មនុស្សស្រីដែលមាន ៣ ចំណុចនេះ អ្នកនឹងមានសំណាងខ្លាំងក្នុងជីវិត ដៃគូក៏រឹតតែស្រឡាញ់ ពេញចិត្តនឹងអ្នកខ្លាំងបំផុត

មនុស្សស្រីដែលមានលក្ខណៈទាំង ៣ យ៉ាងនេះ នាងនឹងក្លាយជានារីដែលមានសំណាងខ្លាំង ហើយក៏ជាប្រពន្ធដែលនាំរឿងល្អៗចូលក្នុងគ្រួសារ ដៃគូក៏រឹតតែស្រឡាញ់ពេញចិត្តនឹងនាងកាន់ទែខ្លាំង។

Cover Copy

១. ចេះចាយលុយបានត្រឹមត្រូវ

ស្ត្រី​ឆ្លាត​ គឺ​ជា​មនុស្ស​ម្នាក់​ដែល​មិន​ត្រឹម​តែចេះ​សន្សំ​ទុកដាក់លុយកាក់ប៉ុណ្ណោះទេ ប៉ុន្តែ​នាងក៏​ចេះ​ចាយ​លុយ​បាន​ត្រឹម​ត្រូវ​ដែរ។ ស្ត្រីគឺជាកំណប់ទ្រព្យនៅក្នុងអាពាហ៍ពិពាហ៍។ នាងដឹងថា ការរកលុយមិនមែនជារឿងងាយស្រួលឡើយ ត្រូវចំណាយញើសឈាមច្រើនណាស់ ដូច្នេះ ពេលចាយវាយ ក៏ត្រូវតែមានរបៀបត្រឹមត្រូវដែរ។

បុរស​ខ្លាច​រៀបការ​ជាមួយ​ប្រពន្ធ​ដែល​ចេះ​តែ​ខ្ជះខ្ជាយ​លុយកាក់ គិតតែពីសប្បាយ ក្រៅពីចាយ និងចេះតែតែងខ្លួន។ ប្រសិនបើស្ត្រីដឹងពីរបៀបចំណាយលុយលើរបស់ដែលសក្តិសមនោះ ស្វាមីរបស់នាងប្រាកដជាមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការកសាងអាជីពរបស់គាត់។ ទោះ​បី​ជា​ប្ដី​ប្រពន្ធ​ពី​ដំបូង​មាន​ជីវភាព​ក្រីក្រ ក៏អាចមានបានយ៉ាងឆាប់រហ័សដែរ។

Bbce58ea64b5cb7150d8d6af6371dfe3

២. ចិត្តល្អ ទៀងត្រង់ ស្មោះត្រង់ចេញពីខាងក្នុង

ភរិយា​ដែល​ចម្រើន​រុងរឿង​ ត្រូវ​ជា​អ្នក​ដែល​ចេះ​សម្អាត​ព្រលឹង​ពីខាងក្នុង។ បើ​ក្នុង​នាម​ជា​ស្ត្រី​រៀបការ​ហើយ​ តែងតែ​ខឹង​មិន​បំពេញ​កាតព្វកិច្ច​មើល​ថែ​ប្តី​កូន​ទេ វា​នឹង​ធ្វើ​ឱ្យ​ចំណង​អាពាហ៍ពិពាហ៍​កាន់តែ​បែកបាក់​គ្នា​ទៅ​វិញ​ទៅ​មក ។ សព្វ​ថ្ងៃ​នេះ​មិន​មែន​មាន​តែ​បុរស​​ទេដែលក្បត់ផិត ស្ត្រី​ក៏​ចេញ​អាចធ្វើ​រឿង​នេះច្រើន​ដែរ។ ពេល​បុរស​រៀប​ការ​ជាមួយ​មនុស្ស​ស្រី​ស្មោះ​ត្រង់ ដោយ​មាន​តែ​ប្ដី​ក្នុង​ចិត្ត នោះ​អាពាហ៍ពិពាហ៍​អាច​មាន​សុភមង្គល​ជា​រៀង​រហូត។

នារីដែលចេះស្រលាញ់ខ្លួនឯង ផ្ដោតលើការមើលថែគ្រួសារ មានព្រលឹងស្អាតស្អំ ហាមប្រាមទំនាក់ទំនងជាមួយបុរសដទៃក្រៅអាពាហ៍ពិពាហ៍ ស្ត្រីចេះផ្តល់មុខមាត់ និងការគោរពចំពោះស្វាមី គ្រួសារនឹងរីកចម្រើន។ លុះត្រាតែផ្ទះមានស្ថិរភាព ហើយគ្រួសារមានសន្តិភាព ទើបបុរសមានអារម្មណ៍សុខសាន្ត និងមានថាមពលច្រើន ដើម្បីបំពេញការងារបានល្អ។

1da63db2c4d549282e87727c15d3584f

៣. មានបុគ្គលិកលក្ខណៈឯករាជ្យ

បន្ទាប់ពីរៀបការ ស្ត្រីជាច្រើនបាត់បង់សមត្ថភាពក្នុងការគិតដោយឯករាជ្យ។ ពិសេស​ពួកគេ​ពឹង​លើ​ប្តី​ដើម្បីធ្វើការរកលុយ ចំណែកខ្លួននាងក៏បោះបង់ការងារ មកធ្វើជាស្ត្រីមេផ្ទះ។ នោះហើយជាមូលហេតុដែលអាពាហ៍ពិពាហ៍ពោរពេញដោយទឹកភ្នែក។ ពួក​គេ​ត្រូវ​បាន​ប្ដី​មើល​ងាយ គ្រួសារខាងប្ដីក៏មិនគោរព ឱ្យតម្លៃនាងដែរ។

គាត់កាន់តែពឹងពាក់ គាត់កាន់តែបាក់ទឹកចិត្ត រឹតតែអស់តម្លៃ ចំណែកប្ដីក៏ងាយបែកចិត្តទៅរកស្រីខាងក្រៅផងដែរ។ ប៉ុន្តែស្ត្រីឯករាជ្យគឺខុសគ្នា។ ទោះ​រៀបការ​ហើយ​ក៏​គេ​មិន​បោះបង់​ការងារ​ដែរ។ ពួកគេដឹងថាការរកលុយពិបាកប៉ុនណា ប៉ុន្តែជាថ្នូរនឹងភាពសុខស្រួល និងទទួលបានការគោរពពីស្វាមី៕