៦ វិធីដើម្បីរម្ងាប់ចិត្ត ជាមួយនឹងមនុស្ស ៦ ប្រភេទដែលនៅជុំវិញខ្លួនយើង

ការប្រឈមមុខជាមួយនឹងម​នុស្សដែលនៅជុំវិញខ្លួន ពេលខ្លះ យើងពិតជាពិបាកនឹងយល់ពីគេពិតមែន តែយ៉ាងណាមិញ សម្រាប់មនុស្ស ៦ ប្រភេទនេះ យើងក៏ត្រូវតែចេះនូវ ៦ វិធីដើម្បីរម្ងាប់ចិត្តជាមួយនឹងគេ។

Cover Copy

១. ជាមួយនឹងមនុស្សដែលយើងស្អប់ ៖ មិនថាគេនិយាយអ្វី ឬធ្វើអ្វី ដែលយើងមិនពេញចិត្ត មិនចូលចិត្ត ត្រូវគិតថា គេជាមនុស្សអញស្អប់សឹងអី រឿងអីអញត្រូវទៅខ្វល់ យកចិត្តទុកដាក់ វាគ្មានបានស្អីមកវិញទេ។

២. ជាមួយនឹងមនុស្សអគតិជាមួយយើង ៖ ត្រូវគិតថា អញនៅតែអញ រកស៊ីខ្លួនឯង ចាយលុយខ្លួនឯង ស៊ីបាយផ្ទះឯង ដេកផ្ទះឯង ចឹងមិនបានទៅខ្វល់នឹងមនុស្សធុនហ្នឹងឡើយ កុំបនទាបខ្លួននឹងមនុស្សគំនិតមិនល្អ។

៣. ជាមួយនឹងមនុស្សមិនស្គាល់យើងច្បាស់ ៖ ត្រូវគិតថា យើងក៏មិនស្គាល់គេដូចគ្នា គេមិនមែនយើង យើងមិនមែនគេ មនុស្សតែងគិតខុសគ្នាចឹងហើយ កុំទៅខ្វល់ច្រើនពេក​នាំតែហត់។

436586ef8675a7384fb66c6f21540fc3

៤. ជាមួយនឹងមនុស្សដែលមកជេរ ដាក់ផ្ដាសាយើង ទាំងយើងមិនដឹងអី ៖ ធម្មតាទេ មនុស្សខ្វះការសិក្សាអប់រំ តែងតែជេរឯងមិនដឹងខ្យល់បែបហ្នឹងហើយ បណ្ដោយតាមមនុស្សមិនដឹងអីចុះ យើងមិនបានធ្វើអីគេកុំទៅឈឺក្បាល ចំណែកបណ្ដាសាដែលគេដាក់នោះ យើងមិនទទួល វានឹងត្រឡប់ទៅរកគេនោះវិញហើយ

៥. ជាមួយនឹងមនុស្សដែលចាំតែច្រណែនឈ្នានីសយើង ៖ ត្រូវចាំថា មនុស្សដែលចាំតែច្រណែននឹងយើង គេជាមនុស្សដែលគ្មានអ្វីល្អដូចយើង ព្រោះតែគេអន់ជាងយើង គេមិនដល់យើងចឹងហើយ ឱ្យគេច្រណែនបន្តចុះ ព្រោះយើងរវល់អភិវឌ្ឍខ្លួនឯង​ គ្មានពេលទៅតតាំងនឹងការច្រណែនគ្មានបានការរប់សអ្នកណាទេ។

៦. ជាមួយមនុស្សដែលនិយាយដើមយើងក្រោយខ្នង ៖ ថាអីមនុស្សច្រើនសម្ដីច្រើន មាត់វែងជាផ្លូវ មនុស្សអត់ការងារធ្វើ គឺយកពេលនិយាយដើមគេចឹងហើយ ឱ្យគេនិយាយចុះ និយាយអីនិយាយទៅ សំខាន់យើងល្អត្រឹមត្រូវ ធ្វើតែល្អយើងសប្បាយចិត្តទៅបានហើយ៕