សញ្ញាទាំង៦បង្ហាញថា គូស្នេហ៍របស់អ្នក នៅក្មេងខ្ចីណាស់ មិនទាន់ដឹងក្ដីឡើយ

មនុស្សស្រី ចង់ជ្រើសដៃគូជីវិត ឬគូស្នេហ៍ក៏ដោយ អ្នកគួរតែសង្កេតមើលចំណុចទាំងនេះ ប្រសិនបើមនុស្សម្នាក់ដែលអ្នកចាប់ផ្ដើមជាមួយ មានចំណុចទាំង៦ដូចខាងក្រោមនេះ អ្នកគួរតែបញ្ចប់ទំនាក់ទំនងបានហើយ ព្រោះសញ្ញាទាំងនេះ បង្ហាញពីភាពក្មេងខ្ចីរបស់ដៃគូរបស់អ្នក។ ការដែលជ្រើសមនុស្សដែលច្រើនតែអាយុ តែមិនធំដឹងក្ដី គ្មានភាពចាស់ទុំសោះនោះ វានឹងក្លាយជាបញ្ហា ឬបន្ទុកសម្រាប់អ្នកខ្លួនឯងទៅវិញ។

១. មិនអាចថែរក្សាខ្លួនឯងបាន

ប្រសិនបើដៃគូរបស់អ្នកបង្ហាញសញ្ញាថា គាត់មិនអាចថែរក្សា ឬគ្រប់គ្រងលើខ្លួនឯងបាន ដូចជា ខឹង និងវាយប្រហារអ្នកដទៃ គ្រប់ពេលធ្វើរឿងអវិជ្ជមាន នៅពេលដែលមានភាពលំបាកគាត់ប្រហែលជាមិនត្រៀមខ្លួនប្រឈមចំពោះបញ្ហា នេះគឺជាសញ្ញាធ្ងន់ធ្ងរណាស់។ ភាពចាស់ទុំខាងអារម្មណ៍អាចត្រូវបានកំណត់ដោយរបៀបដែលមនុស្សម្នាក់ទៀតប្រព្រឹត្ដចំពោះគាត់។ នៅពេលដែលគាត់មិនអាចធ្វើបានល្អ វាមានន័យថា គាត់ទំនងជាមិនអាចនៅជាមួយអ្នកបានយូរនោះឡើយ។

E273dfe33454fb200eb606f36b433bfb

២. មិនដឹងពីវិធីដោះស្រាយទំនាស់តាមរបៀបសន្តិវិធី

សញ្ញាជាក់ស្តែងបំផុតរបស់បុរសម្នាក់ ដែលមានភាពរំជើបរំជួលខាងផ្លូវចិត្ត គឺអសមត្ថភាពរបស់គាត់ក្នុងការដោះស្រាយជម្លោះតាមរបៀបសន្តិវិធី។ ប្រសិនបើគាត់តែងតែនិយាយអ្វីដែលធ្វើឱ្យអ្នកឈឺចាប់ក្នុងពេលឈ្លោះប្រកែកគ្នា ឬតែងតែមិនចង់ប្រឈមមុខនឹងជម្លោះ អ្នកប្រហែលជាត្រូវគិតអំពីទំនាក់ទំនងមួយនេះឡើងវិញ។ ដោយសារតែស្នេហាមានរយៈយូរណាស់ ដូច្នេះ បើដៃគូរបស់អ្នកជាមនុស្សដែលគ្មានភាពចាស់ទុំ ក្នុងការដោះស្រាយជម្លោះ នោះអ្នកនឹងរងទុក្ខយូរអង្វែងទៅតាមហ្នឹងដែរ។

៣. ការប្រាស្រ័យទាក់ទងគ្នាជាធម្មតា

ទំនាក់ទំនងចាស់ទុំ នឹងធ្វើឱ្យទាំងការគិត និងអាកប្បកិរិយាកាន់តែធំពេញវ័យ។ គាត់ដឹងថាអ្វីដែលជាអាទិភាពរបស់គាត់ ហើយទម្លាប់អាក្រក់ណាដែលចាំបាច់ត្រូវកាត់បន្ថយ ឬលុបបំបាត់ចោល។ នៅពេលដែលគាត់ផ្ញើសារ ហើយចង់ឱ្យអ្នកឆ្លើយតបក្នុងរយៈពេលពីរបីនាទី ឬភ្លាមៗ ស្នើសុំឱ្យអ្នកលុបចោលការណាត់ជួបជាមួយអ្នកផ្សេងដើម្បីទៅក្រៅជាមួយគាត់ វាបង្ហាញមនុស្សម្នាក់នេះ មានចរិតដូចក្មេងតាមម្ដាយអ៊ីចឹង តឹងតែង គ្មានហេតុផលនោះឡើយ។

ចរិតបែបនេះ អាចកើតឡើងម្ដងម្កាល យូរៗម្ដង វាមើលទៅគួរឱ្យស្រឡាញ់ ត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះ ប៉ុន្តែប្រសិនបើវាកើតឡើងញឹកញាប់ អ្នកទាំងពីរត្រូវនិយាយដោយស្មោះត្រង់អំពីទស្សនៈរបស់គ្នាទៅវិញទៅមក។

៤. សកម្មភាពចម្លែកពេលអ្នកក្រឡេកមើលទូរស័ព្ទរបស់គាត់ដោយចៃដន្យ

ប្រសិនបើមិត្តប្រុសរបស់អ្នកឆាប់ខឹង ឬខឹងនៅពេលអ្នកក្រឡេកមើលទូរស័ព្ទរបស់ពួកគេ នេះអាចជាសញ្ញាមួយដែលបង្ហាញថា ដៃគូរបស់អ្នកមិនទាន់ពេញវ័យគ្រប់គ្រាន់សម្រាប់ទំនាក់ទំនងច្បាស់លាស់ឡើយ។ ជាការពិតណាស់ គ្មាននរណាម្នាក់ចង់ឱ្យដៃគូរបស់ពួកគេវាយលុកភាពឯកជនរបស់ពួកគេនោះទេ ប៉ុន្តែប្រតិកម្មហួសហេតុរបស់គាត់ បង្ហាញថាមានអ្វីមួយគួរឱ្យខ្លាចដែលគាត់មិនចង់ឱ្យមិត្តស្រីរបស់គាត់ដឹង ដូចជាមានការទាក់ទងជាមួយនឹងអ្នកទីបីជាដើម។

C7c9d665ff023d733c7dc0475d02a09b

ដូច្នេះប្រសិនបើអ្នកពិតជាមានអារម្មណ៍មិនស្រួលនៅពេលគូស្នេហ៍របស់អ្នកឆែកទូរស័ព្ទរបស់អ្នក អ្នកអាចនិយាយដោយត្រង់ទៅជំហររបស់អ្នក ជំនួសឱ្យការដោះស្រាយរឿងសុទ្ធសាធដោយមនោសញ្ចេតនា ហើយនាំឱ្យមានអំណះអំណាងដែលមិនចាំបាច់។

៥. មានអារម្មណ៍សង្ស័យអំពីជីវិត

ប្រសិនបើបុរសជាញឹកញាប់មានការសង្ស័យអំពីជម្រើសរបស់គាត់ ជាពិសេសនៅពេលនិយាយអំពីផែនការនាពេលអនាគត វាអាចត្រូវបានគេមើលឃើញថាគាត់ពិតជាមិនមានគំនិតយូរអង្វែង ចំពោះទំនាក់ទំនងរវាងអ្នកទាំងពីរឡើយ។ នៅក្នុងទំនាក់ទំនង ការពន្យារពេល ការស្ទាក់ស្ទើរ និងភាពមិនច្បាស់លាស់ អាចធ្វើឱ្យដៃគូរបស់អ្នកមានអារម្មណ៍មិនស្រួល។

ទោះបីជាគាត់ស្នើសុំឱ្យអ្នកធ្វើការសម្រេចចិត្តណាមួយ ហើយសុំឱ្យអ្នកជ្រើសរើសសូម្បីតែវាទាក់ទងដោយផ្ទាល់ទៅនឹងជីវិតរបស់គាត់ក៏ដោយ អ្នកប្រហែលជាត្រូវពិចារណាឡើងវិញនូវទំនាក់ទំនងរបស់អ្នកឱ្យបានច្បាស់។

៦. ធ្វើតែខុសពីគំនិតពិតប្រាកដ

មនុស្សដែលមានភាពរំជើបរំជួលជាធម្មតា តែងតែស្របនឹងគំនិត និងពាក្យសម្ដីរបស់គាត់ គាត់នឹងធ្វើអ្វីក៏ដោយដែលគាត់មានអារម្មណ៍ថាចាំបាច់ ដើម្បីការពារទំនាក់ទំនង។ ដូច្នេះនៅពេលដែលបុរសម្នាក់ប្រឆាំងនឹងពាក្យរបស់គាត់ដូចជា ៖ និយាយថាគាត់ស្រឡាញ់អ្នក ប៉ុន្តែតែងតែធ្វើឱ្យអ្នកឈឺចាប់។ ទំនួលខុសត្រូវនៅពេលមិត្តស្រីរបស់គាត់មានផ្ទៃពោះ ... បង្ហាញថាគាត់មិនសមនឹងអ្នកក្នុងការប្រគល់ជីវិតរបស់អ្នកពេញមួយជីវិតនេះឡើយ៕

ប្រភព ៖ iOne / Knongsrok