កែប៖ ធ្លាប់តែទទួលទានហាងកាហ្វេប្រេនៗ នៅក្នុងហាងទំនើបនៅទីក្រុងទាន់សម័យ ចុះបើទៅទទួលទានកាហ្វេតាមព្រៃ តាមភ្នំតើមានអារម្មណ៍យ៉ាងណាដែរ? មនុស្សជាច្រើនប្រហែលជាមានការភ្ញាក់ផ្អើល តែបើស្រមៃមើលថា ផឹកកាហ្វេលើភ្នំមើលទេសភាព មើលថ្ងៃរៀបលិច អារម្មណ៍ប្រាកដជាស្រស់ស្រាយប្រសើរជាងមិនខាន ពោលគឺដើម្បីប្តូរបរិយាកាសថ្មីផង។
ពេលនេះមិនចាំបាច់ស្រមើស្រមៃទៀតនោះទេ កាហ្វេលើភ្នំការពិតក៏មាននៅស្រុកខ្មែរយើងដែរ ឯបរិយកាសគឺម៉ាអេមម៉ាឡូយកបតែម្តង មើលទេសភាពពេលថ្ងៃក៏បាន មើលទេសភាពពេលថ្ងៃរៀបលិចគគឺរឹតតែកប់ នោះគឺហាងកាហ្វេ Led Zep Cafe។
Led Zep Cafe គឺជាហាងតែមួយគត់ ដែលមាននៅលើឧទ្យានជាតិកែប មានបម្រើកាហ្វេត្រជាក់ និងក្តៅ សាំងវ៉ិច និងអាហារសម្រន់ឆ្ងាញ់ៗជាច្រើនមុខផ្សេងទៀត ដោយមានតុ និងកៅអីអង្គុយប្របនឹងជើងភ្នំអាចមើលទេសភាពជុំវិញបណ្តើរ ទទួលទានកាហ្វេបណ្តើរប្រកបដោយអារម្មណ៍ត្រជាក់ចិត្ត។
គួរឱ្យដឹងផងដែរថា ហាងកាហ្វេ Led Zep Cafe មានទីតាំងនៅក្បែរ វណ្ណា បឹងកាឡូចម្ងាយជាង ១០០ម៉ែត្រតែប៉ុណ្ណោះព័ត៌មានបន្ថែមលោកអ្នកអ្នកសាកសួរអ្នកនៅម្តុំឧទ្យានកែបបាន៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Part-Time Traveler