១. កុំសួរនាងថា “ហេតុអ្វីបែកពីអ្នក”
សំណួរនេះ គឺឆោតល្ងង់ខ្លាំងណាស់ ស្នេហាដែលមិនអាចបន្តទៅមុខទៀតបាន មានតែការដើរចេញទេទើបអាចជាមធ្យោបាយដ៏ល្អ ព្រោះក្នុងដំណើរផ្លូវស្នេហាមួយនេះ អ្នកអាចនឹងមិនបានបំពេញអ្វីដែលនាងចង់បាន ឬក៏នាងមានការរំពឹងទៅលើខ្លួនអ្នកខ្ពស់ពេក ដោយហេតុនេះហើយទើបឱ្យស្នេហាអ្នកទាំងពីរដើរដល់ផ្លូវបំបែក។
២. កុំសួរនាងថា “នៅមានឱកាសផ្សះផ្សាជាថ្មីម្តងទៀតដែរឬទេ”
ព្រោះអ្នកត្រូវដឹងថាមនុស្សស្រីចិត្តមិនដាច់ចំពោះមនុស្សដែលខ្លួនស្រលាញ់នោះឡើយ មុននឹងនាងសម្រេចចិត្តបែកពីអ្នក នាងបានព្យាយាមសម្រប និងផ្តល់ឱកាសដល់អ្នកច្រើនដងណាស់ទៅហើយ ។
៣. កុំសួរនាងថា “នៅចាំពេលវេលារីករាយដែលធ្លាប់មានដែលឬទេ”
ពេលដែលអ្នកសួរសំណួរនេះដល់នាង បើនាងសួរបកត្រឡប់មកអ្នកវិញថា ចុះអ្នកមានចង់ចាំការឈឺចាប់ដែលអ្នកធ្វើដាក់នាងដែរឬទេ នោះអ្នកនឹងគ្មានពាក្យអ្វីឆ្លើយតបទៅនាងវិញឡើយ។
៤. កុំសួរនាងថា “ខ្ញុំមានកន្លែងណាដែលប្រៀបមិនស្មើនឹងគេ”
នាងនឹងនិយាយថាគេប្រាកដជាល្អជាងអ្នកហើយ ហើយនាងនឹងបន្ថែមទៀត គេអាចផ្តល់អ្វីគ្រប់យ៉ាងដែលនាងចង់បាន ចំណែកនៅជាមួយអ្នកវិញ អ្នកមិនដែលផ្តល់ឱ្យនាងនូវសេចក្តីសុខ និងរបស់ដែលនាងចង់បានឡើយ។
៥. កុំនិយាយថា “ម្តេចក៏ឆាប់ភ្លេចពាក្យដែលខ្លួននាងនិយាយជាមួយអ្នកម្លេះ”
ពីព្រោះពាក្យស្បថស្បែ និងពាក្យសន្យាគ្រប់ម៉ាត់សុទ្ធតែជាឆាកល្ខោនរបស់យុវវ័យដែលនិយាយនៅពេលខ្លួនសប្បាយចិត្ត អណ្តែតអណ្តូង ឬក៏និយាយឱ្យរួចពីមាត់ប៉ុណ្ណោះ។
៦. កុំសួរនាងថា “១០ឆ្នាំក្រោយពួកយើងនៅអាចជួបមុខគ្នាទៀតដែលឬទេ”
នាងនឹងសើចចំអកអ្នកថា គិតតែរឿងអនាគត តែមិនចេះទៅក្តោបក្តាប់របស់ដែលកំពុងមាន ហើយនាងនឹងយល់ថាព្រោះតែពាក្យសន្យារបស់អ្នកច្រើនពេក ធ្វើមិនដែលបានសោះ បានជានាងចាកចេញពីអ្នក។
៧. កុំសួរនាងថា “ហេតុអ្វីខ្លួនអាចបដិសេធចំពោះការពង្វក់របស់មនុស្សស្រីដទៃហើយតស៊ូចំពោះស្នេហ៍ពិតដោយក្តីលំបាក” តែនាងបែរជាមិនអាចធ្វើដូចអ្នកបានទៅវិញ
នាងនឹងនិយាយថាបច្ចុប្បន្នមានតែចិត្តស្មោះ គ្មានលុយកាក់ គ្មានសម្ភារហ៊ឺហា តើរស់នៅយ៉ាងដូចម្តេចទៅ?
៨. កុំសួរនាងថា “ហេតុអ្វីបានជានាងសុខចិត្តបោះបង់ក្តីស្រមៃរួមគ្នាកាលពីគ្រាដើមជាមួយនឹងអ្នក”
នាងនឹងអាចនិយាយថាក្តីស្រមៃ គឺវែងឆ្ងាយណាស់ ក៏ជារបស់មើលមិនឃើញដែរ។
៩. កុំសួរនាងថា “នៅអាចធ្វើជាមិត្តភក្តិបានទៀតដែរឬទេ”
នេះគឺជាពាក្យសម្ដីដែលធ្វើបាបខ្លួនឯង និងធ្វើបាបដល់នាងនោះទេ ចិត្តរបស់អ្នកត្រូវបានគេធ្វើបាបយ៉ាងធ្ងន់ធ្ងរទៅហើយ ហេតុអ្វីត្រូវបន្តសម្តែងអ្វីទៀត អ្នកណាក៏ដឹងដែរថា អ្នកទាំងពីរមិនអាចធ្វើជាមិត្តភក្តិបានទៀតទេ កុំចង់ស្រមៃរឿងមិនបានការនេះអី។
១០. កុំសួរនាងថា “អ្នកមានតំណែងអ្វីនៅក្នុងចិត្តរបស់នាងឱ្យសោះ”
ព្រោះអ្នកបានបែកគ្នាជាមួយនាងហើយ បើក្នុងចិត្តនាងនៅមានរូបអ្នកនោះ នាងមិនទៅមានអ្នកផ្សេងឡើយ៕
អត្ថបទ ៖ Mythical Bird / Knongsrok