អ្នកដែលមានគុណធម៌ រក្សាតួនាទី រក្សាអាថ៌កំបាំង ស្មោះត្រង់ មិនចូលចិត្តការអួតសម្ញែងច្រើនឡើយ។ មនុស្សទាំងនេះ សក្តិសមនឹងគោរព ស្ញើចសរសើរ ពួកគេមិនមានមហិច្ឆតា ឬមើលងាយអ្នកដែលខ្សោយជាងពួកគេឡើយ។ កំពូលមនុស្សដ៏កម្រ ច្រើនតែមានលក្ខណៈសម្បត្តិទាំង ៤ យ៉ាងនេះ។
១. ចេះដឹងគុណ
មនុស្សដែលដឹងគុណ គឺជាមនុស្សដែលមានគុណភាពល្អ។ មនុស្សទាំងនេះងាយនឹងទទួលបានលាភសំណាងច្រើនក្នុងជីវិត ទោះបីជាពួកគេមានបញ្ហាអ្វីក៏ដោយ ក៏អាចឆ្លងផុត ថែមទាំងមានមនុស្សតាមជួយជ្រោមជ្រែង ទេវតាតាមថែរក្សាទៀតផង។
មនុស្សប្រភេទនេះ ចេះគោរពចំពោះអ្នកដទៃ ដែលជាហេតុធ្វើឱ្យអ្នកក្បែរខ្លួន គោរពឱ្យតម្លៃពួកគេវិញដូចគ្នា។ ហើយប្រសិនបើអ្នកដទៃប្រព្រឹត្តអាក្រក់ ពួកគេនឹងសងវិញ គុណទ្វេដង។ តែយ៉ាងណា សម្រាប់អ្នកដែលមានបញ្ហា ពួកគេនឹងជួយដោយអស់ពីចិត្ត មិនគិតផលតបស្នងនោះឡើយ។
២. ស្មោះត្រង់ គួរជាទីទុកចិត្ត
មនុស្សកើតមកនៅចន្លោះស្ថានសួគ៌ និងផែនដី ដូច្នេះយើងមិនអាចរស់នៅដោយគ្មានគុណធម៌បានទេ។ មនុស្សដែលនិយាយថាធ្វើមិនបានហើយភ្លេចពាក្យសន្យា មិនយូរមិនឆាប់គេនឹងមិនទុកចិត្តនោះឡើយ។ ដូច្នេះពេលអ្នកប្រាស្រ័យទាក់ទងជាមួយមនុស្សប្រភេទនេះ អ្នកនឹងជួបតែសំណាងល្អថែមទៀត។ មនុស្សដែលរស់នៅដោយភាពស្មោះត្រង់ ច្រើនតែចេះលះបង់ចំពោះមនុស្សក្បែរខ្លួន។
៣. ចេះដាក់ខ្លួន ឱនលំទោន
មនុស្សដែលមានចរិតល្អ បំពេញតួនាទី រក្សាអាថ៌កំបាំង ស្មោះត្រង់ មិនចូលចិត្តកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិ។ នេះជាមនុស្សដែលចេះគ្រប់គ្រាន់ ហើយដឹងគុណចំពោះអ្វីដែលខ្លួនមាន។ ពួកគេមិនដែលមានមហិច្ឆតា ហើយមិនដែលមើលងាយអ្នកដែលខ្សោយជាងខ្លួនឯងនោះទេ។
ទោះបីជាពួកគេជោគជ័យ និងល្អជាងអ្នកដទៃក៏ដោយ ក៏ពួកគេនៅតែមានសុភាពរាបសារ និងប្រុងប្រយ័ត្ន ហើយមានអាកប្បកិរិយាសមរម្យ។ ត្រូវបន្ទាបខ្លួនជាមួយខ្លួនឯង កុំក្រអឺតក្រទម។ មនុស្សប្រភេទនេះពិតជាគួរឱ្យទុកចិត្តខ្លាំងណាស់ ហើយមិនយកអ្វីមកទុកជាការស្រេច។
៤. ក្លាហាន ហ៊ានប្រឈមមុខ
ក្នុងសង្គមតាំងពីដើមរហូតមកដល់បច្ចុប្បន្ន មានមនុស្សចង់ចំណេញតែមិនទទួលយកការខាត។ សម្រាប់អ្នកដែលចេះទ្រាំទ្រនឹងការខាតបង់ ក៏មិនខ្វល់ច្រើនដែរ។ ពួកគេយល់ថា ទុក្ខក៏ជាសំណាងមួយប្រភេទដែរ។ ប្រសិនបើអ្នកក្លាយជាមិត្តជាមួយមនុស្សប្រភេទនេះ អ្នកអាចមានអារម្មណ៍ថាមានសុវត្ថិភាពទាំងស្រុង៕
ប្រភព ៖ បរទេស / Knongsrok