អ្នកមិនចូលចិត្តប្តូររូបប្រូហ្វាល់ ភាគច្រើនមានចរិកតបែបនេះ តើអ្នកមានទេ?

មានមនុស្សមួយចំនួន តែងតែផ្លាស់ប្តូររូបថតប្រូហ្វាល់ញឹកញាប់ តែអ្នកខ្លះវិញ បែរជាមិនដែលផ្លាស់ប្តូរប្រូហ្វាល់សូម្បីតែមួយដង ឬយូរៗទើបប្ដូរចេញម្តង។ យ៉ាងណាមិញ ចំពោះមនុស្សបែបនេះ គឺច្រើនតែមានអត្តចរិត៣ចំណុចដូចខាងក្រោមនេះ ចុះអ្នក ជាមនុស្សបែបហ្នឹងដែរទេ?

១. ងាយស្រួល និងចេះស្កប់ស្កល់

ឱ្យតែឃើញគេប្តូរប្រូហ្វាល់ម្តងៗ យើងតែងនិយាយលេងសើចថា ចង់ទាក់ទាញចំណាប់អារម្មណ៍ហើយមើលទៅ។ ជាក់ស្តែង ការផ្លាស់ប្តូរប្រូហ្វាល់រូបថតនេះ ពិតជាចង់ឱ្យគេមក follow មែនហើយ។ នៅក្នុងជីវភាពរស់នៅមានរឿងជាច្រើនមិនអាចសមប្រកបគ្រប់ពេលនោះទេ ប្រាកដជាមានជួបរឿងពិបាកចិត្តចង់រកអ្នកដែលអាចចែករំលែករឿងក្នុងចិត្តនេះជាមួយគ្នា។

ប៉ុន្តែចំពោះអ្នកដែលមិនចូលចិត្តផ្លាស់ប្តូរប្រូហ្វាល់រូបថតវិញ ច្បាស់ណាស់គេមិនយកចិត្តទៅគិតអំពីទំនាក់ទំនងក្នុងសង្គមខាងក្រៅច្រើនឡើយ ជីវិតរបស់គេតែងមានភាពពេញលេញ គំនិតរបស់គេងាយៗ មិនបាច់យកចិត្តទុកដាក់ធ្វើយ៉ាងម៉េចឱ្យគណនីសង្គមរបស់ខ្លួនមានភាពទាក់ទាញអ្វីឡើយ។

Image_2021 11 02_233826

២. ផ្តោតអារម្មណ៍ មានភាពនឹកនាច្រើន

បច្ចុប្បន្នមនុស្សភាគច្រើនស្គាល់គ្នា ឬធ្វើកិច្ចការនៅតាមបណ្តាញសង្គមច្រើន ចំពោះការជ្រើសរើសប្រូហ្វាល់រូបថត ក៏មិនអាចរើសផ្តេសផ្តាស ឬងាយៗដែរ គេអាចនឹងពិចារណាគិតគូរល្អិតល្អន់ពីលទ្ធផលថា ពេលដាក់ទៅនឹងមានសភាពបែបណា ឬក៏ម្យ៉ាងទៀតនោះ អាចនិយាយបានថា គេជ្រើសរើសរូបមួយនេះដោយសារតែគេធ្លាប់ទៅកន្លែងមួយនេះ មិនអាចបំភ្លេចបាន គេចង់យករូបនេះទៅដាក់ជារូបប្រូហ្វាល់ដើម្បីឱ្យមានភាពចងចាំជារហូត សម្រាប់គេតែងយល់ថា យកមកដាក់ជាប្រូហ្វាល់ គឺមានន័យខ្លាំងណាស់ ហើយមនុស្សដែលមិនងាយផ្លាស់ប្តូរប្រូហ្វាល់រូបថតបែបនេះ ជាមនុស្សដែលចូលប្រកាន់ខ្ជាប់យ៉ាងមុតមាំ។

Cba52c916e38859a7a1c72de5860c0e3

៣. ចរិតចាស់ទុំ

មនុស្សមួយចំនួន ចូលចិត្តបណ្តោយតាមអារម្មណ៍ធ្វើការផ្លាស់ប្តូរប្រូហ្វាល់រូបថតពីរទៅបីដងក្នុងខែ ឬអាចច្រើនជាងនេះ។ ពេលសប្បាយចិត្តក៏ប្តូរ ពេលពិបាកចិត្តក៏ប្តូរ បែបនេះអាចសម្គាល់ឱ្យគេដឹងថា គេកំពុងតែស្វែងរកភាពលួងលោម សរសើរ និងការចាប់អារម្មណ៍ពីអ្នកដទៃ ហើយជាពិសេសទៀតនោះ គេក៏ខ្វះអារម្មណ៍សុវត្ថិភាពក្នុងចិត្តផងដែរ។

ចំណែកអ្នកដែលមិនផ្លាស់ប្តូរប្រូហ្វាល់ទាល់តែសោះ គឺគេមិនត្រូវការស្វែងរកភាពយកចិត្តទុកដាក់ ឬចំណាប់អារម្មណ៍តាមវិធីនេះទេ ពេលគេរងទុក្ខគេអាចរំសាយបានដោយខ្លួនឯង ពេលមានសម្ពាធគេអាចបន្ធូរដោយខ្លួនឯង មនុស្សប្រភេទនេះ តែងតែជាមនុស្សចាស់ទុំ និងចេះគិតវែងឆ្ងាយ៕

អត្ថបទ ៖ Mythical Bird / Knongsrok