វិទ្យាសាស្រ្តបានបង្ហាញ ៥ ហេតុផលដ៏អស្ចារ្យ នៃអត្ថប្រយោជន៍របស់ទឹក

អ្នកប្រហែលជាធ្លាប់ដឹងថាអ្នកគួរផឹកទឹកច្រើនរាល់ថ្ងៃ ប៉ុន្ដែតើអ្នកដឹងហេតុអ្វី? វាជាការពិតដែលអ្នកមិនអាចរស់នៅបានដោយគ្មានទឹកផឹកទេ។ ប៉ុន្តែការរក្សាជាតិទឹកល្អក៏មានសារៈសំខាន់ផងដែរសម្រាប់សុខភាពទូទៅ និងសុខុមាលភាពប្រចាំថ្ងៃ។

អត្ថបទនេះនឹងផ្តល់ឱ្យអ្នកនូវអត្ថប្រយោជន៍ដែលផ្អែកលើវិទ្យាសាស្រ្ត។ នៅចុងបញ្ចប់នៃអត្ថបទនេះអ្នកនឹងរៀនពីហេតុផលដ៏ល្អដើម្បីរក្សាជាតិសំណើមក្នុងខ្លួន។

តម្លៃអាហារូបត្ថម្ភរបស់ទឹក

នៅក្នុងលក្ខខណ្ឌនៃអាហាររូបត្ថម្ភទឹកធម្មតាមិនមានកាឡូរីទេ នេះគ្រាន់តែជាហេតុផលដ៏សំខាន់ក្នុងការប្រើប្រាស់វាបន្ថែមទៀត។ ទឹកមិនមែនជាប្រភពនៃកាបូអ៊ីដ្រាតប្រូតេអ៊ីន ឬជាតិខ្លាញ់នោះទេ។ មុខងារតែមួយគត់របស់វាគឺដើម្បីផ្តល់ជាតិទឹកឱ្យអ្នក ហើយអ្នកអាចផឹកទឹកឱ្យបានច្រើនដោយមិនបារម្ភអំពីការឡើងទម្ងន់នោះទេ។

អត្ថប្រយោជន៍ទាំង៥ របស់ទឹក

ទឹកមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព។

Waterbenefits_web

១. ទឹកអាចជួយឱ្យអ្នកទទួលបានលទ្ធផលខ្ពស់បំផុត

កាយអាចរងគ្រោះប្រសិនបើអ្នកមិនផឹកទឹកឱ្យបានគ្រប់គ្រាន់។ ជាការពិតរាងកាយមនុស្សអាចរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើបាត់បង់ទឹក តិចជាង២% នៅក្នុងខ្លួន។ នេះអាចជាការអស់កម្លាំង ដូចជាបាត់បង់មុខងារត្រួតពិនិត្យសីតុណ្ហភាពរាងកាយ ពិបាកផ្តោតអារម្មណ៍ និងការធ្វើលំហាត់ប្រាណតិចនឹងមានការលំបាកច្រើនទាំងផ្លូវចិត្ត និងរាងកាយ។

ម៉្យាងវិញទៀតការសិក្សាបានបង្ហាញថាកម្រិតជាតិទឹក មិនត្រឹមតែជួយទប់ស្កាត់មិនឱ្យកើតមានបញ្ហាខាងលើប៉ុណ្ណោះទេ តែថែមទាំងអាចកាត់បន្ថយភាពតានតឹងផងដែរ។ ដូច្នេះត្រូវរក្សាជាតិទឹកអោយបានច្រើនដើម្បីរក្សាភាពរឹងមាំរបស់រាងកាយ។

២. ទឹកល្អសំរាប់មុខងារខួរក្បាល

កំរិតជាតិទឹកមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើមុខងារខួរក្បាល។ ការស្រាវជ្រាវបានបង្ហាញថាសូម្បីតែកម្រិតតិចតួចនៃការបាត់បង់ជាតិទឹកក្នុងខ្លួន ១ឬ 2% (នៃការថយចុះនូវទឹកនៅក្នុងខ្លួន) អាចបន្ថយតួនាទីខួរក្បាលជាច្រើន។ នេះត្រូវបានបញ្ជាក់នៅក្នុងការសិក្សាមួយដែលធ្វើឡើងជាមួយស្ត្រីវ័យក្មេងនៅសាកលវិទ្យាល័យ Connecticut។ ការស្រាវជ្រាវបានបង្ហាញថា ស្ត្រីដែលបាត់បង់ជាតិទឹក ១,៣៦% បន្ទាប់ពីការធ្វើលំហាត់ប្រាណបានទទួលរងពីការបាត់បង់ការគ្រប់គ្រងអារម្មណ៍ និងមានការឈឺក្បាលផងដែរ។

