សក់របស់អ្នកអាចភ្លឺ រលោងស្អាត ប៉ុន្តែវាក៏អាចមានសក់ខូចផងដែរបើយើងមិនបានថែរក្សាវាបានត្រឹមត្រូវ។ តើអ្នកដឹងទេថាបញ្ហាសក់របស់មនុស្សភាគច្រើនកើតមានឡើងក្នុងកំឡុងពេលនៅក្មេង? កុមារដែលមានសក់រួញអង្កាញ់គឺមានបញ្ហាសក់។ សក់របស់ពួកគេមិនដុះចុះមកក្រោមតាមធម្មជាតិទេ ប៉ុន្តែដុះចាក់ទៅតាមទិសផ្សេងៗ។
បញ្ហានេះវានឹងប្រសើរឡើងវិញទៅតាមពេលវេលា។ ប៉ុន្តែមានវិធីជាច្រើនសម្រាប់ជួយនិងការពារកុំឱ្យមានបញ្ហានេះកើតមានឡើង។
© SethDoyle/unsplash
ប្រសិនបើអ្នកឈរមុជទឹកដូចតារាផ្សាយពាណិជ្ជកម្មផលិតផលសាប៊ូកក់សក់តាមទូរទស្សន៍ សូមឈប់ធ្វើវាបន្តទៀតទៅ។ យើងមិនណែនាំអ្នកឱ្យធ្វើបែបនេះទេ ប៉ុន្តែវាមិនល្អសម្រាប់សុខភាពសក់របស់អ្នកទេ។ កាយវិការដែលល្អ គឺអ្នកត្រូវទ្រេតក្បាលចុះបន្តិចដើម្បីកក់សក់ឱ្យបានល្អ។
ការឈរឱនក្បាលបន្តិចនេះ ទី១ វាងាយស្រួលសម្រាប់អ្នកកក់សក់ ប៉ុន្តែត្រូវចាំថាត្រូវកក់ឱ្យដល់គល់សក់។ ទី២ វាជួយអ្នកសម្អាតសក់អ្នកបានល្អ ពីព្រោះសក់ហូរតាមបណ្តោយទឹកបានរលូន។ លើសពីនេះទៅទៀត ប្រសិនបើអ្នកប្រើក្រែមបន្ទន់សក់ដើម្បីអប់សក់ ការឈរឱនក្បាលចុះក្រោមវានឹងជួយអ្នកឱ្យប្រើផលិតផលនោះទៅដល់គល់សក់តែម្តង។
© rgerber/pixabay.
ទឹកក្តៅគឺមិនល្អសម្រាប់សក់នោះទេ។ ទឹកក្តៅធ្វើឱ្យសក់របស់អ្នកបាត់បង់ជាតិសំណើម ផុយស្រួយ ឬក៏ធ្វើឱ្យសក់ស្ងួត។
ដើម្បីចៀសវាងត្រូវពិនិត្យមើលថាតើទឹកក្តៅខ្លាំងប៉ុណ្ណាដោយបាញ់ទឹកផ្កាឈូកនៅលើកដៃ ឬកែងដៃជាមុនសិន។ ម្យ៉ាងវិញទៀត ទឹកក្តៅអ៊ុនៗ ឬទឹកត្រជាក់ អាចធ្វើឱ្យសក់របស់លោកអ្នកទន់ រលាស់ និងរលោងស្អាត។
© RyanMcGuire/pixabay
ស្រ្តីជាច្រើនមានកំហុសនៅត្រង់ចំណុចនេះ។ ខ្យល់ដែលក្តៅខ្លាំង នឹងធ្វើឱ្យសក់របស់អ្នកឆាប់ស្ងួត ប៉ុន្តែវាក៏ផ្តល់ផលវិបាកដល់សក់របស់អ្នកនៅថ្ងៃអនាគតដែរ។ អ្នកត្រូវចាំថាត្រូវប្រើម៉ាស៊ីនផ្លុំសក់នៅកំរិតទាប ហើយផ្លុំសក់របស់អ្នកតាមទិសដៅឱនក្បាលចុះបន្តិចដូចអ្វីដែលបានរៀបរាប់ខាងលើ។
សូមកុំប្រើក្រាសសិតសក់ នៅក្នុងដំណាក់កាលនេះ។ ប្រសិនបើអ្នកប្រើកន្សែងសម្រាប់ជូតសម្ងួតសក់ ពួកយើងណែនាំវិធីពីរយ៉ាង៖ ប្រើកន្សែងសូត្រ ឬក៏កុំមូលសក់របស់អ្នក ពីព្រោះសក់សើមអាចធ្វើឱ្យសក់ឆាប់ដាច់ខូចនិងបែកចុង។
© JanVasek/jeshoots
សុភាសិតមួយបានពោលថា "គ្មានទឹកគ្មានជីវិត" ។ អ្នកទាំងអស់គ្នាដឹងហើយថាការញ៉ាំទឹកគឺមានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់អ្នក។ មានមនុស្សមិនច្រើននាក់ទេដែលដឹងថាសក់ក៏ត្រូវការទឹកដើម្បីដុះដែរ។ សក់របស់អ្នកមានជាតិទឹក១៥%ទៅហើយ ដូច្នេះត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់។
© AbdielIbarra/unsplash
ប្រសិនបើអ្នកនៅក្នុងប្រទេសដែលមានអាកាសធាតុក្តៅសើម (ដូចប្រទេសយើង) វាជាសំណាងរបស់យើង។ តែប្រសិនបើអ្នករស់នៅក្នុងប្រទេសដែលមានអាកាសធាតុដែលត្រជាក់ អ្នកត្រូវតែយកចិត្តទុកដាក់ពីបញ្ហាសក់ឱ្យមែនទែន។
© KatherineHanlon/unsplash
ការប្រើប្រាស់ផលិតផលធម្មជាតិ ឥលូវនេះកំពុងតែពេញនិយមជាពិសេសទាក់ទងទៅនឹងការថែរក្សាសក់។ មនុស្សស្រីជាច្រើនចូលចិត្តប្រើប្រាស់ប្រេងសម្រាប់ថែរក្សាសក់របស់ពួកគេ ប៉ុន្តែត្រូវដឹងថាប្រេងធម្មជាតិខ្លះដូចជា ប្រេងដូង, ប្រេង Argan, និងប្រេង Jojoba ជាដើម គឺមិនត្រូវគ្នាជាមួយម៉ាស៊ីនគាបសក់នោះទេ ពីព្រោះសីតុណ្ណភាពរបស់ម៉ាស៊ីនគាបសក់ធ្វើឱ្យប្រេងដែលលាបលើសក់ស្ងួត ហើយធ្វើឱ្យសក់ជំពាក់គ្នា។
© JakubKapusnak/foodiesfeed
សក់ដែលមានសុខភាពល្អ នឹងមិនអាចកើតមានបានឡើយប្រសិនបើអ្នកមិនបរិភោគអាហារដែលមានជាតិប្រូតេអ៊ីន វីតាមីន និងអាហារដែលមានជីវជាតិបានគ្រប់គ្រាន់។ សក់យើងត្រូវការជាតិដែក និងវីតាមីន B7 ដើម្បីលូតលាស់បានល្អ។
ខាងក្រោមនេះគឺជាអាហារដែលសម្បូរទៅដោយជីវជាតិធ្វើឱ្យសក់លូតលាស់បានល្អ មានដូចជា៖ សណ្តែក Walnuts, គ្រាប់ Flaxseed សាច់ត្រីសាម៉ុង សារ៉ាយ Spirulina ផ្លែប័រ គ្រាប់ល្ពៅ ម្ទេសប្លោក ស្ពៃក្តោប និងម្សៅកាកាវធម្មជាតិ។
© Jo_Johnston/pixabay
ការកាត់តំរឹមសក់ គឺជាអ្វីដែលអ្នកត្រូវធ្វើឱ្យបានទៀងទាត់ប្រសិនបើអ្នកមានសក់បែកចុង។ អ្នកប្រហែលជាគិតថាបើកាត់សក់នោះសក់វានឹងមិនដុះវែង ហើយស្អាតដូចព្រះនាងដែលអ្នកដទៃតែងតែច្រណែន ប៉ុន្តែវាមិនដូច្នោះទេ។
សក់របស់មនុស្សគ្រប់គ្នាដុះមានកំរិត ដូច្នេះវាមានន័យថាយើងត្រូវថែរក្សាសក់របស់យើងដោយកាត់សក់ដែលបែកចុងចោល ហើយជ្រើសរើសសាប៊ូ និងក្រែមបន្ទន់សក់ឱ្យត្រូវនឹងសភាពសក់ ព្រមទាំងប្រើប្រាស់សេរ៉ូមជំនួយសក់ទើបសក់លូតលាស់បានល្អ។
ការញាំកាហ្វេគឺនៅពេលព្រឹកមានអារម្មណ៍ថាស្រស់ស្រាយណាស់ តែបើសិតសក់មុនពេលញ៉ាំកាហ្វេរបស់អ្នកគឺកាន់តែពិសេសជាងនេះទៀត។ ត្រូវប្រើប្រាស់ក្រាសសិតសក់ដើម្បីម៉ាស្សា មុនពេលមុជទឹកដើម្បីកុំឱ្យសក់ជំពាក់ជាប់គ្នានិងធ្វើឱ្យសរសៃឈាមស្បែកក្បាលរត់បានស្រួល។ វាធ្វើឱ្យសក់ឆាប់ដុះដោយនាំយកជីវជាតិទៅកាន់ឬសរបស់សក់។ អ្នកអាចចាប់ផ្តើមសិតសក់យឺតៗថ្នមៗទៅដល់គល់សក់ឱ្យបាន១០ទៅ១៥នាទីចាំមុជទឹក។
ប្រសិនបើអ្នកចូលចិត្តចងសក់ សូមកុំចងវាតឹងពេកបន្ទាប់ពីអ្នកចងសក់របស់អ្នករយៈពេលមួយថ្ងៃពេញ អ្នកនឹងមានអារម្មណ៍ឈឺក្បាល និងធ្វើឱ្យសក់របស់អ្នកបាក់អស់ទៀតផង៕
ប្រែសម្រួលដោយ៖ វីរៈ|ប្រភព៖ បរទេស