ផ្លែទ្រលឹងទឹងគឺជាផ្លែឈើដែលពេញនិយមបំផុត សម្រាប់អ្នកដែលចូលចិត្តញុំាម្ជូរ ដោយវាមិនត្រឹមតែអាចយកទៅស្លរ តែក៏ជាគ្រឿងម្ជូរឆ្ងាញ់ពិសាសម្រាប់ញ៉ាំលេងផងដែរ។
ក្រៅពីការញ៉ាំលេង គេបានឱ្យដឹងថា ផ្លែទ្រលឹងទឹងមានប្រយោជន៍ចំពោះសុខភាពជាច្រើនយ៉ាងដូចជា៖
១. ព្យាបាលបញ្ហាអាលែកហ្ស៊ី
ការទទួលទានទឹកទ្រលឹងទឹង ឬប្រើស្លឹករបស់វាដាក់ឆុងក្នុងទឹកក្តៅ សម្រាប់ផឹកជាប្រចាំថ្ងៃក៏បាន ពីព្រោះជាអាចជួយកាត់បន្ថយអាលែកហ្ស៊ី។
២. ព្យាបាលជំងឺក្អក
ទ្រលឹងទឹង អាចជួយកាត់បន្ថយជំងឺក្អក ថែមទាំងជួយបំបាត់ការហៀរសំបោរបានទៀតផង ដោយគ្រាន់តែអ្នកបន្ថែមវាជាមួយនឹងសេរ៉ូមក្អក។
៣. ជួយដល់សុខភាពឆ្អឹង
ទ្រលឹងទឹងគឺជាផ្លែឈើ ដែលមានជាតិកាល់ស្យូមធ្វើឱ្យសុខភាពឆ្អឹង និងធ្មេញរឹងមាំបាន។
៤. ព្យាបាលជំងឺទឹកនោមផ្អែម
ផ្លែទ្រលឹងទឹងត្រូវបានគេណែនាំសម្រាប់អ្នកដែលប្រឈមមុខជាមួយនឹងជំងឺទឹកនោមផ្អែមផងដែរ។
វិធីធ្វើ៖យកផ្លែទ្រលឹងទឹងចំនួន ៦ផ្លែ(ហាន់វាជាដុំតូចៗល្មម) ដាក់ក្នុងទឹក១កែវ រួចយកល្បាយនេះទៅស្ងោរឲ្យពុះ បន្ទាប់មកច្រោះវា យកតែទឹកមកពិសាជាការស្រេច (ពិសាយ៉ាងតិច២ដងក្នុងមួយថ្ងៃ)។
៥. គ្រប់គ្រងសម្ពាធឈាម
ផ្លែទ្រលឹងទឹងត្រូវបានគេប្រើសម្រាប់ការគ្រប់គ្រងជំងឺលើសឈាម និងការពារការកើតជំងឺលើសឈាមផងដែរ។
៦.ព្យាបាលឈឺសន្លាក់ឆ្អឹង
វិធីធ្វើ៖ យកស្លឹកផ្លែទ្រលឹងទឹងចំនួនមួយក្តាប់ដៃហាន់ឲ្យម៉ត់ និងផ្លែទ្រលឹងទឹងចំនួន១ផ្លែ លាយវាចូលគ្នាជាមួយទឹក បន្ទាប់មកលាបល្បាយនេះនៅត្រង់តំបន់ដែលឈឺនោះ ២ទៅ៣ដងក្នុងមួយថ្ងៃ។
៧. សម្រកទម្ងន់
ផ្លែទ្រលឹងទឹងវាមិនត្រឹមតែមានរស់ជាតិជូរស្រស់នោះទេ ប៉ុន្តែវាមានផ្ទុកកាឡូរីតិចតួចណាស់ដែលអ្នកអាចបន្ថែមវាជាមួយនឹងមុខម្ហូប ឬអាហារប្រចាំថ្ងៃរបស់អ្នកដូចជាសម្លម្ជូរជាដើមគឺអ្នកប្រើផ្លែទ្រលឹងទឹកជំនួសអំពិលបាន ដោយមិនចាំបាច់ខ្លាចលើសកាឡូរីដែលបណ្តាលឲ្យអ្នកធាត់៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក