​ចុងក្រោយ​ក្លាយជា​មនុស្ស​អាត្មានិយម​។ ពី​អារម្មណ៍​ខក​ចិត្ត​ទៅ​ជា​អស់​សង្ឃឹម គេ​គ្រាន់​តែ​ព្យាយាម​ធ្វើ​ឱ្យ​ខ្លួន​ឯង​លែង​ឈឺ​ចាប់។ គ្មាន​នរណា​អាច​ទស្សន៍ទាយ​បាន​ថា​អាពាហ៍ពិពាហ៍​នឹង​មាន​សុភមង្គល​ឬ​អត់​នោះ​ទេ។ អ្វី​ដែល​សំខាន់​នោះ​គឺ​ជា​អ្វី​ដែល​មនុស្ស​ពីរ​នាក់​ត្រូវ​ធ្វើ​ដើម្បី​សាងគ្រួសារមួយ​រួម​គ្នា៕