ហេតុផលទាំង ៤ នេះហើយ ដែលធ្វើឱ្យមនុស្សប្រុសភាគច្រើន ពេលមានបានភ្លើតភ្លើនជ្រើមជ្រួល មានស្រីក្រៅ ក្បត់ចិត្តប្រពន្ធ

ជារឿងដែលតែងតែកើតឡើង ឃើញក៏ច្រើនមកហើយ មនុស្សប្រុសភាគច្រើន នៅពេលដែលរកស៊ីមានបាន មានទ្រព្យស្ដុកស្ដម្ភ ក៏ចាប់ផ្ដើមភ្លើតភ្លើនមានស្រីញីខាងក្រៅ ក្បត់ចិត្តប្រពន្ធ។ យ៉ាងណាមិញ នេះជាហេតុផលមួយចំនួន ដែលនាំឱ្យកើតរឿងបែបនេះឡើងមក។

Cover Copy

១. មនុស្សប្រុសកាន់តែមាន ទាក់ទាញចិត្តស្រីៗកាន់តែខ្លាំង

គ្មានមនុស្សស្រីណា ចាប់អារម្មណ៍ទៅលើមនុស្សប្រុសក្រីក្រ គ្មានស្អីនោះទេ។ ម្យ៉ាងទៀត នៅពេលដែលគាត់គ្មានលុយ គាត់ក៏មិនសូវមានមិត្ត មិនសូវចេញក្រៅស៊ីផឹក ជប់លៀង ដូច្នេះ ក៏គ្មានឱកាសបង្កើតទំនាក់ទំនងជាមួយស្រីណាដែរ។ មនុស្សជាច្រើនជឿថា បុរសក្រីក្រមានភាពស្មោះត្រង់ជាងបុរសអ្នកមាន។ ប៉ុន្តែ​តាម​ពិត​ទៅ គឺគាត់​មិន​ទាន់​មាន​ឱកាស​ ដើម្បីបញ្ចេញចរិតព្រានសាវាតែប៉ុណ្ណោះ។ មនុស្ស​ស្រី​ដែលស្រឡាញ់ និងចង់បានប្ដីគេ រឿងតែមួយគត់​ដែល​នាង​សម្លឹង និងចង់បាននោះគឺ​លុយ។

ភ្លើង​សាកល្បង​មាស ទ្រព្យសម្បត្តិ​សាកល្បង​បេះដូង។ មនុស្សជាច្រើនដែលមានលុយ មានទ្រព្យ ច្រើនតែចាប់ផ្ដើមមានគំនិតស្អប់ខ្ពើមប្រពន្ធ។ ភាពស្មោះត្រង់របស់ស្ត្រីត្រូវបានសាកល្បងនៅពេលដែលបុរសមិនមានអ្វីនៅក្នុងដៃរបស់ពួកគេ។ ពេល​មនុស្ស​ស្រី​ស្រលាញ់​ពិត គេ​មិន​ខ្វល់​ថា​អ្នកជា​អ្នក​មាន ​ឬ​ក្រ​នោះទេ។ ពេល​ជីវិត​ជួប​ការ​លំបាក ប្រពន្ធតែងតែខ្វាយខ្វល់​ យក​ចិត្ត​ទុក​ដាក់លើ​ប្តី​ និង​កូន ច្រើនជាងខ្លួនឯង។ ពួក​គេ​ធ្វើ​ការ​ដើម្បីជួយ​កាត់​បន្ថយ​ការ​លំបាក​ក្នុង​ការ​ចិញ្ចឹម​ជីវិត​លើ​ស្មា​ប្តី។ សម្រាប់​មនុស្ស​ស្រី វា​មិន​អី​ទេ បើ​ជ្រុល​បន្តិច ឱ្យ​តែ​ប្តី​ស្រលាញ់​នាង​ប៉ុណ្ណឹង​គ្រប់គ្រាន់​ហើយ។

១

២. គ្មាន​អ្វី​ដែល​ជា​ភាព​ស្មោះត្រង់​ពេញ​មួយ​ជីវិត

ពេលមានស្នេហា មនុស្សស្រីពិតជាជឿថាស្នេហាគឺអស់កល្បជានិច្ច ហើយពួកគេរស់នៅជាមួយគ្នាដោយស្មោះ ថែមទាំងលះបង់គ្រប់យ៉ាងដើម្បីមនុស្សដែលខ្លួនស្រលាញ់។ សម្រាប់បុរស ភាពស្មោះត្រង់គឺដូចជាអំណោយមួយដែលមានកាលបរិច្ឆេទផុតកំណត់។ ព្រោះ​សម្រាប់​បុរស​ ភាគច្រើនគឺ តែងចង់សាកល្បងនៅអ្វីដែលថ្មី ហើយប្លែក តាមចំណង់មួយពេលៗ។

៣. ប្រពន្ធធាត់ លែងស្អាតដូចមុន

អ្វីដែលអាចសម្លាប់ទំនាក់ទំនង គឺនៅពេលដែលបុរសម្នាក់មើលឃើញការផ្លាស់ប្តូរអវិជ្ជមាននៅក្នុងខ្លួនប្រពន្ធរបស់គាត់។ ជាឧទាហរណ៍ ប្រពន្ធរបស់គាត់ធាត់ លែងស្អាត ខណៈពេលដែលមានមនុស្សនៅជុំវិញគាត់ជាច្រើនមើលទៅកាន់តែទាក់ទាញ។ មនុស្សស្រីមានប្រាជ្ញាពេញមួយជីវិត តែពេលស្រលាញ់ខ្លាំង នាងនឹងប្រែជាល្ងង់បំផុត។ មនុស្ស​ខ្លះ​ចំណាយ​ពេល​នៅ​ក្មេង​រង់ចាំ ដោយ​ហត់នឿយ​ខ្លួន​ឯង​ដើម្បី​តាម​បុរស។ នៅពេលគាត់មានអ្វីៗគ្រប់យ៉ាង គាត់បានផ្លាស់ប្តូរចិត្ត។

២

៤. មកពីប្រពន្ធ ទើបប្ដីមានស្រី

កុំបន្ទោសពេលប្ដីក្បត់​ តែត្រូវក្រឡេកមើលខ្លួនឯងវិញល្អជាង។ មនុស្សស្រីបើអ្នកចង់ចងចិត្តប្ដី រឿងដំបូងដែលអ្នកត្រូវធ្វើគឺ ថែរក្សាខ្លួនឯងជាមុនសិន ចង់ឱ្យប្ដីនៅជាមួយអ្នក លុះត្រាតែអ្នកជាប្រពន្ធដែលប្ដីខ្វះមិនបាន។ ស្ត្រីតែងតែស្រស់ស្អាត និងឆ្លាតវៃ។ បើទោះជាប្តីអ្នកធ្វេសប្រហែស ក៏មិនបោះបង់ខ្លួនឯងដែរ គ្រាន់តែស្អាតគ្រប់ពេល គ្រប់ទីកន្លែង។ បើ​បុរស​មិន​ស្តាយ​ប្រពន្ធ ឬ​កូន​ទេ អ្នក​មិន​គួរ​ស្ដាយមនុស្សប្រុសដែល​គ្មាន​តម្លៃ​នោះឡើយ៕