ហេតុអ្វីអ្នកមិនត្រូវថើបមាត់ទារក? នេះផលប៉ះពាល់ដល់អាយុជីវិត និងវិធីការពារ!

ទារក​គឺ​មាន​ភាព​ទន់ខ្សោយ ងាយ​នឹង​ទទួល​ការ​ចម្លង​រោគ​យ៉ាង​ឆាប់​រហ័ស ជា​ពិសេស​តាម​រយៈ​ផ្លូវ​ដង្ហើម។ តាម​រយៈ​ការ​រៀបរាប់​ខាង​ក្រោម យើង​នឹង​បង្ហាញ​មូលហេតុ​ស៊ីជម្រៅ និង​អ្វី​ដែល​អ្នក​គួរ​តែ​ជៀសវាង ពាក់ព័ន្ធ​នឹង​ការ​ថើប​មាត់​ទារក។

ជា​ការ​ពិត​ទារក​មាន​ប្រព័ន្ធ​ភាព​សាំ​ខ្សោយ​ជាង​នរណា​ទាំង​អស់ ដូច្នេះ​អ្នក​ជា​ម្តាយឪពុក​ត្រូវ​តែ​រក្សា​ពួក​គេ​ឲ្យ​បាន​ដិតដល់​ជាទីបំផុត​នៅ​ពេល​ដែល​ទើប​កើត ឬ​កំឡុង​ពេល​មួយ​សប្តាហ៍​ដំបូង។ នៅ​ពេល​ណា​ដែល​ទារក​ត្រូវ​បាន​ប៉ះពាល់​ទៅ​នឹង​វីរុស ឬ​បាក់តេរី​ណាមួយ នោះ​ជីវិត​របស់​ពួក​គេ​ប្រឈម​នឹង​គ្រោះថ្នាក់​ភ្លាមៗ​នៅ​ពេល​នោះ។

5e6153742300001d1739cd3a

ដូច្នេះ​ហើយ​ដើម្បី​ការពារ​ពួក​គេ អ្នក​រាល់​គ្នា​ត្រូវ​តែ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ល្អ​មុន​នឹង​ទៅ​ចាប់​កាន់ ឬ​ព​ទារក​នោះ ព្រោះ​ដៃ​របស់​យើង​ជា​ប្រភព​ផ្ទុក​មេរោគ​រាប់​ពាន់។ លើស​ពី​នេះ​ទៀត​សូម្បី​តែ​មុខ​របស់​យើង​ក៏​មាន​ផ្ទុក​នូវ​មេរោគ​រាប់​មិន​អស់​ដែល​មិន​ឃើញ​ផង​ដែរ អ៊ីចឹង​នៅ​ពេល​យក​ទៅ​បបោស​ឬ​ថើប​ថ្ពាល់ និង​មាត់​របស់​ទារក វា​មិន​ខុស​ពី​ការ​ចម្លង​មេរោគ​ទៅ​លើ​ស្បែក​របស់​ពួក​គេ​ទេ។

ការ​ថើប​មាត់​ទារក​ដែល​ទើប​កើត អាច​បង្ក​ផល​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​ពួក​គេ៖

82147608 Newborn Baby With Dermatitis Allergy On Face

ទារក​ដែល​ទើប​នឹង​កើត​ងាយ​ឆ្លង​ជំងឺ HSV-1 ​ដែល​មាន​ឈ្មោះ​ពេញ​ថា​វីរុស Herpes Simplex Virus លឿន​បំផុត។ នៅ​ពេល​ពួក​គេ​ឆ្លង​ជំងឺ​នេះ នឹង​បណ្តាល​ឲ្យ​ពួក​គេ​មាន​ដំបៅ​ជុំវិញ​មាត់​និង​បបូរ​មាត់ ហើយ​នៅ​ពេល​ក្មេង​យក​ដៃ​ទៅ​ប៉ះ​ទីតាំង​ដែល​មាន​ដំបៅ នោះ​វា​នឹង​បន្ត​រាលដាល​ដល់​ផ្នែក​នៃ​រាងកាយ​ផ្សេង​ទៀត ព្រោះ​ដូច​អ្នក​ដឹង​ស្រាប់​ហើយ​យើង​មនុស្ស​ចាស់​នៅ​មិន​ទាន់​ដឹង​ផង ទម្រាំ​ក្មេង​តើ​អាច​ដឹង​ថា​ដៃ​ពួក​គេ​មាន​មេរោគ​ដោយ​របៀប​ណា? ជាមួយ​នឹង​ប្រព័ន្ធ​ភាព​សាំ​របស់​ពួក​គេ​ខ្សោយ​ស្រាប់​ផង​នោះ ជា​ហេតុ​ងាយ​នឹង​ឲ្យ​កើត​ជំងឺ​រលាក​ស្រោម​ខួរក្បាល និង​ខួរ​ឆ្អឹងខ្នង​បាន​យ៉ាង​លឿន។

វិធី​ការពារ​ទារក៖

Baby 6 States Consciousness Birthways Chicago 1080x675

ពីរ​បី​ខែ​ដំបូង​ត្រូវ​មើល​ពួក​គេ​ឲ្យ​បាន​ដិតដល់ ជា​ពិសេស​នៅ​ក្បែរ​ពួក​គេ​ឲ្យ​បាន​ច្រើន។ និយាយ​ទៅ​កុំ​ងាយ​នឹង​អនុញ្ញាត​ឲ្យ​នរណា​មក​កាន់​ឬ​ប៉ះពាល់​ក្មេង ឬ​អាច​ប៉ះបាន តែ​ទាមទារ​ឲ្យ​លាង​ដៃ​និង​សាប៊ូ​សម្អាត​ឲ្យ​បាន​ស្អាត​ល្អ​សិន។ លើស​ពី​នេះ​ចូរ​ជៀសវាង​នាំ​ទារក​នោះ​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន ព្រោះ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​របស់​ពួក​គេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក