មនុស្សដែលគ្មានអ្នកក្នុងចិត្តហើយ ទោះជាប្រឹងប្រែង Care គេយ៉ាងណា ក៏គ្មានប្រយោជន៍ ទោះជាអ្នកខំប្រឹងប្រើចិត្តស្មោះ ក៏មិនអាចប្តូរបានចិត្តស្រលាញ់ពិតរបស់គេមកដែរ។ កុំនៅជាន់ឈ្លីខ្លួនឯងនៅចំពោះមុខមនុស្សដែលមិនបានស្រលាញ់អ្នកទៀតអី ពាក្យថាស្នេហាសុទ្ធតែមានទៅមានមក តែពេលចិត្តស្រលាញ់របស់អ្នកប្តូរមិនបាននូវចិត្តស្មោះត្រង់របស់គេទេនោះ សូមអ្នកចេះទៅព្រលែងដៃ និងរៀនស្រលាញ់ខ្លួនឱ្យបានច្រើន។
ក្តីស្រលាញ់ គឺមិនអាចអង្វរសុំមកបានទេ ទោះជារវាងសាច់ញាត្តិ ឬស្នេហាក៏ដោយ។ មនុស្សដែលស្រលាញ់អ្នកពិត គេចេះផ្តល់តម្លៃឱ្យអ្នក ក្នុងចិត្តមានអ្នក ក្នុងកែវភ្នែកក៏សុទ្ធតែជាអ្នក។ ចំណែកមនុស្សដែលមិនបានស្រលាញ់អ្នកវិញ គេចាត់ទុកក្តីស្រលាញ់របស់អ្នកជាការលេងសើច ជាការកំដរអារម្មណ៍។
កុំទៅស្រលាញ់មនុស្សដែលបានបោះបង់អ្នកចោលអី នៅក្នុងលោកនេះមានរឿងមានប្រយោជន៍ជាច្រើនឱ្យអ្នកទៅធ្វើ អ្នកគប្បីទៅធ្វើរឿងដែលខ្លួនគួរធ្វើចុះ និងផ្តោតអារម្មណ៍ចំពោះរឿងដែលខ្លួនចូលចិត្ត ហើយសួមរកខ្លួនឯងត្រលប់មកវិញ ស្រលាញ់ខ្លួនឯងម្តងទៀត។
មានតែមនុស្សដែលចេះស្រលាញ់ខ្លួនទេ ទើបមិនអាចដោយសារតែនរណាម្នាក់ ឬកិច្ចការណាមួយបោះបង់ខ្លួនឯង។ ពីព្រោះការចេះស្រលាញ់ខ្លួនឯងនេះ ទើបអាចមើលធ្ងន់ចំពោះខ្លួនឯង ចេះទៅបង្កើនសមត្ថភាពខ្លួនឯង។ ភាពឯករាជ្យ និងការជឿជាក់ខ្លួនឯង ទើបជាតម្រូវការដែលចាំបាច់ដើម្បីបំពេញសមត្ថភាពរបស់ខ្លួន។
ខ្លួនអ្នកនៅពេលនេះ កុំទៅចង់បានក្តីស្រលាញ់ក្លែងក្លាយនោះអី អ្នកត្រូវលើកទឹកចិត្តខ្លួនឯងថា ៖ ស្នេហាបើមាន គឺល្អ តែបើគ្មានទេ ក៏មិនស្តាយដែរ។ ដូច្នេះហើយអ្នកដាច់ខាតត្រូវរៀនចេះស្រលាញ់ខ្លួនឯងឱ្យបានច្រើន មានតែការស្រលាញ់ខ្លួនឯងនេះទេ ទើបនៅក្នុងចិត្តរបស់អ្នកអាចសុខស្ងប់បាន។
បើចេះតែចង់បានក្តីស្រលាញ់ពីអ្នកដទៃនោះ អ្នកប្រាកដជាទទួលមិនបានជារៀងរហូត ម្យ៉ាងទៀត ពេលដែលអ្នករៀនចេះស្រលាញ់ខ្លួនឯងហើយ មនុស្សដែលធ្លាប់មើលស្រាលការលះបង់របស់អ្នក នឹងផ្លាស់ប្តូរកែវភ្នែក និងការយល់ឃើញចំពោះអ្នកជាមិនខាន។
មនុស្សគឺបែបនេះឯង ពេលទទួលបានគឺមិនចេះស្តាយស្រណោះទេ ដល់ពេលបាត់បង់ទៅ ទើបចេះភ្ញាក់ខ្លួន។ ដូច្នេះពេលដែលអ្នកលះបង់ដើម្បីក្តីស្រលាញ់ខ្លាំងពេក អ្នកបានបាត់បង់ និងភ្លេចថាខ្លួនជានរណាហើយនោះ គឺគ្មាននរណាយល់ថាអ្នកល្អ និងចេះស្តាយស្រណោះអ្នកនោះទេ។
ពេលដែលអ្នកអាចដើរចេញពីស្នេហានេះបានហើយ រស់នៅភាពជាខ្លួនឯង ពោរពេញដោយក្តីជឿជាក់ហើ់យ។ ទើបគេយល់ថា ខ្លួនគេបានធ្វើឱ្យបាត់បង់មនុស្សល្អម្នាក់។
ចូរអ្នកចង់ចាំថា ក្តីស្រលាញ់គឺមានទៅមានមក កុំខ្ជះខ្ជាយពេលវេលា និងក្តីស្រលាញ់របស់អ្នកទៅលើមនុស្សដែលគ្មានតម្លៃអី។ មួយជីវិតនេះពេលវេលាមិនច្រើននោះទេ យល់ល្អយកពេលទៅលត់ដំ បង្កើនចំណេះដឹងរបស់ខ្លួន ទៅធ្វើរឿងដែលមានប្រយោជន៍ ទៅស្រលាញ់មនុស្សដែលគួរស្រលាញ់វិញល្អជាង៕
អត្ថបទ ៖ Mysthical / Knongsrok