អត់ខុសទេមនុស្សស្រី ដែលអ្នកត្រូវតែយកប្ដីដែលល្អ ឆ្លាត មាន និងពូកែជាងអ្នក

វាជារឿងធម្មតាទៅហើយ ដែលមនុស្សស្រីគប្បីយកប្ដីដែលមានជាងនាង មានជាងឪពុកម្ដាយនាង យកប្ដីដែលឆ្លាត ពូកែ និងមានសមត្ថភាពជាងនាង យកប្ដីដែលពូកែរកលុយជាងនាង យកប្ដីដែលមានចិត្តអំណត់ អត់ធ្មត់ មានការខិតខំប្រឹងប្រែងជាងនាង ព្រោះប្រសិនបើនាងអាចរកបានបុរសដែលឆ្លាតជាងនាង ពូកែជាងនាង និងមានទ្រព្យស្ដុកស្ដម្ភជាងនាង វាក៏មានន័យថា នាងមានចំណុចអ្វីដែលពិសេស ឬមានសមត្ថភាពខ្លាំងហើយ ទើបអាចទាក់ទាញបានបុរសបែបនេះបានចូលមកក្នុងជីវិតនាង។

អ្នកទាំងអស់គ្នាត្រូវដឹងថា មនុស្សប្រុសដែលមានសមត្ថភាពខ្លាំង ពូកែរកលុយ មានទ្រព្យស្ដុកស្ដម្ភ ដាច់ខាត គេមិនយកប្រពន្ធដែលមិនចេះអី ប្រពន្ធដែលគ្មានអ្វីអស្ចារ្យ ឬចេះត្រឹមតែធ្វើខ្លួន និងចាយលុយ មកធ្វើជាប្រពន្ធ មកឱ្យគ្រប់គ្រងទ្រព្យសម្បត្តិ លុយកាក់ ដែលគេរកបានមកដោយលំបាកនោះឡើយ។

1062565 BE_๒๒๐๖๑๐_26

- មនុស្សស្រី យកប្ដីមានជាងនាង អត់មានអីខុសនោះទេ ព្រោះបើនាងមានហើយ ហើយយកប្ដីក្រ ក្រទាំងទ្រព្យ ក្រទាំងគំនិត គិតប្រុងឱ្យនាងយកមក ដើម្បីឱ្យនាងចិញ្ចឹមប្រុសនោះឬយ៉ាងណា? អត់ទេ​ មនុស្សស្រីអ្នកមាន ឬជាកូនអ្នកមានស្ដុកស្ដម្ភ គេប្រាកដជារកអ្នកណាដែលសក្តិសមនឹងពូជពង្សវង្សត្រកូលគេហើយ។

- មនុស្សស្រី យកប្ដីដែលពូកែរកលុយជាងនាង អត់មានអីខុសនោះឡើយ ព្រោះបើនាងពូកែរកលុយហើយ តែបើប្រុសនោះអត់ចេះរកលុយសោះ យកមកនាំតែទើសដៃទើសជើង ​នាំទុក្ខវេទនាឱ្យនាងឬយ៉ាងណា? មែនហើយ សូម្បីតែមនុស្សប្រុស ក៏មិនយកប្រពន្ធដែលរកលុយបានច្រើនជាងពួកគេដែរ ព្រោះបើយកប្រពន្ធដែលមានជាងគេ ហើយរកលុយបានច្រើនជាងគេ ច្បាស់ជាត្រូវប្រពន្ធមើលងាយមិនខាន។

- មនុស្សស្រី យកប្ដីដែលឆ្លាត ពូកែ មានសមត្ថភាពជាងនាង ក៏អត់មានអីខុសទាស់នោះដែរ ព្រោះបើនាងខ្លាំងហើយ រឹងមាំហើយ នាងក៏ត្រូវតែរកអ្នកដែលខ្លាំងជាងនាង ទើបអាចឱ្យនាងពឹងផ្អែកពេលលំបាក អាចមើលថែ និងការពារនាងបាន តែបើប្រុសនោះអន់ជាងនាង នាងច្បាស់ជាត្រូវថែខ្លួនឯងផង ការពារប្ដីផង បើតែបែបហ្នឹងដដែល នៅម្នាក់ឯងទៅវាក៏ល្អជាង មិនពិបាកពន់រែក។

1062565 BE_๒๒๐๖๑๐_23

- មនុស្សស្រី ទោះបីនាងរឹងមាំយ៉ាងណា ក៏នាងនៅតែត្រូវការស្មាដ៏រឹងមាំសម្រាប់ផ្អែក!

- មនុស្សស្រី ទោះបីនាងពូកែធ្វើការ រកលុយខ្លាំងប៉ុនណា ក៏នាងនៅតែត្រូវការមនុស្សម្នាក់ដែលពូកែរកលុយជាងនាង ទើបអាចលើកស្ទួច សេដ្ឋកិច្ច និងរីកចម្រើនទៅមុខជាមួយគ្នាបាន!

- មនុស្សស្រី ទោះបីនាងចិត្តធ្ងន់ ពូកែអត់ធ្មត់ខ្លាំងប៉ុនណា ក៏នាងនៅតែត្រូវការបុរសដែលមានចិត្តធ្ងន់ ចិត្តត្រជាក់ ពូកែអំណត់ជាងនាង ដើម្បីជួយសម្របសម្រួល និងទ្រទ្រង់អារម្មណ៍នាង នៅពេលដែលនាងខឹង ឬជួបស្ថានភាពដែលពិបាកបំផុតក្នុងជីវិត!

- មនុស្សស្រី នាងមិនអាចខ្លាំងពូកែគ្រប់រឿងនោះឡើយ ហើយក៏មិនអាចមើលថែខ្លួនឯងបានគ្រប់ពេលនោះដែរ ព្រោះតែបែបហ្នឹងហើយ ទើបនាងត្រូវតែជ្រើសរើសយកមនុស្សដែលខ្លាំងពូកែ ឆ្លាតជាងនាង។

1062565 BE_๒๒๐๖๑๐_16

ប៉ុន្តែ មានម្យ៉ាងមនុស្សស្រីត្រូវចាំ សំណាងមនុស្សស្រី ១០០នាក់ គឺមានតែមួយ ឬពីរនាក់តែប៉ុណ្ណោះ ដែលអាចរកបានប្ដីដែលស្អាត ឆ្លាត ពូកែជាងនាង ហើយមានចិត្តស្មោះ ស្រឡាញ់ អាណិតនាងដោយឥតល័ក្ខខណ្ឌ ដូច្នេះហើយ មនុស្សស្រីត្រូវដឹងថា ការដែលយកប្ដីដែលស្អាតជាងខ្លួន គឺហានិភ័យត្រូវគេក្បត់ខ្ពស់ខ្លាំងណាស់ បើអ្នកមានសំណាងគ្រប់គ្រាន់ អ្នកនឹងអាចយកបានប្ដីល្អ ស្អាត ឆ្លាត ពូកែ តាមសំណាង និងបុណ្យវាសនារបស់អ្នកមិនខាន៕

1062565 BE_๒๒๐๖๑๐_32

អត្ថបទ ៖​ pHknongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: