នៅពេលដែលអ្នកបានជួបនារីម្នាក់ដ៏ស្រស់ស្អាត ហើយត្រូវចិត្តអ្នកច្បាស់ណាស់ថា វាមិនមែនជារឿងងាយស្រួលនៅក្នុងការចូលទៅចែចង់នាងយកមកធ្វើជាសង្សារ ឬជាគូរអនាគត។ ប្រសិនបើភ្លាត់តែបន្តិច អ្នកអាចបាត់បង់ឱកាសក្នុងការចូលទៅស្គាល់ ឬចូលទៅចែចង់នាងជាមិនខាន ដូច្នេះបើចង់បាននារីដែលស្រស់ស្អាតមកធ្វើជាគូស្នេហាអាចពិបាកបន្តិចបើអ្នកមិនសូវចេះចែចង់ ឬចូលទៅស្និទ្ធស្នាលជាមួយនាងទេ។
សាកល្បងជាមួយគន្លឹះទាំងអស់នេះ ដើម្បីឱ្យអ្នកមានអារម្មណ៍ជឿជាក់នៅពេលអ្នកចាប់ផ្តើមចែចង់ស្រីស្អាត ថាមិនត្រូវអ្នកអាចទទួលបាននូវភាពជោគជ័យ ឬបទពិសោនធ៍ល្អៗជាងមុនក៏អាចថាបានដែរ បន្ទាប់ពីការអនុវត្តនូវគន្លឹះសំខាន់ៗទាំងនេះ៖
១) ជំហានដំបូងចាប់ផ្តើមដោយការញញឹមដាក់នាង៖ ប្រសិនបើអ្នកមិនធ្លាប់ស្គាល់នាងពីមុនមកទេ អ្នកគួរតែចាប់ផ្តើមដោយការសួរឈ្មោះរបស់នាង និងសរសើរនាងយ៉ាងសាមញ្ញៗថា «អ្នកពិតជាស្រស់ស្អាតនៅក្នុងពណ៌នេះ ឬសម្លៀកបំពាក់នេះ ឬគ្រឿងអលង្ការផ្សេងៗដែលនាងប្រើ»។ ចាប់ផ្តើមការសន្ទនាដោយប្រើចំណូលចិត្ត។ ឧទាហរណ៍ ប្រសិនបើឃើញនាងពាក់អាវដែលមាននិមិត្តសញ្ញាក្រុមតន្ត្រី ឬអ្វីមួយដែលអ្នកមានចូលចិត្តដែរ សាកបង្ហាញជីចំណូលចិត្តរបស់អ្នក និងនាងថាវាមានភាពដូចគ្នា ឬស្រដៀងគ្នា ដូច្នេះនាងនឹងអាចសន្ទនាជាមួយអ្នកជាបន្តបន្ទាប់។
២) ចាប់ផ្តើមមុន ប៉ុន្តែត្រូវប្រាកដចិត្តថាអ្នកប្រាកដជាអាចញ៉ែនាងបានសម្រេច៖ តាមពិតទៅស្ត្រីភាគច្រើនចូលចិត្តបុរសជាអ្នកផ្តួចផ្តើមគំនិតមុន ដូច្នេះអ្នកអាចត្រៀមសំណួរល្អៗមួយចំនួនដើម្បីសួរនាង បើទោះបីជាក្នុងចិត្តអ្នកភ័យបន្តិចបន្តួចពីដំបូងក៏ដោយ។ តែអ្នកអាចនឹងមានអារម្មណ៍ជឿជាក់កាន់តែខ្លាំង នៅពេលនាងមានទំនាក់ទំនងជាមួយអ្នក។
ប្រសិនបើអ្នកស្គាល់នាង ឬជាអ្នកជាមិត្តរួមការងារជាមួយនាង អ្នកអាចសាកល្បងសួរអ្វីមួយដែលនឹងធ្វើឱ្យនាងនិយាយមកកាន់អ្នកវិញបានដោយងាយដូចជា៖ «តើថ្ងៃនេះអ្នកបានអ្វីខ្លះហើយសម្រាប់ការងារ?» ឬ «តើអ្នកមានគម្រោងយ៉ាងម៉េចដែរសម្រាប់ការងារថ្មីនេះ?» ប្រយោគទាំងពីរនេះងាយស្រួលបើកនៅក្នុងការសន្ទនា។
៣) មើលថា តើនាងមានប្រតិកម្មយ៉ាងណាចំពោះអ្នក៖ ប្រសិនបើនាងហាក់ដូចជាចាប់អារម្មណ៍នឹងអ្នក នាងនឹងបែរមករកអ្នក មើលភ្នែករបស់អ្នក ហើយញញឹមដាក់អ្នកវិញ។ ប្រសិនបើនាងមិនចាប់អារម្មណ៍ នាងនឹងសម្លឹងមើលទៅផ្លូវផ្សេង ឬមិនអើពើនឹងអ្នក ហើយនាងប្រហែលជាក្រឡេកភ្នែកមើលចុះក្រោម។
មនុស្សស្រីអាចពិបាកយល់បន្តិច ប្រសិនបើនាងចូលចិត្តអ្នក ប៉ុន្តែមិនចង់សារភាព ឬខ្មាស់អៀនខ្លាំង នាងនឹងមិនងាយសើច មិនឆ្លើយនឹងសំណួររបស់អ្នក (ឬនិយាយថា "អ្វីក៏បាន") ឬព្រិចភ្នែក (ជាសញ្ញាច្បាស់លាស់) អ្នកគួរតែនិយាយអ្វីមួយដើម្បីបើកការសន្ទនា។