ការស្រាវជ្រាវស្រដៀងគ្នាដែលពាក់ព័ន្ធនឹងបុរសវ័យក្មេង ក៏បង្ហាញផងដែរថាការបាត់បង់ជាតិទឹក ១,៥៩% បង្កើនអារម្មណ៍នៃភាពអស់កម្លាំង ថប់បារម្ភ និងថយចុះការចងចាំ។

៣. ទឹកផឹកអាចជួយការពារ និងព្យាបាលជំងឺឈឺក្បាល

យើងបង្ហាញពីសារៈសំខាន់របស់ទឹកចំពោះមុខងារខួរក្បាល។ ការខ្វះជាតិទឹកជាមូលហេតុនៃការឈឺក្បាលប្រកាំង។ ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវថ្មីបានបង្ហាញថា ទឹកផឹកអាចជាវិធីព្យាបាលដ៏មានប្រសិទ្ធភាព និងអាចការពារការឈឺក្បាលផងដែរ។

៤. ទឹកផ្តល់សារធាតុចិញ្ចឹមដល់រាងកាយអ្នក

ទោះបីជាទឹកមិនមានសារធាតុចិញ្ចឹមក៏ដោយ តែវាអាចស្រូបយកសារធាតុរ៉ែមួយចំនួន និងបញ្ជូនវាទៅក្នុងខ្លួន។ ឧទាហរណ៍ទឹករ៉ែអាចមានសារធាតុរ៉ែដែលល្អសំរាប់សុខភាព ដែលរាងកាយត្រូវការដូចជា សូដ្យូម ម៉ាញ៉េស្យូម និងជាតិកាល់ស្យូម។

៥. ទឹកជួយឱ្យរាងកាយរក្សាលំនឹងសីតុណ្ហភាព

ទឹកគឺល្អឥតខ្ចោះនៅពេលស្រូបយក និងបញ្ជូនកំដៅនៅក្នុងខ្លួនរបស់អ្នក។ តាមការពិតវាគឺជាវិធីចម្បង ដែលរាងកាយមនុស្សអាចគ្រប់គ្រងសីតុណ្ហភាពរបស់វា។

ទឹកមានកម្រិតកម្តៅខ្ពស់ ហើយវាមានន័យថាទឹកនៅក្នុងរាល់កោសិកានៃរាងកាយ អាចធ្វើការជាខែលការពារប្រឆាំងនឹងការប្រែប្រួលសីតុណ្ហភាពភ្លាមៗ។ នេះក៏ជាហេតុផលដែលអ្នកជំនាញតែងតែណែនាំឱ្យផឹកទឹកច្រើនក្នុងអាកាសធាតុក្តៅ។

តើត្រូវផឹកទឹកប៉ុន្មានក្នុងមួយថ្ងៃ?

ឥឡូវនេះអ្នកយល់ថាហេតុអ្វីបានជាអ្នកគួរផឹកទឹកច្រើនទៀត ហើយសំណួរបន្ទាប់គឺថាតើត្រូវផឹកទឹកប៉ុន្មានក្នុងមួយថ្ងៃ? ទោះជាយ៉ាងណាក៏ដោយអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញផ្នែកសុខភាពយល់ស្របថា វាល្អប្រសើរជាងមុនក្នុងការផឹកទៅតាមភេទ ទម្ងន់ ភារកិច្ច រាងកាយ និងអាកាសធាតុ។

អ្នកអាចទទួលបានជាងទឹកតាមរយៈបរិភោគផ្លែឈើទាំងនេះ៖

Benefits Of Water Eat Water

 

ប្រែសំរួលដោយ៖ សុខ សុវណ្ណនិត្យ