ការសម្រកទម្ងន់ត្រូវការវិធីសម្រក តែមិនមែនជាការតមអាហារតាមតែចិត្តនឹកឃើញនោះទេ។ តាមពិតទៅការបង្កើនឱនភាពកាឡូរីនៅក្នុងរាងកាយ ទើបអាចធ្វើឱ្យរាងកាយស្រកគីឡូតាមសម្រួលបាន។ ការបរិភោគអាហារគឺជាគន្លឹះដ៏សំខាន់ មានតែការជ្រើសរើសវិធីដែលត្រឹមត្រូវទេ ទើបអាចគ្រប់គ្រងចំណង់អាហារ បញ្ចុះកាឡូរីដែលស្រូបយក ហើយបង្កើនល្បឿននៃការស្រកទម្ងន់។
ខាងក្រោមនេះ គឺជាការចែករំលែកពីអាថ៌កំបាំងប៉ុន្មានចំណុចដែលអាចឱ្យអ្នកហូបបណ្តើរស្រកខ្លាញ់ក្នុងខ្លួនបណ្តើរ តោះ!យើងមកមើលទាំងអស់គ្នា។
១. នៅក្នុងផ្ទះកុំរក្សាទុកដំឡូងបំពង សូកូឡា ចំណីផ្អែមៗដែលជាអាហារសម្រន់ នៅឱ្យឆ្ងាយពីអាហារសម្រាមដែលធ្វើឱ្យកើនឡើងកាឡូរីខ្ពស់ និងមិនផ្តល់ផលដល់សុខភាព ទើបអាចកាត់បន្ថយទម្ងន់រាងកាយ ញុំាងឱ្យរាងកាយមានការកែប្រែកាន់តែមានប្រសិទ្ធភាពខ្ពស់ បង្កើនសន្ទស្សន៍សុខភាពមាំមួន។
២. ប្រឹងប្រែងធ្វើម្ហូបដោយខ្លួនឯង កុំសូវហូបអាហារខាងក្រៅពេក ទើបអាចគ្រប់គ្រងបរិមាណនៃការប្រើប្រេងខ្លាញ់បាន កាត់បន្ថយអាហារកែច្នៃ ធ្វើរហូតដល់អាហារមានសមតុល្យ ទើបអាចស្រកគីឡូបានលឿន។ ធ្វើម្ហូបខ្លួនឯងត្រូវធ្វើឱ្យបាន៧ភាគជាបន្លែ ៣ភាគជាសាច់ ហូបអាហារដែលចម្បង។ ហើយសារជាតិចិញ្ចឹមក៏មានតុល្យភាពណាស់ដែរ ការស្រកគីឡូបែបនេះក៏អាចធ្វើឱ្យរាងកាយមានសុខភាពល្អដែរ។
៣. អាហារទាំង៣ពេលត្រូវជាបន្លែដែលសម្បូរទៅដោយជាតិសសៃហ្វៃប៉ឺ ដូចជា ៖ ផ្កាខាត់ណាខៀវ ប៉េងប៉ោះ ស្ពៃសរ ស្ពែក្តោប សាឡាដ៍ជាដើម ការហូបអាហារដែលជាពពួកផ្សិតខ្លះ ដូចជា ផ្សិតត្រចៀកកណ្តុរ ផ្សិតចំប៉ើង ផ្សិតម្ជុល អាចបង្កើនអង់ដេគ័រ ញុំាងឱ្យការបរិភោគបំបែកបានច្រើន រសជាតិកាន់តែឆ្ងាញ់។
