មនុស្សជាច្រើនគិតថាសកម្មភាពនៃការងូតទឹកគឺសាមញ្ញ ហើយគ្មានអ្វីដែលគួរឲ្យគិតគូរច្រើននោះទេ តែការពិតទៅ វាមានចំណុចខ្លះ ដែលល្អ ខ្លះក៏គ្រោះថ្នាក់ខ្លាំងណាស់សម្រាប់អាយុជីវិតរបស់មនុស្សយើងម្នាក់ៗ។ ខាងក្រោម Knongsrok បង្ហាញកំហុស ៥ ដែលអ្នកគួរជៀសវាង៖
៥) ងូតទឹកយូរពេក
មនុស្សជាច្រើនចូលចិត្តនៅត្រាំទឹកដើម្បីបន្ធូរអារម្មណ៍ ប៉ុន្តែបើអ្នកចាយពេលត្រាំទឹកដល់ ១-២ ម៉ោង នោះនឹងបណ្តាលឲ្យរាងកាយចុះខ្សោយទៅវិញទេ។ ល្អបំផុតគួរតែកំណត់ពេលវេលាត្រឹម ៣០ នាទីគឺយូរបំផុតហើយ។
៤) ងូតទឹកភ្លាមៗ បន្ទាប់ពីហាត់ប្រាណ
បន្ទាប់ពីហាត់ប្រាណហើយ រាងកាយតែងតែបែកញើសនិងក្តៅ នេះធ្វើឲ្យជាមនុស្សជាច្រើនចង់ងូតទឹកសម្អាតរាងកាយភ្លាមៗ។ ទោះយ៉ាងណាការធ្វើបែបនេះ វានឹងធ្វើឲ្យខ្យល់ត្រជាក់ជ្រាបចូលតាមរន្ធញើស ហើយកាត់បន្ថយដំណើរការនៃសរីរាង្គខ្លះក្នុងរាងកាយ និងធ្វើឲ្យភាពសុាំចុះខ្សោយ។
មួយផ្សេងទៀតអ្នកក៏អាចប្រឈមហានិភ័យនៃជំងឺដាច់សរសៃឈាមផងដែរ ដោយពេលនោះស្ថានភាពបេះដូងកំពុងលោតញាប់ជាងធម្មតា រន្ធញើសរីកធំ។ ដូច្នេះល្អបំផុតគួរទុកចន្លោះ ១៥ ទៅ ៣០ នាទី ដើម្បីឲ្យរាងកាយចុះត្រជាក់បន្តិច សឹមងូតទឹក។
៣) ងូតទឹកក្តៅខ្លាំង
មនុស្សជាច្រើនមិនថាតែរដូវរងា ឬរដូវក្តៅ គឺតែងតែនិយមងូតទឹកក្តៅ បើត្រឹមក្ដៅឧណ្ណៗមិនអីទេ តែបើទម្លាប់ងូតទឹកក្តៅនៅសីតុណ្ហភាពលើសពីស្បែកអាចទ្រាំទ្របាន យូរទៅនឹងបណ្តាលឲ្យស្បែកស្ងួត ខ្វះជាតិទឹក ខូចស្បែកជាដើម។ សីតុណ្ហភាពទឹកល្អបំផុត គឺចន្លោះ ៤០ ទៅ ៤៥ អង្សាសេ។
២) ងូតទឹកភ្លាមៗបន្ទាប់ពីអាហារពេលល្ងាច
ឲ្យតែអាហារពេលល្ងាចហើយ ទាញក្រមាទៅងូតទឹកភ្លាម នោះគឺអាយុខ្លីហើយ។ ទម្លាប់បែបនេះ វារំខានដល់ចរន្តឈាម ប៉ះពាល់ដល់ដំណើរការប្រព័ន្ធរំលាយអាហារ និងជាតិស្ករក្នុងឈាម។ អ្នកគួរតែងូតទឹក ក្រោយអាហារពេលល្ងាច ១ ម៉ោងគឺល្អបំផុត។
១) ការសម្អាតហួសកម្រិត
ការត្រដុសសម្អាតខ្លាំងពេក អាចធ្វើឲ្យស្បែកស្តើង ងាយបង្កជំងឺលើស្បែកទៅវិញទេ។ កុំប្រើប្រាស់សាប៊ូច្រើន ញឹកញាប់ពេក ព្រោះវាអាចធ្វើឲ្យស្បែកស្ងួត និងឡើងរលា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក