មនុស្សស្រីកាន់តែបដិសេធការសំណូមពរទាំងពីរនេះ មនុស្សប្រុសកាន់តែទៅណាមិនរួចពីអ្នក

មានពេលខ្លះ យើងតែងជឿជាក់លើសម្ដីរបស់មនុស្សប្រុសដោយគ្មានលក្ខខណ្ឌ ដល់ទីបញ្ចប់អ្វីក៏គេធ្វើមិនបានដែរ ឯមួយចំនួនទៀត គឺមិនព្រមធ្វើតែម្តង។ ពេលដែលពួកគេនិយាយចេញមកពិតជាធ្វើឱ្យគេស្ងប់ចិត្តមែន តែទង្វើបែរជាផ្សេងទៅវិញ។ តែបើមនុស្សស្រីកាន់តែបដិសេធសំណូមពរទាំងពីរនេះ មនុស្សប្រុសកាន់តែមិនអាចចាកចេញពីអ្នក ហើយស្រលាញ់អ្នកដល់ឆ្អឹង ជាពិសេសរឿងទីមួយតែម្ដង។

១. បដិសេធការហាមឃាត់មិនឱ្យប្រឡូកក្នុងសង្គម និងការងារ

243225695_4602101589850924_3175761986767394347_n

មិនថាវត្ថុអ្វីនោះទេ សុទ្ធតែមានការកំណត់របស់វា សូម្បីតែស្នេហាក៏ដូច្នេះដែរ មិនយូរប៉ុន្មាននឹងបាត់បង់ភាពល្អូកល្អើនជាមិនខាន។ ក្នុងទំនាក់ទំនងស្នេហា ចង់ឱ្យទំនាក់ទំនងមានភាពរឹងមាំ និងស្ថិតស្ថេរ អ្នកទាំងពីរចាំបាច់ត្រូវខិតខំទាំងអស់គ្នា ចេះយល់អធ្យាស្រ័យគ្នា និងរីកចម្រើនជាមួយគ្នា។

មនុស្សដែលល្អចំពោះអ្នកគ្រប់យ៉ាង គេនឹងគិតគូរដល់អ្នក មិនចង់ឱ្យអ្នកទុកសមត្ថភាពខ្លួនឯងចោល ចង់ឱ្យអ្នកមានភាពរីកចម្រើននឹងដើរទាន់សង្គមដូចគេឯង បច្ចុប្បន្នអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ មានបុរសច្រើនណាស់ សុទ្ធតែចេញមុខជ្រោមជ្រែងមនុស្សស្រីជាទីស្រលាញ់របស់ខ្លួន មិនថាក្នុងសង្គមការងារ ឬអាជីពមុខរបរឡើយ ព្រោះពួកគេតែងគិតថាពេលដែលមនុស្សស្រីមានចំណូល និងចំណេះដឹង គឺជារឿងល្អសម្រាប់ជីវិតគូពួកគេ។

មិនថានៅក្នុងជីវិតអាពាហ៍ពិពាហ៍ ឬនៅក្នុងរឿងស្នេហាជាសង្សារនោះឡើយ មនុស្សស្រីគ្រប់រូបត្រូវមានភាពឯករាជ្យ មិនត្រូវយកវាសនារបស់ខ្លួនទៅពឹងផ្អែកលើមនុស្សប្រុសឡើយ មិនអាចរស់នៅដូចជាសត្វបញ្ញើរក្អែក រស់នៅចាំមើលទឹកមុខគេនោះទេ។

អ្នកត្រូវចាំថា អ្នកដែលចូលចិត្តលះបង់តែម្ខាង ឬអ្នកដែលចូលចិត្តផ្តល់ឱ្យគេ យូរៗទៅ ការលះបង់របស់អ្នក គេនឹងចាត់ទុកថាជារឿងដែលអ្នកគួរតែធ្វើ ហើយភាពអៀនខ្មាស និងក្តីរំភើបរបស់គេចំពោះអ្នកបានបាត់បង់ដោយមិនដឹងខ្លួន។

