ពេលដែលគេខ្លាចបាត់បង់អ្នក នៅក្នុងរឿងស្នេហាកាន់តែងាយឱ្យគេកើតមានភាពហួងហែងកាន់តែខ្លាំង ដូច្នេះ គេសុខចិត្តយកភាពស្មោះត្រង់មកបញ្ជាក់ប្រាប់អ្នក មិនអាចនិយាយពាក្យកុហកទៅកាន់អ្នកឡើយ រឹតតែមិនបាច់ចាំនិយាយដល់រឿងផិតក្បត់នោះទេ ជារួម បើគេខ្លាចបាត់បង់អ្នក គេតែងតែទង្វើទាំងបីយ៉ាងនេះ គឺមិនអាចកុហកបានឡើយ។
១. ខ្វល់ខ្វាយចំពោះអារម្មណ៍ប្រែប្រួលរបស់អ្នក
បើគេខ្លាចបាត់បង់អ្នក គេកាន់តែខ្វល់ខ្វាយពីភាពប្រែប្រួលនៃអារម្មណ៍របស់អ្នក មិនថាតិចក្តីច្រើនក្តី ដោយសារតែបែបនេះហើយ ភាពទុក្ខសោក និងការសប្បាយរីករាយរបស់អ្នក សុទ្ធតែកម្រើកដល់ចិត្តគេជានិច្ច។ គេនឹងសង្កេត ប្រុងប្រយ័ត្នចំពោះសម្ដី កាយវិការរបស់គេចំពោះអ្នក មិនហ៊ានឱ្យអ្នកទទួលអារម្មណ៍ថាគេមិនខ្វល់ខ្វាយពីអ្នកឡើយ ហើយចំពោះរូបគេផ្ទាល់វិញ នឹងបន្តប្រឹងប្រែង តស៊ូ ដើម្បីកសាងជីវិតរស់នៅកាន់តែល្អដើម្បីអ្នក។
ផ្ទុយទៅវិញ បើគេមិនបានបារម្ភខ្លាចបាត់បងអ្នកទេនោះ គេមិនខ្វល់អំពីអារម្មណ៍របស់អ្នកយ៉ាងណានោះទេ ទោះជាអ្នកសប្បាយចិត្តក្តី ឬពិបាកចិត្តក្តី គេមិនទៅយកចិត្តទុកដាក់ចាប់អារម្មណ៍អ្វីទាំងអស់ នេះបានន័យថាគេគ្មានចិត្តស្មោះចំពោះអ្នកឡើយ។
មានតែមនុស្សដែលស្រលាញ់អ្នកពិតទេ ទើបគេអាចចាប់អារម្មណ៍ពីអារម្មណ៍ប្រែប្រួលរបស់អ្នក សូម្បីតែអារម្មណ៍បន្តិចបន្តួចរបស់អ្នកក៏គេមិនឱ្យរំលងដែរ គេសុខចិត្តរៀនសូត្រសម្របដើម្បីរស់នៅជាមួយអ្នក។
២. ប្រឹងប្រែងជ្រៀតខ្លួនចូលទៅក្នុងជីវិតរបស់អ្នក
មនុស្សដែលខ្លាចបាត់បង់អ្នក គេធ្វើយ៉ាងណានឹងញុំាងឱ្យខ្លួនអាចជ្រៀតចូលទៅក្នុងជីវិតរបស់អ្នក មួយគឺ គេនឹងអាចបណ្តុះបណ្តាលចំណូលចិត្ត និងភាពសប្បាយជាមួយអ្នកកាន់តែច្រើន ដោយសង្ឃឹមថាខ្លួននឹងមានប្រធានបទ និងភាពស៊ីសង្វាក់ក្នុងពេលសន្ទនាជាមួយអ្នក មួយផ្សេងទៀត គេចេះផ្លាស់ប្តូរទស្សនៈការពិចារណា បានន័យថា គេអាចឈរលើគោលជំហរជាអ្នកមកពិចារណាជំនួសអ្នក។ ដូច្នេះ គេដើម្បីតែទទួលបានចិត្តស្មោះរបស់អ្នក គេសុខចិត្តមានទស្សនៈការគិតរួមដូចអ្នកផងដែរ ដើម្បីបង្កើតជីវិតដ៏ផូផង់ជាមួយអ្នក។
៣. គេមានភាពទន់ភ្លន់ដាក់អ្នក
មនុស្សកាន់តែខ្លាចបាត់បង់អ្នក គេនឹងមានភាពទន់ភ្លន់ដាក់អ្នក ផ្តល់នូវភាពយកចិត្តទុកដាក់កាន់តែច្រើនមកលើរូបអ្នក។ ដោយសារតែបែបនេះហើយ ទើបគេគិតជំនួសអ្នកគ្រប់បែបយ៉ាង គោរពនូវការសម្រេចចិត្ត និងការយល់ឃើញរបស់អ្នក ជាងនេះទៅទៀត គេពេញចិត្តចំណាយប្រាក់ ពេលវេលា និងកម្លាំងទៅលើរូបអ្នក ធ្វើយ៉ាងណាដើម្បីឱ្យអ្នកសប្បាយចិត្ត។
ផ្ទុយមកវិញ បើមនុស្សប្រុសនោះតែងតែសោះអង្គើយ ស្រែកគំហកដាក់អ្នក គ្មានភាពទន់ភ្លន់សូម្បីតែបន្តិច ស្ទើរតែមិនព្រមចំណាយប្រាក់ និងពេលវេលាដើម្បីអ្នកទាល់តែសោះ ដូច្នេះអ្នកមិនបាច់ប្រឹងប្រែងអ្វីដើម្បីគេទៀតអី ព្រោះគេគ្មានចិត្តលើអ្នកសូម្បីតែបន្តិច៕
អត្ថបទ ៖ Mythical Bird / Knongsrok