សត្វតោអាចត្រូវបានគេនិយាយថា ជាសត្វនៅជួរមុខនៃថនិកសត្វ ក៏ជាស្តេចសត្វក្នុងព្រៃផងដែរ គ្មានសត្វណាមួយហ៊ានប្រហើនដាក់វានោះឡើយ ប៉ុន្តែអ្វីតែមួយគត់ដែលអាច គំរាមកំហែងចំពោះពួកវាបាន មានតែមនុស្សនោះទេ។
ពួកវាសុទ្ធតែអាស្រ័យលើការចាប់សត្វដទៃជាអាហារ ចំពោះចំណីដែលពួកវាត្រូវចាប់ជារៀងរាល់ថ្ងៃនោះក៏មិនច្រើនប៉ុន្មានដែរ ព្រោះពេលដែលប្រមាញ់សត្វទាំងនោះ ស្របពេលពួកវាក៏អាចត្រូវរបួសដូចគ្នាដែរ ឧទាហរណ៍ គោព្រៃ ឈ្នួស..... សុទ្ធតែជាពពួកសត្វដែលមានស្នែងមុតស្រួច អាចនិយាយបានថាមានគ្រោះថ្នាក់ដល់ជីវិត ឱ្យតែមិនប្រយ័ត្ន សុទ្ធតែអាចមានរបួស បើធ្ងន់ធ្ងរនោះអាចស្លាប់ក៏ថាបាន។
មួយរយៈមុននេះ បុគ្គលិកការពារសត្វព្រៃម្នាក់បានប្រទះឃើញតោញីមួយក្បាលនៅលើវាលស្មៅ អ្វីដែលចម្លែកនោះនៅលើខ្នងរបស់វាមានរបួសយ៉ាងធំមួយ មើលទៅគួរឱ្យអាណិតណាស់។ ហើយនៅលើមុខរបួសនោះមានរុយជាច្រើនទុំពីលើនោះទៀត បែបនេះងាយនឹងឆ្លងមេរោគខ្លាំងណាស់ នេះប្រហែលជាពេលដែលវាកំពុងចាប់ចំណី ត្រូវបានសត្វណាមួយតទល់ប្រយុទ្ធនឹងវាវិញ ហើយមើលទៅ បើនៅតែមិនព្យាបាលទៀតនោះ ខ្លាចក្រែងតែមានគ្រោះថ្នាក់កាន់ដល់ជីវិត។
សំណាងល្អហើយដែលមានគេប្រទះឃើញទាន់ពេល ឃើញបែបនេះពួកគេប្រញាប់ដាក់ថ្នាំស្ពឹកឱ្យវា បន្ទាប់មកយកម្ជុល និងថ្នាំសម្លាប់មេរោគ ដើម្បីត្រៀមធ្វើការដេរមុខរបួសឱ្យវា។ ដោយសារតែមុខរបួសធំពេក បណ្តាលឱ្យប្រើប្រាស់បរិមាណថ្នាំយ៉ាងច្រើន។ អ្វីដែលគេនឹកស្មានមិនដល់នោះ របួសធំយ៉ាងនេះទៅហើយ តោញីមួយក្បាលនេះនៅតែអាចមានជីវិតរស់នៅបាន ។
ពេលដែលថ្នាំស្ពឹកសាបហើយនោះ តោញីមួយក្បាលនេះចាប់ផ្តើមក្រោយឈរឡើងបន្តិចម្តងៗ វាដើរប៉ាំងប៉ើកសម្ដៅទៅក្នុងព្រៃជ្រៅវិញ ទោះជាបែបនេះក្តីអ្នកការពារព្រៃនៅតែលួចឃ្លាំមើលវាពីក្រោយខ្លាចមានរឿងអ្វីកើតឡើងទៀត។ បន្តិចក្រោយមក អ្វីដែលធ្វើឱ្យពួកគេកាន់តែភ្ញាក់ផ្អើលនោះគឺ តោញីមួយក្បាលនេះនៅមានកូនតោតូចៗចំនួនបីក្បាលបន្ថែមទៀត សំណាងហើយដែលត្រូវបានអ្នកការពារព្រៃព្យាបាលទាន់ពេល មិនអ៊ីចឹងទេនោះខ្លាចតែមិនអាចការពារជីវិតរបស់ពួកវាបានទេ អាចស្លាប់ទាំងម្តាយទាំងកូនបាន៕
អត្ថបទ ៖ ក្នុងស្រុក