រវាងមនុស្សដែលស្រឡាញ់យើង និងមនុស្សដែលយើងស្រឡាញ់ តើគួរជ្រើសយកម្នាក់ណា?

មនុស្សមួយចំនួន តែងនិយាយថា សុខចិត្តជ្រើសយកមនុស្សដែលគេស្រឡាញ់យើង ទើបរស់នៅមានក្ដីសុខ សុភមង្គល ព្រោះគេនឹងមើលថែ ថ្នាក់ថ្នម តាមចិត្តយើងគ្រប់យ៉ាង។ ប៉ុន្តែចង់សួរថា តើអ្នកប្រាកដចិត្តប៉ុនណា ថាការដែលជ្រើសយកមនុស្សដែលគេស្រឡាញ់យើង ទាំងដែលយើងមិនបានស្រឡាញ់ ឬមានចិត្តឱ្យគេសោះនោះ វាជាសេចក្ដីសុខ និងសុភមង្គល?

និយាយវាស្រួល តែការពិត គឺពិបាកណាស់ ជ្រើសយកមនុស្សម្នាក់ដែលយើងមិនបានស្រឡាញ់ មិនត្រឹមតែធ្វើបាបចិត្តខ្លួនឯងទេ តែធ្វើបាបចិត្តគេម្នាក់នោះខ្លាំងថែមទៀតផង ...។

Cover Copy

- នៅមិននៅ ទៅយកគេឱ្យមកដើរលើផ្លូវជាមួយយើង ទាំងដែលយើង មិនមានចិត្តច្បាស់លាស់នឹងគេសោះ ...។

- នៅមិននៅ ទៅធ្វើឱ្យគេ កាន់តែដក់ចិត្តនឹងយើង ទាំងដឹងហើយថា ខ្លួនឯង មិនអាចទទួលយកគេបាន ...។

ការជ្រើសយកគេ បើទោះជាគេស្រឡាញ់យើងខ្លាំងយ៉ាងណា ទាំងចិត្តមិនបានស្រឡាញ់គេ វាគឺជាការផ្ដល់នូវក្ដីសង្ឃឹមក្លែងក្លាយ ដល់មនុស្សល្អម្នាក់ ដែលមានចិត្តស្មោះចំពោះយើង ... ការជ្រើសយកមនុស្សដែលយើងមិនបានស្រឡាញ់ ព្រោះតែខ្លាចគេឈឺចាប់ តែការពិត គឺយើងរឹតតែធ្វើឱ្យគេឈឺចាប់ពេញមួយជីវិត ព្រោះតែយើងមិនព្រមដោះលែងគេ ឱ្យគេមានផ្លូវថ្មីសម្រាប់ដើរ ... ។

- បើយើងមិនបានស្រឡាញ់គេទេ ប្រាប់គេត្រង់ៗ កុំលាក់បាំង ព្រោះខ្លាចគេឈឺចាប់។

- បើយើងមិនបានស្រឡាញ់គេ កុំផ្ដល់ក្ដីសង្ឃឹមឱ្យគេ ព្រោះតែការអាណិត ចិត្តមិនដាច់។

- បើយើងខ្លាចគេឈឺចាប់ ក៏ប្រាប់គេទៅ ដើម្បីឱ្យគេបានដាច់ស្រឡះ ហើយរកផ្លូវថ្មី ដើម្បីរស់បានល្អប្រសើរជាងនេះ។

82fda415763eeb7f86ce8b8793ba0817

កុំបង្ខំខ្លួនឯងឱ្យជ្រើសយកមនុស្សម្នាក់​ ដែលយើងមិនបានស្រឡាញ់ បើមានគុណធម៌ កុំធ្វើឱ្យគេឈឺចាប់ ដោយសារតែការជ្រើសរើសរបស់យើង។ កុំធ្វើឱ្យមនុស្សល្អម្នាក់ ត្រូវមករស់នៅក្នុងជីវិតយើង ទាំងដែលចិត្តយើងមិនមានគេសោះ។ កុំព្រោះតែការអាណិត បែរជាធ្វើឱ្យមនុស្សម្នាក់ទៀត ត្រូវមកខូចចិត្តកំដរជីវិតយើងដោយមិនមានសង្ឃឹមថានឹងបានក្ដីស្រឡាញ់ពីយើង។

ទោះគេស្រឡាញ់យើងប៉ុនណា​ តែចិត្ត និងអារម្មណ៍របស់យើងមិនមានគេ កុំចំណាយពេលចោលអី ដោះលែងគេ ដោះលែងខ្លួនឯង ដើម្បីមានឱកាស ស្វែងរកអ្នកថ្មីរៀងៗខ្លួនទៅ ព្រោះថាជីវិតនេះ ត្រូវដើរទៅមុខឆ្ងាយទៀតណាស់ កុំបន្តព្រោះតែភាពមិនច្បាស់លាស់​ ដ្បិតថាចិត្តមនុស្សអាចប្រួលប្រែ តែក្ដីស្រឡាញ់ដែលមិនដែលស្រឡាញ់ ប្រហែលជាពិបាកនឹងទទួលយកណាស់៕