មនុស្សស្រី ២ ប្រភេទនេះ ប្រុសណាក៏គេដើរចៀសដែរ មិនចង់ក្បែរ មិនយកធ្វើជាប្រពន្ធឡើយ

ក្នុង​រឿង​ស្នេហា អារម្មណ៍​របស់​ភាគី​ទាំង​សងខាង​មាន​សារៈសំខាន់​ខ្លាំង​។ នេះ​គឺ​ជា​ការ​រក្សា​ និងការពារនូវសេចក្តី​ស្រឡាញ់​។ មានស្ត្រីដែលចំណាយពេលពេញមួយជីវិតស្វែងរកបុរសដែលស្រលាញ់ពួកគេ ទោះបីជាពួកគេមានទំនាក់ទំនងជាច្រើនក៏ដោយ ក៏ពួកគេទាំងអស់ត្រូវបញ្ចប់ដោយបរាជ័យ។ យ៉ាងណាដោយសារតែនាងមានបុគ្គលិកលក្ខណៈទាំងពីរនេះហើយ ទើបមិនអាចទរកបានបុរសល្អចូលមកក្នុងជីវិត រឹយតែមិនអាចមានជីវិតគូដ៏ស្រស់បំព្រងបានដែរ។

Cover

១. មនុស្ស​ស្រី​មាន​ចិត្ត​ក្រអឺតក្រទម​ពេក ហើយ​ចូល​ចិត្ត​ប្រៀបធៀប​ និងមិន​ឱ្យ​តម្លៃ​ដៃគូ

ស្ត្រី​ដែលមានចរិតក្រអឺតក្រទម​ ចូលចិត្តប្រៀបធៀប​ខ្លួនឯង​ជាមួយ​អ្នក​ដទៃ​ ការមានទំនាក់ទំនងជាមួយនឹងមនុស្សស្រីប្រភេទនេះ មនុស្សប្រុសទោះអ្នកមានលុយច្រើនយ៉ាងណា ក៏មិនអាចផ្គាប់តម្រូវ ត្រូវចិត្តនាងបានដែរ ព្រោះតែភាពឆើតឆាយ និងគំនិតប្រៀបធៀបរបស់នាង ថែមទាំងមិនឱ្យតម្លៃដល់អ្នកថែមទៀតផង។ ការ​ចាកចេញ​ពី​មនុស្ស​ស្រី​ប្រភេទ​នេះ គឺ​ជា​ផ្លូវ​ចេញ​តែ​មួយ​គត់ ដើម្បីឱ្យអ្នករកបានអនាគតដែលល្អ។ ដូច្នេះ​ហើយ បើ​មនុស្ស​ស្រី​មាន​ចិត្ត​ក្រអឺតក្រទម ហើយ​ចូល​ចិត្ត​ប្រៀបធៀប បុរស​នឹង​មិន​ចង់​នៅ​ជាមួយ​នាង​ឡើយ។

១

២. មនុស្ស​ស្រី​​អាត្មានិយម​ពេក ​

ស្ត្រីអាត្មានិយម ជាពិសេសស្អប់ការរស់នៅជាមួយគ្រួសាររបស់ប្តី ព្រោះពួកគេបារម្ភថាមនុស្សចាស់នឹងបង្កបញ្ហា និងប៉ះពាល់ដល់ជីវិតរៀបការរបស់ពួកគេ។ តាំងពីដើមមក គេគិតតែពីចំណុចអាក្រក់របស់ឪពុកម្ដាយក្នុងគ្រួសារ ប៉ុន្ដែមិនដែលព្យាយាមស្វែងរក និងពិនិត្យមើលថា តើបុគ្គលិកលក្ខណៈរបស់ឪពុកម្តាយសមនឹងការរស់នៅជាមួយកូន ឬចៅឡើយ។

ស្ត្រីអាត្មានិយមជាច្រើន នឹងមិនត្រូវបានគេស្រឡាញ់ឡើយ។ ជាពិសេសប្រសិនបើភាពអាត្មានិយម គឺសម្ដៅទៅលើគ្រួសាររបស់គាត់។ ប្រសិនបើបុរសមានទស្សនៈធម្មតា និងសមហេតុផល ពួកគេនឹងមិនដែលស្តាប់បង្គាប់អ្នកទាំងស្រុងនោះទេ ដោយសារតែអ្នកស្អាត។ មាន​នារី​ដែល​នៅ​ក្មេង ស្អាត ឆើតឆាយ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​រក​ឃើញ​ស្នេហ៍​ពិត​របស់​ខ្លួន។ ដល់​អាយុ​រៀបការ​ហើយ​នៅ​តែ​ឯកា ដោយសារតែចរិតអាត្មានិយមហ្នឹងឯង៕