លាក់មិនជិតទេ! សញ្ញាទាំង ៤ បង្ហាញច្បាស់ណាស់ថា នាងមានចិត្តលើអ្នកហើយ

តាមពិតទៅ បើចង់ដឹងថា មនុស្សស្រីនោះមានចិត្តស្រឡាញ់អ្នកវិញឬអត់ មិនពិបាកកំណត់សម្គាល់នោះឡើយ។ យ៉ាងណាក៏ដោយ សញ្ញាទាំង ៤ នេះ​ច្បាស់ហើយថា នាងមានកូនចិត្តស្រឡាញ់លើបុរសម្នាក់ពិតប្រាកដមែន។

Cover Copy

១. ធ្វើពុត

ទោះបីជានាងមិនបង្ហាញពីអារម្មណ៍ពិតចេញមកក៏ដោយ នៅពេលដែលនាងឆ្លៀតឱកាសក្នុងការទំនាក់ទំនងជិតស្និទ្ធ នាងនឹងស្រលាញ់គ្នាខ្លាំង អាចនឹងចែចង់អ្នកដោយមិនដឹងខ្លួន។ នៅ​ពេល​នេះ នាង​នឹង​មាន​ភាព​អៀន​ខ្មាសច្រើន។ បុរស​ដែល​ចេះ​សង្កេត​កុំ​ឱ្យ​ឱកាស​នេះ​កន្លង​ផុត​ទៅ​ ដើម្បី​ទទួល​បាន​ស្នេហា​ពិត​ក្នុង​ជីវិត​របស់​អ្នក។

២. បង្ហាញភាពទន់ខ្សោយ

ស្ត្រីតែងតែជាចំណាប់អារម្មណ៍សម្រាប់បុរស បុរសតែងតែបង្ហាញពីភាពចាស់ទុំ និងភាពរឹងមាំនៅពេលពួកគេនៅជាមួយនារីដែលពួកគេស្រឡាញ់។ នេះគឺជាធម្មជាតិរបស់មនុស្សប្រុស ចំណែកមនុស្សស្រី តិចណាស់ដែលបង្ហាញពីភាពរឹងមាំនៅចំពោះមុខមនុស្សនាងស្រឡាញ់។

125bb9d5551dde40d104d3290a0bbf35

ផ្ទុយទៅវិញ ស្ត្រី​ដែល​ព្យាយាម​ធ្វើ​ខ្លួន​ទន់ខ្សោយ និង​ស្លូតបូត គឺ​ព្រោះ​នាង​ពិត​ជា​ចង់​បាន​អ្នក​យល់ចិត្ត និងថ្នាក់ថ្នម។ ដូច្នេះ​បុរស​ត្រូវ​ដឹង​ថា ​ពេល​មនុស្ស​ស្រី​បង្ហាញ​ភាព​ទន់​ខ្សោយ​របស់​នាង​មក​កាន់​អ្នក វា​បង្ហាញ​ថា​នាង​ពិត​ជា​ស្រឡាញ់​អ្នកពិតមែនហើយ។

៣. មិនអើពើនឹងចំណុចខ្វះខាត

នៅពេលដែលយើងចូលចិត្តនរណាម្នាក់ យើងមិនត្រូវការហេតុផលទេ។ ទោះអ្នកដទៃអាក្រក់ក៏ពិតមែន តែក្នុងក្រសែភ្នែកអ្នក ម្នាក់នោះនៅតែជាមនុស្សល្អក្នុងចិត្តយើងជានិច្ច។ ហេតុផល​ដែល​គេ​និយាយ​បែបនេះ គឺ​ដោយសារតែ​ពេល​មនុស្ស​ម្នាក់​ចាប់ផ្តើម​ស្រលាញ់​នរណាម្នាក់ នាង​នឹង​វិនិច្ឆ័យ​អ្នក​ដទៃ​ទៅតាម​ចំណូលចិត្ត​ផ្ទាល់ខ្លួន និង​ភ្នែក​ខ្លួនឯង​។

26f57687a259510ae4a070f96d9f8cc3

៤. សកម្មក្នុងការធ្វើគ្រប់យ៉ាងដើម្បីអ្នក

នៅពេលដែលមនុស្សស្រីស្រលាញ់អ្នក នាងពិតជានឹងបញ្ចូលយ៉ាងសកម្មនៅក្នុងជីវិតរបស់អ្នក។ ស្ត្រីពិតជាចង់ដឹងចង់ឃើញពីចំណូលចិត្តរបស់បុរស ប៉ុន្តែខ្លាចបង្ហាញចេញមក។ នាងនឹងរៀនអ្វីថ្មី សាកល្បងសកម្មភាពថ្មី ដោយគ្រាន់តែចង់ឱ្យអ្នករីករាយសប្បាយចិត្តជាមួយនឹងពួកគេ៕

ប្រភព ៖ បរទេស / Knongsrok