បន្តចែចង់នាង ប្រសិនបើមានសញ្ញាល្អ ឬគ្មានសញ្ញាក៏ដោយ។ បង្ហាញនាងថា អ្នកចាប់អារម្មណ៍នាងដែរ បែរមុខទៅរកនាង ញញឹមដាក់នាងដោយរួសរាយរាក់ទាក់។
៥) លើកទឹកចិត្តឱ្យនាងនិយាយ៖ ដោយអ្នកជាអ្នកសួរសំណួរសាមញ្ញៗ ងាយឆ្លើយ ហើយទុកពេលឱ្យនាងឆ្លើយ ទុកពេលឱ្យនាងបញ្ចេញមតិយោបល់ ដើម្បីបង្ហាញថាអ្នកកំពុងតែស្តាប់នាងដោយយកចិត្តទុកដាក់។
៦) និយាយអំពីចំណាប់អារម្មណ៍របស់នាង៖ ស្វែងយល់ពីអ្វីដែលនាងចូលចិត្ត និងលើកទឹកចិត្តនាងឱ្យពិភាក្សាអំពីប្រធានបទដែលនាងចាប់អារម្មណ៍ជាមួយអ្នក។ ជៀសវាងការនិយាយកាត់នាង ព្រោះការនិយាយកាត់ញឹកញាប់ អាចធ្វើឱ្យនាងអស់សង្ឃឹម ព្រោះវាធ្វើឱ្យអ្នកមើលទៅដូចជាខ្វល់តែពីខ្លួនអ្នក។
៧) មានភាពច្បាស់លាស់ ប៉ុន្តែរម្យទម៖ បើអ្នកមិនអាចគិតអ្វីផ្សេងបាន សូមមើលនាង កាន់ដៃនាង ហើយញញឹមសម្លឹងមើលទៅក្នុងភ្នែកនាង។ ដរាបណាអ្នកដឹងថា នាងមានអារម្មណ៍មិនល្អ ព្យាយាមប៉ះដៃនាងក្នុងន័យលួងលោម។
៨) ប្រើការលេងសើចបែបសមរម្យ៖ ស្ត្រីភាគច្រើនយល់ស្របថា ការលេងសើចគឺជារឿងល្អ មានភាពទាក់ទាញ អាចកាត់បន្ថយការខួចចិត្តជាដើម។ ប៉ុន្តែអ្នកមិនគួរនិយាយលេងសើចជាមួយនឹងពាក្យអ្វីដែលអាក្រក់ ឬលើសសួសពេក អ្នកគួរតែនិយាយរឿងបែបកំប្លែងធ្វើឱ្យនាងមានភាពសប្បាយរីករាយ និងគួរឱ្យចាប់អារម្មណ៍។
៩) បោះជំហានទៅមុខបន្តទៀត៖ ប្រសិនបើការសន្ទនាមានដំណើរការល្អហើយ រឿងមួយចំនួនដែលអ្នកអាចធ្វើបានបន្ទាប់មកទៀតនោះគឺ សុំលេខទូរស័ព្ទរបស់នាង បន្ទាប់មកផ្ញើសារទៅនាង ដោយគ្រាន់តែប្រើថា «អរុណសួស្តី» ឬ «ខ្ញុំពិតជារីករាយនឹងការសន្ទនារបស់យើង» ហើយអ្នកអាចទូរស័ព្ទទៅនាងក្នុងរយៈពេលពីរបីថ្ងៃបន្ទាប់។ ណាត់ជួបនាង ប្រសិនបើនាងនិយាយថា នាងចង់ធ្វើអ្វីមួយដូចជា ទៅមើលកុន ឬទៅក្លឹបថ្មី អ្នកគួរនិយាយថា «ខ្ញុំក៏ចូលចិត្តដែរ ទៅជាមួយគ្នាទេ?»។ អ្នកអាចប៉ះដៃនាង សុំឱ្យនាងរាំ និងមើលថា តើនាងនៅជិតអ្នកប៉ុណ្ណា។ ប្រសិនបើអ្នកមានអារម្មណ៍ថា នាងក៏ចូលចិត្តអ្នកដែរ អ្នកគួរតែថើបដៃនាងតិចៗ។
១០) ធ្វើជាខ្លួនអ្នកនៅពេលចែចង់នាង៖ សូម្បីតែសកម្មភាពតូចៗរបស់អ្នកក៏អាចធ្វើឱ្យនាងចាប់អារម្មណ៍បានដែរ ធ្វើជាខ្លួនអ្នកកុំឱ្យនាងបាត់បង់ទំនុកចិត្ត ព្រោះមនុស្សស្រីអាចមើលដឹងថា តើអ្នកកុហក ឬធ្វើសកម្មភាពពិតណាមួយ។
ទោះបីជាយ៉ាងណាសាកល្បងសិនទើបដឹងថាបានផល ឬអត់? បើអ្នកសាកល្បង អ្នកអាចសង្ឃឹមជោគជ័យ តែបើអ្នកមិនហ៊ាន នោះគឺមានន័យថាអ្នកគ្មានឱកាសសូម្បីបរាជ័យ៕