គន្លឹះពិសេសទាំង ៧ ដើម្បីជួយអ្នកកាត់បន្ថយអារម្មណ៍អន់ចិត្តជាមួយអ្នកដទៃ

ជាការពិតណាស់ មនុស្សណាក៏ចេះអន់ចិត្តដែរ គ្រាន់តែតិច ឬច្រើនតែប៉ុណ្ណោះ។ មនុស្សរឹងមាំ មិនចេះចំណាយពេល ទៅអន់ចិត្តនឹងអ្នកណាទេ រហូតដល់ពេលខ្លះ អ្នកដទៃគិតថា គេជាមនុស្សអាត្មានិយម គ្មានចិត្តថ្លើមទៀតផង តែការពិត គេជាមនុស្សចេះគិតបានច្រើន មានហេតុផលច្បាស់លាស់ ចេះបែងចែកបានត្រឹមត្រូវ។ ខាងក្រោមនេះ ជាវិធីកាត់បន្ថយអារម្មណ៍អន់ចិត្ត សាកល្បងធ្វើទៅ បើធ្វើបាន អ្នកនឹងយល់ថា ខ្លួនឯងពិតជាពូកែ ហើយរឹងមាំជាងមុន ៖

Cover Copy

១. កុំចេះតែគិតអ្វីផ្ដេសផ្ដាសតែម្នាក់ឯង

ការគិតច្រើនផ្ដេសផ្ដាសតែម្នាក់ឯង វាជាការបង្កើតនូវចម្លើយដែលស្រពិចស្រពិល មន្ទិលសង្ស័យ គិតច្រើន​ខុសច្រើនតែប៉ុណ្ណោះ។

២. កុំចេះតែខ្វល់ពីភាពព្រងើយកន្តើយរបស់អ្នកណា

មិនថាជាមិត្ត​ ឬជាសង្សារ បើគេព្រងើយកន្តើយ ក៏ស្រេចតែគេទៅ យើងធ្វើដូចគេដែរទៅ ចាំបាច់ទៅខឹង អន់ចិត្ត នាំតែស្មុគខ្លួនឯង។

De1ff1949d90b930de136ecc7b2eda2c

៣. កុំចេះតែយកសម្ដីគេមកគិត

មនុស្សខ្លះ និយាយឱ្យតែរួចពីមាត់ មនុស្សខ្លះ និយាយលេងបែបអត់ចេះគិត ចឹងហើយ សម្ដីចេញពីមាត់ មនុស្សអត់ប្រយោជន៍ កុំយកមកគិតពេក ខួរក្បាលវាក៏ចេះហត់ដែរ។

៤. កុំទៅហួងហែង បិទសិទ្ធអ្នកណា

សូម្បីតែយើងខ្លួនឯង ក៏មិនចូលចិត្តឱ្យអ្នកណា មកហួងហែង បិទសិទ្ធិយើងដែរ មនុស្សម្នាក់ៗ សុទ្ធតែត្រូវការពេលវេលាផ្ទាល់ខ្លួន ទាំងយើងទាំងគេ ចឹងហើយបណ្ដោយគេទៅ។

៥. កុំចេះតែទាមទារ ឬរំពឹងចង់បានអ្វីពីអ្នកណា

ការរំពឹងទុកកាន់តែខ្លាំង ខកបំណងក៏កាន់តែធ្ងន់ ទាមទារពេក រំពឹងពេក បើមិនបានដូចចិត្ត យើងប្រាកដជាខកបំណងខ្លាំងណាស់ ត្រូវចាំថា រាល់ការទាមទារ ការរំពឹង វាមិនបានដូចអ្វីដែលយើងចង់បានទាំងស្រុងឡើយ។

0e000e60ff585066559164c516b5e922

៦. កុំសន្សំចិត្ត ច្រណែន ឈ្នានីសអ្នកណា

ការច្រណែនអ្នកដទៃ មានន័យថា យលងកំពុងតែមិនមានអ្វីដែលល្អ តែតាមការពិត ជីវិតមនុស្សម្នាក់ៗ មានចំណុចពិសេសរៀងៗខ្លួន សំខាន់យលងខ្លួនឯង ត្រូវតែចេះស្រឡាញ់ ពេញចិត្ត នឹងជីវិតខ្លួនឯង ច្រណែនអ្នកដទៃ មានតែក្ដីទុក្ខប៉ុណ្ណោះ។

៧. កុំទៅចង់ដឹងឮរឿងអ្នកដទៃពេក

ដឹងច្រើន ទុក្ខច្រើន ដឹងត្រឹមអ្វី ដែលគេឱ្យយើងដឹងទៅបានហើយ កុំចង់ដឹងអ្វីដែលគេមិនចង់និយាយ ត្រូវគិតថា រឿងគេ មិនទាក់ទងនឹងយើងទេ ដឹងរឿងគេ ក៏គ្មានប្រយោជន៍អីដែរ ត្រឹមតែរឿងខ្លួនឯងម្នាក់ ពិបាកគិតណាស់ហើយ ទៅដឹងរឿងគេធ្វើអីទៀត៕