នៅក្នុងស្ថានភាពទាំង ៣ នេះ ដែលមនុស្សស្រីត្រូវការដៃគូ ឬមនុស្សស្និទ្ធស្នាលនៅក្បែរបំផុត

នៅក្នុងស្ថានភាពទាំង ៣ នេះហើយ ដែលមនុស្សស្រីទោះបីរឹងមាំ ខ្លាំងពូកែខ្លាំងយ៉ាងណា ក៏នាងនៅតែត្រូវការដៃគូដែលយល់ចិត្ត មនុស្សស្និទ្ធស្នាលនៅក្បែរបំផុត។ ដ្បិតថានាងនឹងមិននិយាយ មិនសំណូមពរ ឬក៏មិនសុំជំនួយពីអ្នកក៏ដោយ បើនាងសំខាន់ណាស់សម្រាប់អ្នក អ្នកត្រូវតែខ្វាយខ្វល់ យកចិត្តទុកដាក់ យល់ពីនាងឱ្យបានច្រើន។

Cover Copy

១. ពេលដែលស្ត្រីបាក់ទឹកចិត្ត

មិន​ថា​មនុស្ស​ស្រី​ខាង​ក្រៅ​មាន​ចរិត​ខ្លាំង​ប៉ុននា​ក៏​ដោយ ប៉ុន្តែ​ខាង​ក្នុង​នាង​នៅ​តែ​មាន​មនោសញ្ចេតនា និង​ងាយប៉ះទង្គិចខ្លាំងបំផុត។ អារម្មណ៍របស់ពួកគេច្រើនតែប្រែប្រួលយ៉ាងខ្លាំង ជាពិសេសពេលនៅម្នាក់ឯង ពួកគេមានអារម្មណ៍ថាគ្មានការគាំទ្រ និងមានអារម្មណ៍ធ្លាក់ទឹកចិត្តខ្លាំងនៅពេលប្រឈមមុខនឹងការលំបាក។ ប្រសិនបើអ្នកអាចជួយនាងក្នុងពេលនេះ នាងនឹងជឿជាក់លើអ្នកយ៉ាងខ្លាំង។ ទំនាក់ទំនងរវាងអ្នកទាំងពីរនឹងកាន់តែល្អ និងយូរអង្វែង។

E310efe6e4ff405481a318d2951b81d0

២. ពេលដែលការងារមិនអំណោយផល

បរិយាកាសក្នុងការិយាល័យមានភាពស្មុគស្មាញ និងនឿយហត់ខ្លាំងរួចទៅហើយ ដែលធ្វើឱ្យវាកាន់តែគួរឱ្យភ័យខ្លាចសម្រាប់ស្ត្រីជាច្រើន ដែលភាគច្រើននៃពួកគេចំណាយពេលពេញមួយថ្ងៃជាមួយនឹងការងារ។ មិនថាស្ត្រីជានាយក ប្រធាននាយកដ្ឋាន ឬបុគ្គលិកទេ នាងមិនអាចចៀសផុតពីសម្ពាធ និងភាពនឿយហត់នៅកន្លែងធ្វើការបានទេ។

ពួកគេនឹងមានអារម្មណ៍តានតឹងខ្លាំង ហើយសង្ស័យសមត្ថភាពខ្លួនឯង។ ក្នុង​ពេល​នេះ​បើ​មាន​អ្នក​ជួយនាងឱ្យ​យក​ឈ្នះ​ស្ថានភាពបែបនេះ នោះនាង​នឹង​សប្បាយ​ចិត្ត​ជា​ខ្លាំង។ ពេលខ្លះគ្រាន់តែរឿងសាមញ្ញៗ ចេញទៅញ៉ាំអី ឬដើរលេងជាមួយគ្នា គ្រាន់តែងាយៗប៉ុណ្ណឹង ក៏អាចឱ្យនាងមានក្ដីសុខ និងស្បើយទុក្ខបានខ្លះ ព្រោះនាងមានអ្នកចាំគាំទ្រ និងនៅក្បែរនាង។

A737dbf6f93e9bcb9bd33150a04c2610

៣. ពេល​មិត្ត​ជិត​ស្និទ្ធ​​រៀប​ការ

មនុស្សគ្រប់រូបមានយុវវ័យដែលមិនអាចបំភ្លេចបាន និងមានមោទកភាព ប៉ុន្តែបន្ទាប់មកពួកគេក៏ត្រូវស្វែងរកដៃគូ រៀបការ សាងគ្រួសារផ្ទាល់ខ្លួន។ ជាការពិតណាស់ មនុស្សម្នាក់ចង់ឱ្យគ្រប់គ្នាដឹងថាខ្លួនសប្បាយចិត្ត ហើយពេលខ្លះធ្វើឱ្យមនុស្សស្រីដែលនៅលីវមានអារម្មណ៍សោកសៅ ឯកា និងទទេរស្អាត។

នៅ​ពេល​នេះ បេះដូង​របស់​ស្ត្រី​ប្រែ​ជា​ផុយស្រួយ ទន់​ខ្សោយ និង​ត្រូវ​ការ​ជំនួយ ជាពិសេសដៃគូនៅក្បែរ។ បុរស​ម្នាក់​ដែល​យល់​ពី​រឿង​នោះ​ដោយ​ភាពទន់ភ្លន់ និង​សាមញ្ញ​ចូល​ទៅ​ជិត នាំ​សេចក្តី​រីករាយ​ដល់​នាង ហើយ​រំសាយ​ភាព​សោកសៅ​របស់​នាង​ ទង្វើទាំងនេះ អាចយក​ឈ្នះ​ចិត្ត​នាង​ទាំង​ស្រុង​ដោយ​មិន​ពិបាក​អ្វី​ទាំងអស់៕