២. បដិសេធគេចេញប្រាក់ឱ្យ

242512815_4602101563184260_5546168220683761955_n

នៅក្នុងរឿងស្នេហា យល់ល្អ កុំយកគុណស្រ័យបន្តិចបន្តួចមកជ្រែកចូលក្នុងមនោសញ្ចេតនារបស់ខ្លួនឱ្យសោះ។ ម្យ៉ាងទៀតនៅក្នុងរឿងស្នេហា បើមនុស្សស្រីម្នាក់ចេះតែសម្របតាមចិត្តគេ មានតែធ្វើឱ្យមនុស្សប្រុសមើលស្រាលប៉ុណ្ណោះ។

ចំពោះមនុស្សប្រុសវិញ ការចេញប្រាក់ឱ្យមនុស្សស្រី គឺទម្លាប់របស់ពួកគេទៅហើយ តែយើងក៏មិនអាចចេះតែបណ្តោយខ្លួនឱ្យគេចេញប្រាក់ឱ្យយើងគ្រប់ពេលវេលានោះដែរ ទោះតិចក្តីច្រើនក្តី យូរៗទៅគេនឹងមានចិត្តជាមិនខាន គិតថាអ្នកជាមនុស្សដឹងតែចូល មិនព្រមចេញរបស់ខ្លួនសោះ។

តែមានមនុស្សប្រុសខ្លះទៀតដើម្បីតែផ្តល់អារម្មណ៍សុវត្ថិភាពដល់ខាងស្រី គេសុទ្ធចិត្តយកប្រាក់របស់គេទាំងអស់ដែលរកបាន ប្រគល់ឱ្យនាងជាង្នកទុកដាក់ជំនួសគេទៀតផង។ នេះក៏អាចបញ្ជាក់បានថា មិនថាប្រាក់ច្រើន ឬតិចទេ ឱ្យតែមនុស្សប្រុសម្នាក់គ្មានការលាក់លៀមរឿងប្រាក់កាក់ជាមួយនឹងអ្នកនោះ គេកំពុងបង្ហាញនូវចិត្តស្មោះចំពោះអ្នក ទុកចិត្តអ្នក ស្រលាញ់អ្នក។

ព្រោះនៅក្នុងពិភពមនុស្សប្រុស គេតែងយល់ថា ឱ្យតែបានចេញប្រាក់ឱ្យមនុស្សស្រីដែលខ្លួនគេស្រលាញ់ គឺជាក្តីសុខរបស់ពួកគេ ព្រោះពួកគេមិនខ្លាចនឿយហត់អ្វីឡើយ ឱ្យតែអាចប្តូរបានស្នាមញញឹម និងភាពស្មោះត្រង់របស់នាងមកបាន គឺគេស្កប់ស្កល់ហើយ។

មានពេលខ្លះ អ្នកត្រូវស្រលាញ់ខ្លួនឯងជាមុនសិន ទើបមានគេស្រលាញ់អ្នកតាមក្រោយ កុំចេះតែលះបង់តែម្ខាង ទង្វើបែបនេះប្រាកដជាមិនត្រូវគេមើលសំខាន់ឡើយ។ កុំភ្លេចថាគេអាចល្អដាក់អ្នកបាន គេក៏អាចល្អដាក់អ្នកដទៃបានដែរ បើអ៊ីចឹងដដែល អ្នកយល់ថាកុំបង់ចិត្តលើគេច្រើនពេក ស្រលាញ់ខ្លួនឯងឱ្យបានច្រើន ពង្រឹងសមត្ថភាពខ្លួនឯងខ្លាំង បន្តរីកចម្រើនទៅមុខ៕

243339104_4602101486517601_1289648690676401794_n

អត្ថបទ ៖ Mythical Bird / Knongsrok