ហេតុផល៣ចំណុច ដែលធ្វើឱ្យមនុស្សប្រុសសុខចិត្តបោះបង់ប្រពន្ធកូន ហើយរត់ទៅតាមស្រីខាងក្រៅ

មនុស្សប្រុសឆ្លាត ទោះបីមានស្រីខាងក្រៅយ៉ាងណាក៏មិនជ្រុលជ្រួលដល់ថ្នាក់បោះបង់កូនប្រពន្ធ បំផ្លាញគ្រួសារដ៏ត្រឹមត្រូវខ្លួនឯងចោលដែរ។ តែសម្រាប់មនុស្សប្រុសលីលាមួយចំនួន សុខចិត្តបោះបង់ប្រពន្ធកូនចោល ហើយទៅតាមស្រីខាងក្រៅ គឺអាចមកពីហេតុផលទាំង៣នេះ។

Cover Copy

១. ព្រោះតែភាពចង់ឈ្នះ

ធម្មជាតិមនុស្សប្រុសគឺ មានចរិតខ្លាំង តែងតែចង់ឈ្នះ ហើយអ្វីដែលកាន់តែលំបាក គឺពួកគេកាន់តែព្យាយាមជម្នះ និងយកឱ្យបាន។ នេះជាមូលហេតុដែលនៅពេលបុរសមានស្នេហា គាត់អាចប្រើល្បិចគ្រប់បែបយ៉ាងដើម្បីយកឈ្នះស្នេហារបស់នារី។

ប៉ុន្តែបន្ទាប់ពីរៀបការរួច បុរសលែងចាប់អារម្មណ៍នឹងការដណ្តើមយកបានទៀតហើយ។ ពួកគេតែងតែស្រេកឃ្លាននៅចំពោះមុខស្ត្រីដែលមានភាពទាក់ទាញ និងអាចបំពេញអារម្មណ៍របស់ពួកគេ។ ពួកគេសុខចិត្តកុហក និងក្បត់ប្រពន្ធរបស់ពួកគេ ធ្វើយ៉ាងណា ឱ្យតែអាចទៅរកស្រីខាងក្រៅទាំងនោះបាន។

Fd3c13395c4679b9db3977cfa11cb8e5

២. ព្រោះស្រីខាងក្រៅចេះផ្អែមល្ហែម ចេះទន់ភ្លន់

ជីវិតបន្ទាប់ពីរៀបការ ព្រោះតែជាស្ត្រីមេផ្ទះ ធ្វើកិច្ចការក្នុងផ្ទះផង ក្រៅផ្ទះផង បានធ្វើឱ្យស្ត្រីបាត់បង់ការអត់ធ្មត់ និងភាពទន់ភ្លន់បន្តិចម្តងៗ។ ដោយសារតែស្វាមីបង្ហាញពីទម្លាប់អាក្រក់ជាច្រើន ស្ត្រីតែងតែតស៊ូនឹងកិច្ចការគ្រួសារ និងមើលថែកូនៗតែម្នាក់ឯង។ ចាប់តាំងពីពេលនោះមក ពួកគេលែងមានពេលវេលាដើម្បីស្និទ្ធស្នាលជាមួយស្វាមីទៀតហើយ។

ប៉ុន្តែស្រីក្មេងខាងក្រៅគឺខុសគ្នា ពួកគេយល់ពីចិត្តសាស្ត្ររបស់បុរស ដូច្នេះពួកគេតែងតែត្រៀមខ្លួនដើម្បីនិយាយ និងសរសើរដើម្បីទទួលបានការស្រឡាញ់ពីបុរស។ នៅពេលដែលបានចូលទៅក្នុងសមុទ្រនៃស្នេហារបស់ស្រីក្មេង បុរសដែលក្បត់នឹងប្រាកដជាទុកកូនប្រពន្ធចោល ព្រោះតែងប់ងល់នឹងស្រីក្មេង ផ្អែមល្ហែមទាំងនោះ។

68d83b80707b497fb80614917fbbcdfc

៣. ការស្រេកឃ្លាន និងចំណង់តណ្ហា

នេះជាចំណុចដែលមនុស្សប្រុសដែលក្បត់ប្រពន្ធកូនតែងតែធ្វើ ព្រោះតែចំណង់តណ្ហា ដើម្បីតែបំពេញនូវកាមគុណរបស់ខ្លួន ពួកគេក៏មិនខ្វល់ពីការឈឺចាប់ ឬបាត់បង់គ្រួសារនោះឡើយ។ ព្រោះអ្វីដែលពួកគេចង់បានមិនមែនគ្រួសារទេ គឺបំពេញតណ្ហារបស់ខ្លួនមួយពេលៗ។

ការស្រេកឃ្លានគេអាចធ្វើបាន ព្រោះតែពួកគេនៅមានកម្លាំង មានលុយ ប៉ុន្តែប្រសិនបើថ្ងៃណាមួយ ពួកគេប្រែជាបាត់បង់អ្វីៗទាំងអស់ នោះក៏គ្មានស្រីក្មេងណាមករកគេដែរ ចុងក្រោយ គឺមានតែមករកប្រពន្ធកូនវិញតែប៉ុណ្ណោះ៕

1b966d55b2fb7834251917b750c0d8bf