មួយជីវិតយើងនេះ យើងអាចរាប់អាន និងស្គាល់មនុស្សម្នាបានច្រើន តែយ៉ាងណា មិនមែនមនុស្សទាំងអស់នោះ សុទ្ធតែអាចក្លាយជាមិត្តល្អរបស់យើងទេ។ យ៉ាងណាមិញ សម្រាប់មនុស្សដែលមានលក្ខណៈទាំង ៤ យ៉ាងនេះ គឺជាមិត្តដែលមានគុណភាពខ្ពស់ណាស់ ដូច្នេះ បើមានគេនៅក្បែរហើយ ត្រូវថែរក្សាគេឱ្យបានល្អ កុំឱ្យបាត់បង់។
១. មនុស្សដែលឱ្យតម្លៃលើទំនុកចិត្ត
មនុស្សកើតនៅចន្លោះមេឃ និងដី មនុស្សម្នាក់មិនអាចរស់នៅយ៉ាងរឹងមាំបានទេ ប្រសិនបើពួកគេមិនមានជំនឿ។ បើមនុស្សមិនគួរឱ្យទុកចិត្ត ទោះបីជាពាក្យសម្ដីមានវប្បធម៌យ៉ាងណាក៏ដោយ ក៏គ្មានអ្នកណាចង់យកចិត្តទុកដាក់ទៀតដែរ។ បុគ្គលដែលមានចរិតល្អ គឺជាមនុស្សម្នាក់ដែលត្រូវតែរក្សាពាក្យរបស់គាត់ ហើយរាល់ពាក្យដែលគាត់និយាយអាចត្រូវបានអនុវត្ត។ សម្រាប់ពួកគេ បើធ្វើមិនបាន ឬមិនធ្វើ គឺមិននិយាយចេញឡើយ បើអ្វីដែលគេនិយាយហើយ គឺត្រូវតែធ្វើឱ្យបាន ទោះលំបាកយ៉ាាងណា ក៏មិនបោះបង់ចោលដោយងាយដែរ។
២. អ្នកដែលចេះដឹងគុណ ចេះតបស្នង
មនុស្សដែលមានគុណធម៌ តែងតែមានចិត្តកតញ្ញូចំពោះអ្នកដទៃ។ នៅពេលដែលមនុស្សទាំងនេះទទួលបានសេចក្តីសប្បុរសពីអ្នកដទៃ ពួកគេនឹងឆ្លាក់វានៅក្នុងចិត្តរបស់ពួកគេ ហើយព្យាយាមស្វែងរកឱកាសដើម្បីតបស្នងសងគុណវិញ។ បើអ្នកដទៃគោរពគេ គេនឹងគោរពអ្នកដទៃទ្វេដង។ បើអ្នកដទៃប្រព្រឹត្តចំពោះគេដោយចិត្តស្មោះ គេនឹងសងអ្នកវិញទ្វេគុណ។
៣. មនុស្សមានរបៀបរស់នៅសាមញ្ញ និងមានសីលធម៌ល្អ
មនុស្សដែលមានចរិតល្អ តែងតែបំពេញកាតព្វកិច្ចដោយចិត្តសុភាពរាបសារ ស្មោះត្រង់ ហើយមិនខ្វល់ពីកេរ្តិ៍ឈ្មោះ និងផលចំណេញអ្វីឡើយ។ មនុស្សបែបនេះច្រើនតែមានវិន័យខ្លាំង ហើយពួកគេរស់នៅដោយរីករាយ និងស្កប់ស្កល់ជាមួយនឹងអ្វីដែលពួកគេសម្រេចបាន។
ថ្វីដ្បិតតែពួកគេស្រស់ស្អាត និងមានអាជីពជោគជ័យក៏ដោយ ក៏ពួកគេជាមនុស្សរាបសារ និងមានការប្រុងប្រយ័ត្នបំផុត។ ជាមួយអ្នកដទៃ តែងមានអាកប្បកិរិយារាបទាប មិនក្រអឺតក្រទម ឬវាយឫកឆ្មើងឆ្មៃឡើយ។ មនុស្សទាំងនេះច្រើនតែជាអ្នកអនុវត្តជាក់ស្តែង និងគួរឱ្យទុកចិត្តបំផុត។
៤. មនុស្សដែលមិនប្រៀបធៀប និងគណនាគុណសម្បត្តិ និងគុណវិបត្តិ
ក្នុងលោកនេះអ្នករាល់គ្នាតែងប្រាថ្នាចង់បានការងាររលូន និងមានសំណាងក្នុងការរកស៊ី។ ប៉ុន្តែសម្រាប់មនុស្សមួយចំនួន ប្រសិនបើពួកគេជួបនឹងការខាតបង់ ពួកគេច្បាស់ជាដេកមិនលក់ ហូបមិនឆ្ងាញ់ឡើយ។ ចំណែកមនុស្សជោគជ័យ ពួកគេយល់ថាពួកគេត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ពឹងលើខ្លួនឯង ហើយមិនទាញយកប្រយោជន៍ពីអ្នកដទៃ ដើម្បីតែខ្លួនឯងជាដាច់ខាត៕