ខ្ទឹមស គឺជាអាហារដែលមានប្រយោជន៍ល្អច្រើនចំពោះសុខភាព ដោយជាទូទៅខ្ទឹមស ១០០ ក្រាម មានប្រូតេអ៊ីន ៦,៣៦ ក្រាម កាបូអ៊ីដ្រាត ៣៣ ក្រាម កាឡូរីនិងសារធាតុចិញ្ចឹមដូចជាវីតាមីន B, កាល់ស្យូម ម៉ាញេសូមជាដើម ១៥០ ក្រាម។ ជាពិសេសវាក៏មានសារធាតុប្រឆាំងនឹងបាក់តេរី ប្រឆាំងការរលាកផងដែរ។
ការទទួលទានខ្ទឹមស ជាប្រចាំរៀងរាល់ថ្ងៃគឺអាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺផ្តាសាយ និងការឆ្លងមេរោគមួយចំនួន តែសម្រាប់មនុស្សខាងក្រោម ៣ ប្រភេទនេះ មិនគួរទទួលទានខ្ទឹមសឡើយ៖
១) អ្នកមានជំងឺភ្នែក
ដោយសារខ្ទឹមសមានសារធាតុផ្សំ ដែលធ្វើឲ្យរលាកភ្នាសរំអិលនិងជាលិកាភ្ជាប់នៃភ្នែក ដូច្នេះអ្នកមានជំងឺឈឺភ្នែក គួរកំណត់ការទទួលទានវានៅបរិមាណទាបបំផុត។
២) អ្នកមានជំងឺថ្លើម
ខ្ទឹមស មានឥទ្ធិពលប្រឆាំងនឹងបាក់តេរី ជួយបង្កមេរោគចូលរាងកាយ ការពារជំងឺ តែយ៉ាងណាសម្រាប់អ្នកកើតជំងឺថ្លើម គឺមិនល្អនោះទេសម្រាប់ពួកគេ។ ពេលទទួលទានអាចបណ្តាលឲ្យឡើងកម្តៅ រលាកថ្លើមកាន់តែខ្លាំង ហើយនាំឲ្យខូចសរីរាង្គផ្នែកនោះធ្ងន់ធ្ងរលើសដើម។
៣) អ្នកមានជំងឺរាគ
អាលីលីននៅក្នុងខ្ទឹមស អាចបង្កើនការរលាកជញ្ជាំងពោះវៀន នាំឲ្យស្ទះសរសៃឈាម ហើម ធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរលើសដើម។ ដូច្នេះសម្រាប់អ្នកមានជំងឺរាករូស គឺត្រូវជៀសវាងការទទួលទានខ្ទឹមស៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក