ការស្រាវជ្រាវបានរកឃើញថា កុមារដែលឪពុកម្តាយមិនសូវយកចិត្តទុកដាក់ និងមិនសូវលេងជាមួយកូនៗពេលនៅពីតូច មានផលប៉ះពាល់មិនល្អ ដោយបង្ហាញថាកុមារដែលយល់ថាខ្លួនជាមនុស្សដែលគេចូលចិត្តតិច ទំនងជាប្រើថ្នាំញៀន និងប្រើបារីនៅក្នុងវ័យជំទង់។
ហើយនេះជាការពិតនៅពេលដែលគ្រួសារ ពិសេសឪពុកម្តាយ មិនមានភាពជិតស្និទ្ធខ្លាំងជាមួយកូនៗ។
វេជ្ជបណ្ឌិត Shelly Vaziri Flais គិលានុបដ្ឋាយិកា និងជាម្តាយមានកូនបួននាក់បានពន្យល់បញ្ហានោះគឺថា កុមារដែលឪពុកម្តាយមិនសូវយកចិត្តទុកដាក់ អាចប៉ះពាល់យ៉ាងខ្លាំងទៅលើការគិតរបស់កុមារ។
គាត់បានបន្ថែមថា ខ្ញុំគិតថាក្មេងៗដែលយល់ថាពួកគេមិនសូវត្រូវគេយកចិត្តទុកដាក់នឹងធ្វើសកម្មភាពមិនល្អ ជាពិសេសនៅពេលពួកគេចូលក្នុងវ័យជំទង់។
វាមិនមែនគ្រាន់តែអំពីទំនាក់ទំនងរវាងឪពុកម្តាយនិងកូនៗ នោះទេ។ ទំនាក់ទំនងរវាងបងប្អូនបង្កើតក៏អាចមានផលប៉ះពាល់ផងដែរ។