មនុស្សស្រីដែលមានលក្ខណៈសម្បត្តិទាំង ៣ យ៉ាងនេះ ដែលគ្រប់គ្នាអាចនឹងមើលទៅយល់ថា នាងជាស្ត្រីដែលរឹងមាំ ខ្លាំងពូកែ តែជាក់ស្ដែង ភាគច្រើននៃស្ត្រីដែលមានឥរិយាបថបែបហ្នឹង ជីវិតនាងច្រើនតែអភ័ព្វ មិនសូវជាមានសំណាង ទទួលបានការស្រឡាញ់ ថ្នាក់ថ្នមពីមនុស្សជុំវិញខ្លួនឡើយ ជាពិសេសគឺ នៅក្នុងដំណើរជីវិតគូ។
១. ស្ត្រីរឹងមាំ ខ្លាំងពូកែ
ក្នុងជីវិតគ្រួសារ មានមនុស្សស្រីមួយចំនួនដែលមានឥរិយាបទធំខ្លាំង ដែលជាហេតុនាំឱ្យនាងកើតជាចិត្តក្រអឺតក្រទម និងមិនមានហេតុផល ហើយតែងតែចូលចិត្តទទួលខុសត្រូវលើការងាររបស់បុរស។ បើតាមមនុស្សស្រីប្រភេទនេះ កាលណាជាប្ដីប្រពន្ធហើយ ស្ត្រីនៅតែអាចធ្វើរឿងតូចឬធំក្នុងផ្ទះបាន។
បើអ្នកចង់បានសុភមង្គលយូរអង្វែង ស្ត្រីត្រូវចេះអត់ធ្មត់ និងគ្រប់គ្រងអាកប្បកិរិយារបស់ខ្លួន ត្រូវចាប់យកកម្រិតនៃកម្លាំង ត្រូវតែស្ថិតក្នុងវិសាលភាពនៃការទទួលយករបស់អ្នកដទៃ ដើម្បីស្តាប់អ្នកដោយគោរពប្រតិបត្តិ។
២. ស្ត្រីមេផ្ទះ
បន្ទាប់ពីរៀបការរួច មនុស្សស្រីមួយចំនួនបានបោះបង់ចោលការងារខាងក្រៅ ដើម្បីនៅផ្ទះមើលថែទាំកូនចៅ ធ្វើជាស្ត្រីមេផ្ទះ រ៉ាប់រងតែការងារនៅក្នុងផ្ទះ រហូតដល់ភ្លេចមើលថែទាំខ្លួនឯង។ ប៉ុន្តែនេះធ្វើឱ្យមនុស្សប្រុសចាប់ផ្ដើមចាត់ទុកនាងមិនសូវសំខាន់ តែងតែរអ៊ូរទាំ និងអាចមើលងាយប្រពន្ធ។
ដោយសារតែមនុស្សប្រុសស្រលាញ់ដោយភ្នែក ពួកគេមានភាពអត្មានិយម និងមោទនភាពចំពោះមិត្តភ័ក្តិ និងមិត្តរួមការងារ។ ដូច្នេះហើយ ពួកគេតែងតែចង់ឱ្យប្រពន្ធរបស់ពួកគេចេះមើលថែខ្លួនឯង តែងតែបង្ហាញភាពភ្លឺស្វាងនៅចំពោះមុខអ្នកដទៃ ជាជាងគ្រាន់តែនៅផ្ទះ និងធ្វើជាស្ត្រីមេផ្ទះ។
៣. ត្អូញត្អែរ និងដ្រាម៉ាជ្រុល
ទោះបីជាស្ត្រីជាភេទដែលខ្សោយក៏ដោយ ក៏កុំមានមនោសញ្ចេតនាខ្លាំងពេក ព្រោះបុរស និងស្ត្រីមានភាពខុសគ្នាក្នុងការគ្រប់គ្រងអារម្មណ៍។ មនុស្សប្រុសខ្លាចស្រលាញ់មនុស្សស្រី ដែលមិនអាចគ្រប់គ្រងអារម្មណ៍របស់នាងបាន។ ពួកគេស្អប់ការដែលនាងឆាប់ខឹងចំពោះរឿងតូចតាចបំផុត។ បើទោះជាស្អាតហើយសុភាពក៏ដោយ បើទន់ខ្សោយខ្លាំងពេក ប្រុសៗច្បាស់ជារត់ចេញមិនយូរមិនឆាប់។ ការដែលមនុស្សពីរនាក់អាចមកជាមួយគ្នាបាន គឺដោយសារវាសនាសាងពីជីវិតមុន យើងគួរតែថែរក្សានូវនិស្ស័យមួយនេះ។ ដូច្នេះហើយ ត្រូវតែរៀបចំការរស់នៅឱ្យបានល្អ ជាពិសេសមនុស្សស្រី អ្នកត្រូវតែធ្វើខ្លួនឱ្យមានតម្លៃ កុំទន់ជ្រាយ កុំឱ្យអ្នកណាមកមើលងាយអ្នកបាន៕