“មនុស្សប្រុសដែលគិតអ្នកជាគូអនាគត ប្រាកដជារកគ្រប់មធ្យោបាយ ដើម្បីផ្តល់អារម្មណ៍សុវត្ថិភាពដល់អ្នកជាមិនខាន។” នៅក្នុងរឿងស្នេហាក៏បែបនេះដែរ បើគេចង់ដឹកដៃអ្នកចូលរោងការ សំពះក្រាបផ្ទឹមជាមួយអ្នក គេក៏ផ្តល់អារម្មណ៍សុវត្ថិភាពដល់អ្នកបានគ្រប់គ្រាន់ដែរ។ បើមនុស្សប្រុសនាំអ្នកទៅកន្លែងទាំងនេះ ភាគច្រើននៅក្នុងចិត្តរបស់គេបានគិតអ្នកជាគូអនាគតគេហើយ។
១. ផ្ទះរបស់គេ បានន័យថា គេច្បាស់លាស់ថាអ្នកអាចនៅជាមួយគេជារៀងរហូត
មនុស្សប្រុសម្នាក់ដែលមានអ្នកនៅក្នុងចិត្ត នោះគឺប្រាកដជាណែនាំអ្នកឱ្យឪពុកម្តាយ និងសាច់ញាត្តិរបស់គេបានស្គាល់ នេះក៏បញ្ជាក់ថា អ្នកមានតំណែងយ៉ាងសំខាន់នៅក្នុងចិត្តគេដែរ។ ការនាំអ្នកទៅជួបឪពុកម្តាយរបស់គេ នោះគឺគេបានសម្រេចចិត្តដណ្តឹងអ្នក និងសុំការយល់ព្រមពីឪពុកម្តាយរបស់គេ ក៏សង្ឃឹមថាអ្នកនឹងឆាប់ក្លាយជាសមាជិកក្នុងគ្រួសាររបស់គេដែរ។
២. ណែនាំអ្នកឱ្យមិត្តភក្តិរបស់គេស្គាល់ ចង់ឱ្យអ្នកក្លាយជាចំណែករបស់គេ
ពេលដែលមនុស្សពីរនាក់ស្រលាញ់គ្នា ដំបូងពួកគេចង់ឱ្យដៃគូម្ខាងទៀតរបស់ខ្លួនស្គាល់មិត្តភក្តិរបស់ខ្លួន នឹងចង់ទទួលបានពាក្យជូនពរពីពួកគេដែរ ហើយក៏ចង់ឱ្យនាងក្លាយជាចំណែករបស់គេដែរ។
តែបើគេមិនដែលឱ្យអ្នកស្គាល់មិត្តភក្តិតរបស់គេសូម្បីតែម្នាក់ នោះបញ្ជាក់ថា នៅក្នុងចិត្តរបស់គេមិនសូវស្រលាញ់អ្នកប៉ុន្មានទេ គឺមិនចង់នៅជាមួយយូរនោះឡើយ។
៣. នាំអ្នកទៅមើលកន្លែងស្នាក់នៅរបស់គេ ចង់បង្ហាញអ្នកអំពីទម្លាប់ការរស់នៅរបស់គេ
ពេលដែលស្រលាញ់មនុស្សម្នាក់ មនុស្សប្រុសតែងសង្ឃឹមថាដៃគូខ្លួនយល់ពីខ្លួនគេគ្រប់ផ្នែកទាំងអស់។ ក្នុងបន្ទប់គេងរបស់មនុស្សម្នាក់អាចមើលដឹងអំពីការចូលចិត្ត និងទម្លាប់រស់នៅរបស់បុគ្គលនោះបាន។
ដូច្នេះហើយ នៅក្នុងរឿងស្នេហា បើគេអនុញ្ញាត្តិឱ្យអ្នកចូលមើលបន្ទប់គេងរបស់គេ នេះបញ្ជាក់ថាគេបានគិតគូរច្បាស់អំពីអនាគតរវាងអ្នកទាំងពីរហើយ។ បន្ទប់គេង គឺជាកន្លែងផ្ទាល់ខ្លួនរបស់គេ បើមនុស្សប្រុសគ្មានចិត្តស្រលាញ់នារីណាម្នាក់នោះទេ គេមិនដែលយកកន្លែងដែលគេរស់នៅបង្ហាញដល់នារីនោះឡើយ។
៤. នាំអ្នកទៅកន្លែងដែលគេចូលចិត្ត ឱ្យតែអ្វីជារបស់ខ្ញុំក៏ជារបស់អ្នកដែរ
ឧបមាថា បន្ទាប់ពីចេញពីធ្វើការគេចូលចិត្តទៅផឹកកាហ្វេ ឬក៏ទៅលំហែនៅកន្លែងណាមួយ។ បើនៅក្នុងចិត្តមនុស្សប្រុសម្នាក់នោះមានចិត្តស្រលាញ់នារីណាម្នាក់ហើយ នឹងយកកន្លែងដែលខ្លួនចូលចិត្តទៅ ឬរបស់ដែលខ្លួនចូលចិត្ត មកចែករំលែកដល់នាងជាមិនខាន។ ព្រោះការកាន់ដៃមនុស្សស្រីដែលខ្លួនស្រលាញ់ ទៅកន្លែងដែលខ្លួនចូលចិត្ត ហើយនិយាយពីដំណើរជីវិត និងបទពិសោធន៍ដែលខ្លួនបានឆ្លងកាត់ គឺជារឿងដែលមានសុភមង្គលបំផុតសម្រាប់រូបគេ៕
អត្ថបទ ៖ Myhtical Bird / Knongsrok