មានចំណុចជាច្រើនស្ទើរតែ ៨០% ទៅហើយ ដែលមនុស្សប្រុស មិនអាចយល់ពីចិត្តមនុស្សស្រី នៅពេលដែលនាងខឹង ឬឈ្លោះគ្នា។ ជាពិសេស នៅពេលដែលមនុស្សស្រីខឹង ជាមួយនឹងរឿងឈ្លោះទាស់គ្នា ក៏តែងតែមានការគិតខុសប្លែកពីគ្នារវាងមនុស្សប្រុស និងមនុស្សស្រីផងដែរ។
យ៉ាងណាមិញ ហេតុផលទាំង ៤ ចំណុចនេះ ជាភាពខុសគ្នាមួយចំនួន ដែលអាចសម្គាល់ឃើញថា មនុស្សប្រុស និងមនុស្សស្រី ពិតជាខុសប្លែកគ្នាពិតមែន ៖
១. មនុស្សប្រុសចង់ឮណាក្យថា "ខ្ញុំត្រូវការអ្នក" មនុស្សស្រីចង់ឮពាក្យថា "ខ្ញុំស្រឡាញ់អ្នក"
ជាការពិត បន្ទាប់ពីឈ្លោះគ្នា មនុស្សប្រុសតែងតែគិត និងចង់ឮពាក្យថា ខ្ញុំនៅតែត្រូវការអ្នក ពីមាត់មនុស្សដែលខ្លួនស្រឡាញ់។ ចំណែកមនុស្សស្រីវិញ នាងត្រូវការឮពាក្យថា ខ្ញុំនៅតែស្រឡាញ់អ្នក បើទោះជាឈ្លោគ្នាក៏ដោយ។ ចំណុចនេះហើយ ដែលជាការផ្សះផ្សាទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរ ឱ្យមានភាពល្អប្រសើរឡើងវិញ។
២. មនុស្សប្រុសចង់នៅម្នាក់ឯង មនុស្សស្រីចង់ឱ្យដៃគូនៅក្បែរ
អាចថាជាចរិតនិស្ស័យរបស់មនុស្សម្នាក់ៗផងដែរ ជាពិសេសគឺ មនុស្សប្រុស គ្រប់ពេលដែលមានរឿងឈ្លោះទាស់គ្នាជាមួយនឹងដៃគូ គឺគេតែងតែចង់រក្សាភាពស្ងៀមស្ងាត់ ហើយនៅម្នាក់ឯង ច្រើនជាបន្តការឈ្លោះទាស់គ្នា។ ចំណែកឯមនុស្សស្រីវិញ បើទោះជាឈ្លោះទាសើគ្នាក៏ដោយ នាងក៏នៅតែចង់ឃើញមុខមនុស្សដែលនាងស្រឡាញ់ នាងនៅតែចង់ឱ្យគេនៅក្បែរ ដើម្បីលួងលោម ឬយកចិត្តទុកដាក់ចំពោះនាងជាចាំបាច់។
៣. មនុស្សប្រុសយកចិត្តទុកដាក់លើរឿងធំៗ មនុស្សស្រីយកចិត្តទុកដាក់លើរឿងតូចតាច
មនុស្សប្រុស មិនសូវជាខ្វល់ខ្វាយនឹងរឿងតូចតាចនោះឡើយ គេ្វល់តែរឿងរ៉ាវ ឬបញ្ហាណាដែលសំខាន់ និងចាំបាច់ធំៗតែប៉ុណ្ណោះ។ ដែលខុសស្រឡះពីមនុស្សស្រី នាងចូលចិត្តគិតខ្វាយខ្វល់ យកចិត្តទុកដាក់ជាមួយនឹងរឿងរ៉ាវបញ្ហាជាច្រើន ដោយមិនខ្វល់ទេថា ជារឿងតូច ឬរឿងធំ សូម្បីតែរឿងបន្តិចបន្តួចសោះ ក៏នាងអាចយកមកគិត ឬបង្កជាបញ្ហាដើម្បីឈ្លោះទាស់គ្នាបានដែរ។
៤. មនុស្សប្រុសគិតថា ការរអ៊ូជាការស្ដីបន្ទោស មនុស្សស្រីគិតថា ការស្ងៀមស្ងាត់ជាការបោះបង់
មនុស្សប្រុសស្ទើរតែ ៨០%ហើយ ដែលមិនចូលចិត្តការរអ៊ូរទាំង សាំញ៉ាំច្រើនទេ ព្រោះគេគិតថា ការរអ៊ូច្រើន គឺជារឿងដែលគួរឱ្យធុញទ្រាន់ ជាពិសេសនោះគឺ វាជាការស្ដីបន្ទោស ដាក់សម្ពាធ។ ចំណែកឯមនុស្សស្រីវិញ នាងចូលចិត្តរអ៊ូរទាំច្រើន និយាយដដែលៗ ព្រោះនាងគិតថា ភាពស្ងៀមស្ងាត់ វាជាការព្រងើយកន្តើយ មិនខ្វល់ មិនយកចិត្តទុកដាក់ ឬជាសញ្ញាបង្ហាញថា ជាការទុកគ្នាចោលទៅវិញ។
យ៉ាងណា ប៉ុន្មានចំណុចនេះ វាគ្រាន់តែជាការសង្កេតឃើញមួយភាគនៃដៃគូមួយចំនួនតែប៉ុណ្ណោះ ព្រោះថាអ្វីៗគឺជាក់ស្ដែងទៅលើអត្តចរិតរបស់ដៃគូផ្សេងៗគ្នា៕