របស់​ល្វីង ២ ត្រូវ​លូក​ឲ្យ​ច្រើន ហើយ​របស់​ផ្អែម ៣ ​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ បើ​ចង់​បាន​អាយុ​វែង

ដើម្បី​ផ្តល់​អាហារូបត្ថម្ភ​ជា​ច្រើន​ដល់​រាងកាយ និង​ការពារ​ថ្លើម​របស់​អ្នក អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​របប​អាហារ​ប្រចាំ​ថ្ងៃ ហើយ​សម្រាប់​អាហារ​ខាង​ក្រោម​ទាំង ៥ មាន ២ ដែល​យើង​ណែនាំ​ឲ្យ​ទទួល​ទាន​ច្រើន និង ៣ ត្រូវ​ជៀសវាង៖

១) ម្រះ

Xao Muop Dang Nho Lam Them 2 Dieu Nay Mon An Gion Ngon Xanh Muop Het Dang 7d42e99bab1f436db3fd40cf88f14342 1623800110 471 Width600height383

ផ្លែ​ម្រះ​មាន​រសជាតិ​ល្វីង ចត់ តែ​ទោះ​យ៉ាង​ណា​វា​សម្បូរ​ទៅ​ដោយ​វីតាមីន រ៉ែ និង​ផ្តល់​នូវ​ជាតិ​សរសៃ​ច្រើន ហើយ​វា​ក៏​ល្អ​សម្រាប់​ថ្លើម​ផង​ដែរ និង​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​កម្រិត​នៃ​អង់ស៊ី ក៏​ដូច​ជា​ការ​រលាក​ថ្លើម AST និង ALT។

វា​ក៏​អាច​កាត់​បន្ថយ​កម្រិត​ប៊ីលីរុយប៊ីន​នៅ​ក្នុង​ឈាម​ផង​ដែរ ដោយ​ជា​ទូទៅ​ការ​កើន​ឡើង​កម្រិត​ប៊ីលីរុយបីន​ខ្ពស់ អាច​ធ្វើ​ឲ្យ​ថ្លើម​ខ្សោយ និង​ប្រព័ន្ធ​ទឹក​ប្រមាត់​អាច​ត្រូវ​បាន​រារាំង។

២) គីនឆាយ

2

របស់​នេះ​មាន​ជាតិ​ល្វីង​បន្តិច តែ​សម្បូរ​ទៅ​ដោយ​វីតាមីន សរសៃ ប្រូតេអ៊ីន និង​កាល់ស្យូម។ ការ​ទទួល​ទាន​វា​ច្រើន អាច​ជួយ​ពង្រឹង​ភាព​ធន់ និង​ជំរុញ​ដល់​មុខងារ​ខួរក្បាល ហើយ​ក៏​មាន​ប្រសិទ្ធភាព​បន្សាប​ជាតិ​ពុល​បាន​យ៉ាង​ល្អ​ផង​ដែរ។

៣) អំពៅ

1566702464 5 Thumbnail

អំពៅ​មាន​ជាតិ​ស្ករ​ធម្មជាតិ​ខ្ពស់​ជាង​អាហារ​ដទៃ ហើយ​សព្វថ្ងៃ​គេ​និយម​ទទួល​ទាន​ទឹក​អំពៅ តែ​បើ​ស៊ីជម្រៅ​ទៅ អ្នក​ដែល​មាន​ថ្លើម​ខ្សោយ មិន​គួរ​ទទួល​ទាន​វា​ច្រើន​ពេក​ទេ ព្រោះ​អាច​ដាក់​បន្ទុក​បន្ថែម​ដល់​ថ្លើម។ ដូច​គ្នា​ទៅ​នឹង​អ្នក​ដែល​លើស​ជាតិ​ស្ករ​ស្រាប់ ក៏​គួរ​តែ​ជៀសវាង​ដូច​គ្នា។ សម្រាប់​មនុស្ស​ទូទៅ ក៏​គួរ​កំណត់​ការ​ទទួល​ទាន​នៅ​បរិមាណ​ដ៏​ទាប​មួយ។

៤) ស្ករ​សូកូឡា

4

វា​ជា​អាហារ​សម្រន់​ដែល​មនុស្ស​ជា​ច្រើន​ចូលចិត្ត ដោយ​វា​អាច​បន្ធូរ​ភាព​តានតឹង ហើយ​ជំរុញ​ដល់​ការ​ផលិត​ដូប៉ាមីន តែ​វា​ក៏​អាច​បណ្តាល​ឲ្យ​ធាត់ បង្កើន​ការ​សំយោគ​អង់ស៊ីម​ពោះវៀន និង​ដាក់​បន្ទុក​ដល់​បំពង់​រំលាយ​អាហារ​ផង​ដែរ។

៥) តែ​ទឹកដោះគោ

5

ប្រភេទ​តែ​គុជ​ទឹក​ដោះ​គោ ដែល​ក្មេងៗ​ចូលចិត្ត​ទទួល​ទាន​នោះ វា​មិន​ល្អ​ឡើយ​សម្រាប់​ថ្លើម ហើយ​ទទួល​ទាន​រយៈ​ពេល​យូរ នឹង​អាច​វិវត្ត​ទៅ​ជា​ជំងឺ​រលាក​ថ្លើម និង​ក្រិន​ថ្លើម​បាន។ លើស​ពី​នេះ​វា​ក៏​មាន​ធាតុ​ផ្សំ​ជា​ច្រើន ដែល​មិន​ល្អ​សម្រាប់​សុខភាព៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក