នៅពេលព្រឹកបន្ទាប់ពេលក្រោកពីគេង អ្នកគួរតែទទួលទានទឹកក្ដៅឧណ្ហ៍ៗ ១ កែវ ដើម្បីបន្សាបជាតិពុលក្នុងរាងកាយ ហើយត្រូវជៀសវាងការទទួលទានភេសជ្ជៈខាងក្រោម ៣ នេះ ព្រោះវាអាចបណ្ដាលឲ្យអ្នកខ្សោយក្រលៀន ឬខ្សោយតម្រងនោម ក៏ដូចជាជំងឺមួយចំនួនផ្សេងទៀត៖
៣) ទឹកអំបិល
មនុស្សជាច្រើនយល់ឃើញថា ការខ្ពុរមាត់ជាមួយទឹកអំបិលនៅពេលព្រឹក អាចជួយសម្លាប់បាក់តេរី ការពារជំងឺ តែអ្នកមិនបានដឹងនោះទេ ថាទម្លាប់បែបនេះ វាបណ្តាលឲ្យមាត់ស្ងួត និងខ្សោះជាតិទឹកពីខ្លួន។
តាមពិតទៅ ការទទួលទាន និងខ្ពុរទឹកអំបិលនៅពេលពោះទទេ គឺមិនល្អនោះទេ ហើយវាថែមទាំងបង្កគ្រោះថ្នាក់ដល់រាងកាយទៀតផង។ ដោយសារតែពេលយើងសម្រាកអស់មួយយប់ ឈាមច្រើនតែស្ថាននៅសភាពក្រាស់ ដូច្នេះងាយនឹងបង្កើនសម្ពាធឈាម ពោលគ្រោះថ្នាក់បំផុតសម្រាប់អ្នកដែលមានជំងឺលើសឈាម សរសៃឈាមបេះដូង និងខួរក្បាលស្រាប់។
២) ទឹកផ្លែឈើកំប៉ុង
ទឹកផ្លែឈើកំប៉ុងដែលច្រកស្រាប់ ទោះគេដាក់ជាទឹកផ្លែឈើស្រស់ ឬសុទ្ធប៉ុណ្ណា ក៏នៅតែមានជាតិស្ករផ្ទុកនិងផ្អាប់ទុកនៅក្នុងនោះដែរ។ ល្អបំផុតដើម្បីជួយសម្រួលក្រពះ និងតម្រងនោម អ្នកគួរទទួលទានទឹកក្ដៅឧណ្ហ៍ៗ ១ កែវសិនរៀងរាល់ព្រឹក។
បន្ទាប់មកការទទួលទានទឹកផ្លែឈើ គួរជ្រើសយកការកៀប ឬច្របាច់នៅផ្លែឈើស្រស់ ហើយជៀសឲ្យបានការទទួលទានទឹកផ្លែឈើកំប៉ុង ព្រោះវាអាចដាក់បន្ទុកទៅលើប្រព័ន្ធតម្រងនោម បង្កើនហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមបាន។
១) ទឹកសូដា
នៅពេលព្រឹក ក្រពះយើងទទេ អ៊ីចឹងជាធម្មតាវាងាយរងគ្រោះបំផុត បើហ៊ានតែដាក់របស់អ្វីមិនល្អចូលទៅ។ ដូចគ្នាសម្រាប់ទឹកសូដា វាមានអាស៊ីដកាបោន និងផូស្វ័រដែលពន្លឿនការបញ្ចេញជាតិកាល់ស្យូមចេញពីរាងកាយ ហើយវាពុំបានបំពេញបរិមាណទឹកដែលខ្វះខាតពេញមួយយប់នោះទេ ជារួមគឺមិនសមស្របសម្រាប់ការទទួលទាននៅព្រឹកព្រលឹមឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក