ភេសជ្ជៈល្បី និងជំនួយសុខភាពទាំង៧ប្រភេទ របស់ជប៉ុន ដែលអ្នកគួរតែសាកល្បង

ប្រទេសជប៉ុន គឺជាកន្លែងដែលសម្បូរទៅដោយភេសជ្ជៈយ៉ាងពេញនិយមបំផុតនៅលើពិភពលោកទាំងភេសជ្ជៈមិនមានជាតិអាល់កុល និងមានជាតិអាល់កុល ។ ហើយភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ និងល្បីជាងគេរបស់ប្រទេសជប៉ុននោះគឺតែបៃតងទឹកដោះគោក្តៅ (Matcha) និងស្រាអង្ករសាគេ (sake) ដែលធ្វើអោយមនុស្សទូទៅចង់ផឹកវាម្តងហើយម្តងទៀតហើយវាក៏មានលក់នៅក្នុងហាង sushi នៅប្រទេសយើងដែរ។

ខាងក្រោមនេះគឺជាភេសជ្ជៈទាំង៧ប្រភេទដែលអ្នកគួរតែសាកល្បងប្រសិនបើមានឱកាសមកលេងប្រទេសមួយនេះ!

១. Matcha latte

ភេសជ្ជៈដ៏ល្បីល្បាញ និងទំនើបនេះផលិតចេញពីម្សៅតែបៃតង និងទឹកដោះគោ។ Matcha Latte នេះបានក្លាយទៅជាភេសជ្ជៈចម្បងរបស់ហាងកាហ្វេទាំងអស់នៅជប៉ុន។ ភេសជ្ជៈ Matcha ក៏មានសមត្ថភាពក្នុងការបង្កើនភាពស៊ាំ គ្រប់គ្រងភាពតានតឹង ដែលអាចជួយកាត់បន្ថយស្ត្រេស និងជួយក្នុងការសម្រកទម្ងន់ជាដើម។

Matcha Latte Featured 10 500x500

២. Shochu

ភេសជ្ជៈមានជាតិអាល់កុលរបស់ប្រទេសជប៉ុននេះ ត្រូវបានគេដឹងថាផលិតចេញពី អង្ករដំឡូងជ្វា អង្ករ barley ស្ករត្នោត ឬម្សៅ buckwheat ជាដើម។ Shochu មានបរិមាណជាតិអាល់កុលជាមធ្យមពី ២៥% ទៅ ៣៧% ដោយសារតែវាមានជាតិអាល់កុលខ្ពស់បែបនេះទើប Shochu ត្រូវបានគេជ្រើសរើសយកទៅផឹកតាមវិធីផ្សេងៗគ្នាដូចជា ៖ គេយកវាទៅផឹកតែម្តង , អ្នកខ្លះលាយវាជាមួយទឹកសូដា, ខ្លះទៀតយកវាទៅផឹកនៅសីតុណ្ហភាពខុសគ្នា និងពេលខ្លះគេអាចយកវាទៅក្រឡុកជាមួយភេសជ្ជៈដទៃបានទៀតផង។

2

៣. Genmaicha

Genmaicha គឺជាតែបៃតងអង្ករសំរូបរបស់ជប៉ុនដែលគ្រឿងផ្សំរបស់វា មានដូចជា តែបៃតងលាយជាមួយនឹងអង្ករសំរូប ដែលមានពណ៌ត្នោតខ្ចី ហើយពេលខ្លះគេហៅវាថា “ តែពោតលីង” ដោយសារតែគ្រាប់ធញ្ញជាតិមួយចំនួនតូចក៏ត្រូវបានគេយកមកលាយចូលក្នុងដំណើរការផលិតវាដែរ។

8004 Genmaicha

៤. Sake

អ្នកអាចរកឃើញភេសជ្ជៈដែលល្បីមួយនេះនៅភោជនីយដ្ឋាន sushi ក្នុងស្រុករបស់យើង ហើយវាត្រូវបានគេលក់ជាប្រភេទក្តៅ ឬត្រជាក់ គឺអាស្រ័យទៅលើចំណូលចិត្តរបស់អ្នកផឹក។ Sake គឺជាភេសជ្ជៈអង្ករដែលមានជាតិ fermented វាត្រូវបានពេញនិយមចាប់តាំងពីសតវត្សទី ៨ នៅទូទាំងប្រទេសជប៉ុនមកម្ល៉េះ។

4

៥. Umeshu plum

Umeshu មានផ្ទុកនូវផ្លែព្រូនដែលត្រូវបានគេយកទៅត្រាំក្នុងទឹក Shochu រឺក៏ជាមួយភេសជ្ជៈមានជាតិអាល់កុលផ្សេងទៀត។ Umeshu ជាភេសជ្ជៈដ៏មានប្រជាប្រិយមួយនៅក្នុងប្រទេសជប៉ុន ដោយសារភាពផ្អែម និងកម្រិតជាតិអាល់កុលទាបរបស់វា។

5 5

៦. Aojiru

ភេសជ្ជៈបន្លែនេះភាគច្រើនត្រូវបានផលិតចេញពីផ្កាខាត់ណា ឬបន្លែខៀវខ្ចីជាច្រើនប្រភេទទៀត។ ភេសជ្ជៈនេះត្រូវបានគេស្គាល់ថាជាភេសជ្ជៈបៃតង ដែលមានរសជាតិល្វីងខ្លាំង ប៉ុន្តែមកដល់បច្ចុប្បន្ននេះគេបានកែតម្រូវវាដោយកាត់បន្ថយរសជាតិល្វីងអោយនៅសល់តិចបំផុត។

6777

៧. Sakura Tea

តែមួយប្រភេទនេះត្រូវបានគេផលិតពីផ្កាសាគូរ៉ា ដែលគេយកវាទៅដាំជាមួយទឹកក្តៅ ។ ការរួមបញ្ចូលគ្នារវាងផ្កាសាគូរ៉ា និងទឹកក្តៅបានក្លាយជាតែរុក្ខជាតិមួយប្រភេទ ហើយជនជាតិជប៉ុនជាច្រើនជំនាន់ចូលចិត្តតែប្រភេទនេះណាស់ ដោយសារតែវាក៏មានគុណប្រយោជន៍ជាច្រើនចំពោះសុខភាពផងដែរ ដូចជាជួយសំអាតស្បែក និងជាតិពុលអោយបន្សល់នូវស្បែកភ្លឺថ្លា និងមានសុខភាពល្អ ៕

Sakura Tea 0016

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក