គ្មានអ្វីឋិតថេរ ហើយក៏គ្មានអ្វីបានដូចចិត្តយើងគ្រប់រឿងដែរ ដូច្នេះហើយ ត្រូវរក្សាភាពស្ងប់ ទោះជួបបញ្ហាយ៉ាងណាក៏ដោយ

ក្នុងជីវិត គ្មាននរណាម្នាក់អាចរស់នៅប្រកបដោយសេចក្តីសុខ និងសន្តិភាពជារៀងរហូត គ្រប់ពេលនោះឡើយ។ ណាមិញ យើងម្នាក់ៗត្រូវឆ្លងកាត់ការឡើងចុះក្នុងជីវិត ច្រើនរាប់មិនអស់ មានសុភមង្គល ក៏ការឈឺចាប់សុទ្ធតែមិនអាចចៀសផុត ដូចពាក្យចាស់ពោលថា "មានរូប មានទុក្ខ" ។

គ្មាន​នរណា​អាច​ទស្សន៍ទាយ​បាន​ថា ​ថ្ងៃ​ស្អែក​នឹងមានរឿងអ្វីកើតឡើង។ ប្រហែលជានៅពេលអនាគតដ៏ខ្លីខាងមុខនេះ អ្នកនឹងទទួលបានសុភមង្គល។ ក៏ប្រហែលជា អ្នកនឹងត្រូវឆ្លងកាត់ការរងទុក្ខក៏ថាបាន។ ប៉ុន្តែ​ទោះ​ជា​សប្បាយ​ ឬ​សោកសៅ ជីវិត​ត្រូវ​តែ​បន្ត​ទៅ​មុខ។ ប្រឈមមុខជាមួយបញ្ហា និងការលំបាកក្នុងជីវិតដោយអាកប្បកិរិយាស្ងប់ស្ងាត់បំផុត។ ការរីកចម្រើនបំផុតសម្រាប់មនុស្ស គឺការរៀនស្ងប់ស្ងាត់នៅពេលប្រឈមមុខនឹងទុក្ខលំបាកក្នុងជីវិត ដើម្បីកុំឱ្យខ្លួនឯងដួលឱ្យសោះ។

Cover

ពេល​ខ្លះ អ្នក​នឹង​ដឹង​ថា ​អ្នក​គ្មាន​ផ្លូវ​គេច​ផុត​ពី​ទុក្ខ​លំបាក​ក្នុង​ជីវិត​ឡើយ។ នៅ​ពេល​នេះ អ្នក​អាច​ជ្រើស​រើស​តែ​អារម្មណ៍​ល្អ​ ដើម្បី​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​នោះ។ ជឿ​ថា​ក្រោយ​ភ្លៀង​មេឃនឹងស្រឡះ។ បន្ទាប់ពីឆ្លងផុតនូវបញ្ហា និងទុក្ខលំបាក អ្វីៗក៏ប្រសើរឡើងបន្តិចម្តងៗ។ អ្វីៗនឹងកន្លងផុតទៅ បញ្ហាក៏ត្រូវបានដោះស្រាយ។ រឿងតែមួយគត់ដែលអ្នកត្រូវធ្វើគឺរក្សាភាពវិជ្ជមាន និងរឹងមាំ ទោះបីជាជីវិតនាំមកនូវទុក្ខវេទនាជាច្រើនក៏ដោយ។

ត្រូវក្លាហានប្រឈមមុខនឹងការលំបាក ហើយប្រើអាកប្បកិរិយាសុទិដ្ឋិនិយម ដើម្បីដោះស្រាយបញ្ហាក្នុងជីវិត។ រឿងជាច្រើននៅក្នុងជីវិត គឺតែងតែមានភាពទាក់ទងគ្នា ហើយប្រសិនបើអ្នកមានការលំបាក ប្រសិនបើអ្នកមានសុទិដ្ឋិនិយមកាន់តែច្រើន អ្នកនឹងរងទុក្ខកាន់តែតិច។

គ្មាន​​ជីវិតណាបាន​សុខសាន្ត​តាំង​ពី​ដើម​ដល់​ចប់​ទេ។ មនុស្សគ្រប់រូបនឹងត្រូវឆ្លងកាត់ការលំបាក និងឧបសគ្គជាច្រើននៅក្នុងជីវិត។ មាន​មនុស្ស​ដែល​នឹង​ត្រូវ​បាន​គេ​ជួយ​នៅ​ពេល​ដែល​ពួក​គេ​ជួប​នឹង​ការ​លំបាក ហើយ​មាន​មនុស្ស​ដែល​នឹង​រួច​ផុត​ពី​ទុក្ខ​លំបាក​តាម​រយៈ​ការ​ខិត​ខំ​របស់​ខ្លួនឯង។

E6a269fd9f7f60f411147f371d266c07

ជីវិតពេលខ្លះប្រៀបដូចជាវេទមន្ត មនុស្សដែលប្រឈមមុខនឹងការលំបាកជាមួយនឹងចិត្តគំនិតខុសៗគ្នា នឹងទទួលបានលទ្ធផលផ្សេងៗគ្នា។ មិនថាមានរឿងអ្វីទេ ចូរមានសុទិដ្ឋិនិយម ហើយចាត់ទុកការរងទុក្ខទាំងអស់ក្នុងជីវិតជាអំណោយពីស្ថានសួគ៌។ មិនថាមានទុក្ខលំបាកប៉ុន្មានក្នុងជីវិត អ្នកនៅតែត្រូវបន្ត ដូចរុក្ខជាតិដែរ ទោះបីជាវាដុះនៅក្រោមថ្មក៏ដោយ ក៏វានៅតែលូតលាស់ខ្លាំង ដើម្បីស្វែងរកពន្លឺព្រះអាទិត្យ។

អ្នក​ត្រូវ​រៀបចំ​ខ្លួន​ដោយ​ភាពក្លាហាន​គ្រប់គ្រាន់​ ដើម្បី​ជួយ​អ្នក​ជម្នះ​ការលំបាក។ ដឹងថាផ្លូវខាងមុខពោរពេញដោយបន្លា ប៉ុន្តែដោយការតាំងចិត្ត អ្នកនឹងអាចជម្នះព្យុះភ្លៀងបាន។ អ្នក​មិន​ចាំ​បាច់​ព្យាយាម​រហូត​នោះ​ទេ បើហត់អាចសម្រាក តែហាមបោះបង់ មិនយូរមិនឆាប់ អ្នក​គង់តែ​ទទួល​បាន​ជោគជ័យ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មិន​ខំ​ប្រឹង​ប្រែង​ទេ នោះ​អ្នក​ក៏​គ្មាន​ឱកាស​ជោគជ័យ​ដែរ។ ប្រើជំនឿក្នុងចិត្តរបស់អ្នក និងអាកប្បកិរិយាសុទិដ្ឋិនិយម ដើម្បីទទួលយកដោយស្ងប់ស្ងាត់នូវព្យុះជីវិតនាពេលខាងមុខ កុំខ្លាច តែដើរទៅមុខដោយក្លាហាន៕

អត្ថបទ ៖ ក្នុងស្រុក / Knongsrok