៤. ពពួកគ្រាប់ធញ្ញជាតិ រយៈពេលសម្រកទម្ងន់ ពួកយើងត្រូវគ្រប់គ្រងបរិមាណអាហារដែលបានបរិភោគចូល ដូច្នេះសូមផ្តល់យោបល់ថាកុំឱ្យលើសដល់ ២៥០ ក្រាម ប៉ុន្តែក៏មិនអាចទាបជាង ១៥០ ក្រាមដែរ។ ពេលវេលានៃការរំលាយនៃគ្រាប់ធញ្ញជាតិ គឺមានរយៈពេលយូរគួរសម ចំពោះការឆ្អែតវិញក៏មានរយៈពេលយូរដែរ ការកើនឡើងជាតិស្ករក៏មានកម្រិតយឺត អាចគ្រប់គ្រងការកកកុញរបស់ខ្លាញ់បាន។ អ៊ីចឹង រយៈពេលនៃការសម្រកទម្ងន់ ពួកយើងអាចកាត់បន្ថយការហូបបាយ នំប៉័ង តែយកអង្ករសំរូប ស្រូវសាលី ពោត ប្រភេទដំឡូងមកធ្វើជាអាហារជំនួសវិញ បែបនេះនឹងបំពេញបន្ថែមកាបូអ៊ីដ្រាតដែលរាងកាយអ្នកត្រូវការនៅក្នុងពេលនោះដែរ ចៀសវាងការប្រមូលផ្តុំជាតិខ្លាញ់ និងធ្វើឱ្យអ្នកសម្រកទម្ងន់ប្រកបដោយសុខភាពល្អ។
៥. ផឹកទឹកឱ្យបានគ្រប់គ្រាន់រាល់ថ្ងៃ មិនឱ្យតិចជាង ១.៥ លីត្រ យល់ល្អផឹកឱ្យបាន ២ លីត្រជាង។ ផ្តាច់ចោលភេសជ្ជៈគ្រប់ប្រភេទ និងភេសជ្ជៈដែលមានជាតិស្ករ វាក៏អាចបង្កឱ្យមានអុកស៊ីតកម្មស្បែក ហើយវាក៏មិនអំណោយផលដល់ការសម្រកទម្ងន់ដែរ។ ត្រូវផឹកទឹកឱ្យបានច្រើន មិនត្រឹមតែអាចគ្រប់គ្រងអារម្មណ៍ឃ្លានបាននោះទេ អាចសម្រួលដល់ចរន្តឈាម ជម្រុញការបញ្ចេញចោលនូវសារធាតុកង្វក់ នៅអាចបន្ថែមល្បៀននៃការរំលាយសារជាតិខ្លាញ់កាន់តែខ្ពស់ ងាយឱ្យឆាប់ស្រកគីឡូ។
៦. មុនពេលគេង ៤ ម៉ោង មិនត្រូវហូបអាហារឡើយ ពេលល្ងាចរៀបចូលគេង មិនត្រូវហូបច្រើនពេកទេ ក៏មិនអាចហូបឆ្អែតពេកដែរ ហូបឆ្អែតតែ៦ភាគបានហើយ។ ការហូបអាហារពេលល្ងាចត្រូវហូបឱ្យបានមុនម៉ោង៧ ចូលគេងនៅរៀងរាល់ម៉ោង ១១ យប់ មិនត្រូវគេងយប់ជ្រៅឡើយ ទើបសុខភាពអាចស្ថិតនៅស្ថានភាពដំណើរការប្រកបដោយប្រសិទ្ធភាព និងបន្តដុតបំផ្លាញជាតិខ្លាញ់។
៧. មិនត្រូវអង្គុយជាប់នៅមួយកន្លែងដោយមិនធ្វើចលនានោះឡើយ ជាពិសេសនៅពេលទទួលទានបាយល្ងាចរួច យើងត្រូវឧស្សាហ៍ចេញដើរ ឬដើរត្រិះៗ បែបនេះអាចជម្រុញដល់ការសម្រួលដល់ពោះវៀន និងទប់ស្កាត់ការប្រមូលផ្តុំជាតិខ្លាញ់ និងធ្វើឱ្យក្បាលពោះតូចជាងមុន៕
អត្ថបទ ៖ បក្សីទេព / KNongsrok