ជិតៗក្បែរខ្លួន! ចង់បានស្បែកស ភ្លឺថ្លា ក្លិនក្រអូប ចូរលូកអាហារ ៦ នេះឲ្យបានញឹក

ខាងក្រោម​នេះ​ជា្រភេទអាហារូបត្ថម្ភ ៦ ប្រភេទ មានសមត្ថភាពខ្ពស់ជួយ​ឱ្យ​អ្នក​មាន​សុខភាព​ល្អ​ទាំង​សម្រស់ ស្រស់ថ្លា ស្បែកសស្អាត ដែលគួរតែញាំឲ្យបានរាល់ថ្ងៃ ដើម្បីឆាប់ទទួលបានប្រសិទ្ធភាព៖

៧

ផ្លែល្ពៅ

ការប្រើប្រាស់ល្ពៅឱ្យបានត្រឹមត្រូវសម្រាប់ភាពស្រស់ស្អាត មិនត្រឹមតែការពារស្បែកពីបរិស្ថានដែលបង្កគ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យស្បែកកាន់តែមានពណ៌ផ្កាឈូក រន្ធញើសតូចទៀតផង។ ដោយសារតែផ្លែល្ពៅមានផ្ទុកនូវវីតាមីន E ខ្ពស់ ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ជួយពន្យារភាពចាស់នៃស្បែក ហើយអាស៊ីតខ្លាញ់អូមេហ្គា ៣ អាចរក្សាស្បែកឱ្យរលោង ស ភ្លឺថ្លា។

1

ផ្លែប៊ឺរី

ផ្លែប៊ឺរី ដូចជា ផ្លែស្ត្របឺរី ប៊្លូបឺរី រ៉ាស្បបឺរី ជាក្រុមផ្លែឈើដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន មានប្រសិទ្ធភាពធ្វើឲ្យស្បែកប្រសើរឡើង កាត់បន្ថយភាពជ្រីវជ្រួញ ចំណុចខ្មៅ និងការបត់បែនដោយសារសារធាតុចិញ្ចឹម។ ហើយសារធាតុដូចជា  Anthocyanin, Lignans, អាស៊ីត phenolic ដូចជា ellagic acid, ជួយប្រឆាំងអុកស៊ីតកម្ម ការពារការបំបែកនៃ collagen ដែលបណ្តាលមកពីកាំរស្មីអ៊ុលត្រាវីយូ ជួយឱ្យស្បែកមានពណ៌ផ្កាឈូក និងសពីខាងក្នុងតាមបែបធម្មជាតិ។

ខាត់ណា

មានផ្ទុកនូវកម្រិត zeaxanthin និង lutein ខ្ពស់ដែលជាសារធាតុពីរជួយស្រូបយកកត្តាអាក្រក់ដែលបណ្តាលឱ្យស្បែកខ្មៅដោយសារកាំរស្មីយូវី។ ខាត់ណា ជាប្រភពនៃវីតាមីន A និងវីតាមីន C ប្រឆាំងភាពចាស់ ជួយឱ្យស្បែកតឹងណែន និងសយ៉ាងមានប្រសិទ្ធភាព។

2

សណ្តែកសៀង

សណ្តែកសៀង គឺជាអាហារជួយធ្វើឱ្យស្បែកស និងប្រឆាំងនឹងភាពចាស់ ដោយសារតែពួកវាមានផ្ទុកសារធាតុ isoflavones ដែលជាដើរតួជា phytoestrogen ក្នុងការកាត់បន្ថយដំណើរការនៃភាពចាស់។ លើសពីនេះ សណ្តែកសៀងមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយរក្សាសំណើមស្បែក ធ្វើឱ្យស្បែកស និងភ្លឺថ្លា។

ការ៉ុត

ការ៉ុតគឺជា "អាហារដ៏អស្ចារ្យ" ដែលមានសមត្ថភាពប្រឆាំងភាពចាស់។ ការ៉ុតមានផ្ទុកសារធាតុ Beta-carotene ដែលបំប្លែងទៅជាវីតាមីន A នៅពេលរំលាយអាហារ ហើយក៏ដើរតួនាទីជំរុញការលូតលាស់កោសិកាស្បែក និងបង្កើនការផលិតកូឡាជែន។ មិនតែប៉ុណ្ណោះ Beta-carotene ក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលការពារស្បែកពីរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ ចាំបាច់សម្រាប់ដំណើរការបន្តស្បែកដើម្បីរក្សាស្បែកឱ្យរស់រវើក និងក្មេងជាងវ័យ។

សារាយសមុទ្រ

សារ៉ាយសមុទ្រមានផ្ទុកនូវវីតាមីន និងសារធាតុរ៉ែមួយចំនួនធំដូចជា ជាតិដែក ស័ង្កសី ម៉ាញ៉េស្យូម L-lysine វីតាមីន B5 12។សារធាតុចិញ្ចឹមទាំងអស់ ជួយថែរក្សាឫសសក់ កែលម្អ និងស្តារឫសសក់ដែលខូចបន្តិចម្តងៗ ចិញ្ចឹមសក់ឱ្យកាន់តែភ្លឺចែងចាំង ជំរុញការលូតលាស់សក់វែងលឿន ក្នុងរយៈពេលដ៏ខ្លី។

3

ប្រភព៖ បរទេស